Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 30:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពេល​យើង​បំបាក់​នឹម​របស់​ស្រុក​អេស៊ីប ហើយ​ពេល​ដែល​អំណាច​អួត‌អាង​របស់​ពួក​គេ​រលាយ​សូន្យ នោះ​នៅ​ក្រុង​តាហា‌ពេនេស ថ្ងៃ​ប្រែ​ជា​ងងឹត ពពក​អាប់‌អួ​គ្រប​ដណ្ដប់​ពាស‌ពេញ​ក្រុង ហើយ​ប្រជា‌ជន​របស់​គេ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នៅ​ត្រង់​ក្រុង​តាហា‌ពេនេស ថ្ងៃ​នឹង​ត្រូវ​ងងឹត ក្នុង​កាល​ដែល​យើង​បំបាក់​នឹម ស្រុក​អេស៊ីព្ទ​នៅ​ទី​នោះ ហើយ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​គេ នឹង​ផុត​ទៅ ចំណែក​ស្រុក​នោះ​នឹង​មាន​ពពក​គ្រប​បាំង​ពី​លើ ហើយ​ពួក​កូន​ស្រី​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នៅ​ត្រង់​ក្រុង​តាហា‌ពេនេស នោះ​ថ្ងៃ​នឹង​ត្រូវ​ងងឹត ក្នុង​កាល​ដែល​អញ​បំបាក់​នឹមនៃ​ស្រុក​អេស៊ីព្ទ​នៅ​ទី​នោះ ហើយ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​គេ នឹង​ផុត​ទៅ ចំណែក​ស្រុក​នោះ​នឹង​មាន​ពពក​គ្រប​បាំង​ពី​លើ ហើយ​ពួក​កូន​ស្រី​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ពេល​យើង​បំបាក់​នឹម​របស់​ស្រុក​អេស៊ីប ហើយ​ពេល​ដែល​អំណាច​អួត‌អាង​របស់​ពួក​គេ​រលាយ​សូន្យ នោះ​នៅ​ក្រុង​តាផា‌ណែស ថ្ងៃ​ប្រែ​ជា​ងងឹត ពពក​អាប់‌អួ​គ្រប​ដណ្ដប់​ពាស‌ពេញ​ក្រុង ហើយ​ប្រជា‌ជន​របស់​គេ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 30:18
30 ការដាក់ឲ្យឆ្លើយតបគ្នា  

វា​ទំ​ពាស‌ពេញ​ផ្ទៃ​ដី​ទាំង​មូល ធ្វើ​ឲ្យ​ផ្ទៃ​ដី​ខ្មៅ​ងងឹត។ វា​ស៊ី​បង្ហិន​អ្វីៗ​ទាំង​អស់ និង​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់​ពី​ព្រឹល។ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល​គ្មាន​សល់​ស្លឹក​ឈើ ឬ​ស្មៅ នៅ​តាម​វាល​ឡើយ។


នៅ​គ្រា​នោះ ព្រះអង្គ​នឹង​យក​អម្រែក ចេញ​ពី​ស្មា​របស់​អ្នក​រាល់​គ្នា ព្រះអង្គ​យក​នឹម​របស់​ខ្មាំង​សត្រូវ ចេញ​ពី​ក​របស់​អ្នក​រាល់​គ្នា។ នឹម​នោះ​ត្រូវ​ខ្ទាត​ចេញ ដោយ‌សារ​ភាព​សម្បូណ៌​សប្បាយ


ផ្កាយ​ទាំង​ប៉ុន្មាន និង​ហ្វូង‌តារា​នៅ​លើ​មេឃ នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី​តាំង​ពី​ពេល​រះ​ឡើង ហើយ​ព្រះ‌ច័ន្ទ​ក៏​លែង​ចាំង​ពន្លឺ​ទៀត​ដែរ។


ភាព​ថ្កុំ‌ថ្កើង​របស់​អ្នក​បាន​ធ្លាក់​ទៅ​ក្នុង ស្ថាន​មច្ចុរាជ ដោយ​មាន​សំឡេង​ពិណ​កំដរ​ផង ដង្កូវ​នឹង​ធ្វើ​ជា​ពូក ជា​ភួយ​របស់​អ្នក”។


យើង​នឹង​កម្ទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើង យើង​នឹង​ជាន់​ឈ្លី​ពួក​គេ​នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​យក​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើ ប្រជា‌ជន​របស់​យើង​ចេញ ហើយ​យើង​ក៏​នឹង​យក​អម្រែក​ដែល​គេ​ដាក់​លើ ស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ”។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អេស៊ីប: ព្រះ‌អម្ចាស់​យាង​មក​ស្រុក​អេស៊ីប ដោយ​គង់​លើ​ពពក​មួយ​ដុំ ដែល​រសាត់​យ៉ាង​លឿន។ ព្រះ​ក្លែង‌ក្លាយ​របស់​ស្រុក​អេស៊ីប​នាំ​គ្នា​ញាប់‌ញ័រ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ជន‌ជាតិ​អេស៊ីប​ក៏​បាត់​បង់​ទឹក​ចិត្ត​អស់​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា:


ក៏​ប៉ុន្តែ នៅ​គ្រា​នោះ នឹង​មាន​ឮ​សន្ធឹក​ដូច​ស្នូរ​សមុទ្រ បក់​បោក​មក​លើ​ប្រជា‌ជាតិ​នេះ។ ពេល​ក្រឡេក​មើល​ស្រុក​នោះ គេ​ឃើញ​មាន​សុទ្ធ​តែ​ភាព​ងងឹត និង​ការ​ឈឺ​ចាប់ ហើយ​នឹង​មាន​ពពក​យ៉ាង​ក្រាស់​មក​បាំង​ពន្លឺ​ថ្ងៃ ឲ្យ​ប្រែ​ទៅ​ជា​ងងឹត​វិញ។


ដោយ‌សារ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ទឹក​ដី​របស់​គេ​នឹង​ត្រូវ​ឆាប‌ឆេះ ហើយ​ប្រជា‌ជន​នឹង​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង។ គ្មាន​នរណា​ម្នាក់​ត្រា​ប្រណី​បងប្អូន​របស់​ខ្លួន​ទេ។


ដ្បិត​ព្រះអង្គ​បំបាក់​នឹម ដែល​ខ្មាំង​សត្រូវ​ដាក់​លើ​គេ ព្រះអង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់ សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ ដូច​នៅ​ជំនាន់​ដែល​ព្រះអង្គ​រំដោះ បុព្វបុរស​របស់​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ នៃ​ជន‌ជាតិ​ម៉ាឌាន​ដែរ។


សូម្បី​តែ​ជន‌ជាតិ​ណូប និង​ជន‌ជាតិ​តាហា‌ពេនេស ក៏​នាំ​គ្នា​កោរ​សក់​អ៊ីស្រា‌អែល នាំ​យក​ទៅ​ជា​ឈ្លើយ​ដែរ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ធ្វើ​នឹម និង​វេញ​ខ្សែ យក​មក​ពាក់​នៅ​លើ​ស្មា​របស់​អ្នក។


ពេល​នោះ ព្យាការី​ហាណា‌នា​បាន​ដោះ​នឹម​ចេញ​ពី​ស្មា​របស់​ព្យាការី​យេរេមា មក​កាច់​បំបាក់


«ចូរ​ទៅ​ប្រាប់​ហាណា‌នា​ថា: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​យើង​នឹង​យក​នឹម​ដែក​មក​ដាក់​ជំនួស​វិញ។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​បំបាក់​នឹម​ដែល​ស្ថិត​នៅ លើ​ស្មា​របស់​ពួក​គេ យើង​នឹង​ផ្ដាច់​ចំណង​ចេញ​ពី​ពួក​គេ ជន​បរទេស​នឹង​លែង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ ទៀត​ហើយ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​អេស៊ីប គឺ​អ្នក​នៅ​ក្រុង​មីគដូល ក្រុង​ថាផ្នេស ក្រុង​ណូប និង​នៅ​ស្រុក​ប៉ាត្រូស​ដូច​ត​ទៅ:


«ចូរ​ប្រកាស​នៅ​ស្រុក​អេស៊ីប ចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​មីគដូល ចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​ណូប និង​ក្រុង​ថាផ្នេស! ត្រូវ​ពោល​ថា ចូរ​រៀបចំ​ខ្លួន និង​ត្រៀម​ខ្លួន​ទៅ ដ្បិត​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ជុំ‌វិញ​អ្នក​ហើយ!


ម្ដេច​ក៏​ព្រះ‌អម្ចាស់​ទ្រង់ ព្រះ‌ពិរោធ​ខ្លាំង​ដូច្នេះ! ព្រះអង្គ​ធ្វើ​ឲ្យ​ពពក​អាប់‌អួរ គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​ធ្វើ​ឲ្យ​ភាព​ថ្កុំ‌ថ្កើង​របស់​អ៊ីស្រា‌អែល ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី! នៅ​ថ្ងៃ​ទ្រង់​ព្រះ‌ពិរោធ ព្រះអង្គ​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជា កំណល់​កល់​ព្រះ‌បាទា​របស់​ព្រះអង្គ​ទេ។


ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​នគរ​មួយ​ទន់​ខ្សោយ​ជាង​នគរ​ឯ​ទៀតៗ គេ​នឹង​លែង​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​នានា គឺ​យើង​នឹង​ធ្វើ​ឲ្យ​គេ​ចុះ​អន់‌ថយ ដើម្បី​កុំ​ឲ្យ​គេ​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​នានា​ទៀត។


យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា។


ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ​ហើយ គឺ​ជា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ថ្ងៃ​ដែល​មាន​ពពក ថ្ងៃ​ដែល​ប្រជា‌ជាតិ​នានា​វាយ​ប្រហារ​គ្នា។


ក្នុង​ចំណោម​ដើម​ឈើ​នៅ​អេដែន តើ​មាន​ដើម​ណា​រុងរឿង​ឧត្ដុង្គ‌ឧត្ដម​ដូច​អ្នក? ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​អ្នក​នឹង​ត្រូវ​គេ​ទម្លាក់​ទៅ​ក្នុង​រណ្ដៅ​ដូច​ដើម​ឈើ​ឯ​ទៀតៗ​ដែរ អ្នក​នឹង​វិនាស​ជា​មួយ​ពួក​ទមិឡ ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ រីឯ​ស្ដេច​ផារ៉ោន និង​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា​របស់​ខ្លួន ក៏​នឹង​ត្រូវ​វិនាស​ដូច្នេះ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


នៅ​ពេល​អ្នក​ផុត​ដង្ហើម យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ស្រអាប់ ឲ្យ​ផ្កាយ​ប្រែ​ជា​ងងឹត យើង​នឹង​ឲ្យ​ពពក​បាំង​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ឲ្យ​ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត។


ដើម​ឈើ​នៅ​តាម​ចម្ការ​នឹង​បង្កើត​ផល​ផ្លែ ហើយ​ទឹក​ដី​នឹង​ផ្ដល់​ភោគ‌ផល។ ពួក​គេ​នឹង​រស់​យ៉ាង​សុខ‌សាន្ត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ ពេល​ណា​យើង​យក​នឹម​ចេញ​ពី​ពួក​គេ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចាប់​ពួក​គេ​ធ្វើ​ជា​ទាសករ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់។


អ្នក​នឹង​ឡើង​ទៅ​វាយ​លុក​ស្រុក​នោះ​ដូច​ខ្យល់​ព្យុះ​សង្ឃរា អ្នក និង​កង‌ពល​ទាំង​មូល​របស់​អ្នក ព្រម​ទាំង​ជាតិ​សាសន៍​ជា​ច្រើន​ដែល​នៅ​ជា​មួយ​អ្នក នឹង​ប្រៀប​បី​ដូច​ជា​ពពក​គ្រប​បាំង​ពី​លើ​ស្រុក»។


ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ នឹង​ងងឹត​សូន្យ រីឯ​ផ្កាយ​ទាំង‌ឡាយ​ក៏​បាត់​រស្មី​ដែរ។


យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​នោះ​ទៀត​ឡើយ។ យើង​បាន​កាច់​បំបាក់​នឹម​ដែល​ស្ថិត​នៅ​លើ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​ដោយ​ខ្ពស់​មុខ។


«លុះ​គ្រា​មាន​ទុក្ខ​វេទនា​នេះ​កន្លង​ផុត​ទៅ ភ្លាម​នោះ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ។ រីឯ​ផ្កាយ​ទាំង‌ឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ អំណាច​នានា​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម