ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 26:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុង​ទីរ៉ុស​នឹង​ក្លាយ​ទៅ​ជា​កូន​កោះ​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​ប្រជា‌ជាតិ​នានា​នឹង​ត្របាក់​លេប​ក្រុង​នេះ ដ្បិត​យើង​ជា​ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​នឹង​បាន​ជា​កន្លែង​សម្រាប់​ហាល​អួន នៅ​កណ្ដាល​សមុទ្រ ដ្បិត​យើង​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា ដូច្នេះ ទី​ក្រុង​នោះ​នឹង​ត្រឡប់​ជា​របឹប ដល់​អស់​ទាំង​សាសន៍

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​នឹង​បាន​ជា​កន្លែង​សំរាប់​ហាល​អួន នៅ​កណ្តាល​សមុទ្រ ដ្បិត​អញ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ដូច្នេះ ទី​ក្រុង​នោះ​នឹង​ត្រឡប់​ជា​របឹប​ដល់​អស់​ទាំង​សាសន៍

សូមមើលជំពូក

អាល់គីតាប

ក្រុង​ទីរ៉ុស​នឹង​ក្លាយ​ទៅ​ជា​កូន​កោះ​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​ប្រជា‌ជាតិ​នានា​នឹង​ត្របាក់​លេប​ក្រុង​នេះ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ។

សូមមើលជំពូក



អេ‌សេ‌គាល 26:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​លើក​ដៃ​ប្រហារ​អ្នក យើង​ប្រគល់​អ្នក​ទៅ​ឲ្យ​ប្រជា‌ជាតិ​នានា​ត្របាក់​លេប យើង​នឹង​ដក​អ្នក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា យើង​នឹង​លុប​បំបាត់​អ្នក​ពី​ស្រុក យើង​នឹង​កម្ទេច​អ្នក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។


យើង​នឹង​ទុក​ឲ្យ​អ្នក​នៅ​សល់​តែ​ផ្ទាំង​ថ្ម​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​គ្មាន​នរណា​សង់​អ្នក​ឡើង​វិញ​ឡើយ ដ្បិត​យើង​ជា​ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ»។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ក្រុង​ដែល​នៅ​សល់​តែ​សំណល់​បាក់​បែក គឺ​ដូច​ក្រុង​ដែល​គ្មាន​មនុស្ស​រស់​នៅ ពេល​ណា​យើង​ធ្វើ​ឲ្យ​ទឹក​ពី​ទី​ជម្រៅ និង​មហា​សាគរ​ជន់​ឡើង​គ្រប​ពី​លើ​អ្នក


ទុក្ខ​លំបាក​ជំរុញ​ពួក​គេ​ឲ្យ​ស្មូត្រ​ទំនួញ និង​យំ​អាឡោះ‌អាល័យ​អ្នក ទាំង​ពោល​ថា: គ្មាន​ក្រុង​ណា​ដូច​ក្រុង​ទីរ៉ុស​ទេ គឺ​ក្រុង​នេះ​ត្រូវ​វិនាស​នៅ​កណ្ដាល​សមុទ្រ!


ហេតុ​នេះ យើង​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ‌ជា‌អម្ចាស់​ថា យើង​ប្រគល់​ស្រុក​អេស៊ីប​ឲ្យ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ នេប៊ូ‌ក្នេសា​នឹង​នាំ​យក​ទ្រព្យ​សម្បត្តិ​ស្រុក​អេស៊ីប​ទៅ​ស្រុក​របស់​ខ្លួន ស្ដេច​នេះ​នឹង​រឹប​អូស​យក​ទាំង​អស់ ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ។ ស្ដេច​នឹង​យក​ជយ‌ភណ្ឌ​ធ្វើ​ជា​បៀវត្សរ៍​ចែក​ឲ្យ​កង‌ទ័ព​របស់​ខ្លួន។


ពេល​នោះ មាន​អ្នក​នេសាទ​រាយ​អួន​របស់​ខ្លួន​ចាប់​ពី​អេន-‌កេឌី រហូត​ដល់​អេន-‌អេក‌លែម។ ត្រី​នៅ​ក្នុង​នោះ មាន​ពូជ​ច្រើន​ប្រភេទ ដូច​ពូជ​ត្រី​នៅ​ក្នុង​មហា‌សាគរ។