សូមនឹកចាំពីព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គថា: “បើអ្នករាល់គ្នាមិនស្មោះត្រង់នឹងយើងទេនោះ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
អេសេគាល 22:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងបំបែកប្រជាជនរបស់អ្នក ទៅក្នុងចំណោមប្រជាជាតិទាំងឡាយ យើងនឹងកម្ចាត់កម្ចាយប្រជាជនរបស់អ្នកឲ្យទៅនៅតាមស្រុកនានា យើងនឹងធ្វើឲ្យអ្នកលែងប្រព្រឹត្តអំពើសៅហ្មងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងកម្ចាត់កម្ចាយអ្នកទៅនៅអស់ទាំងសាសន៍ ហើយបែងចែកអ្នកទៅនៅអស់ទាំងស្រុក យើងនឹងរំលីងសេចក្ដីស្មោកគ្រោកចេញពីអ្នកទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងកំចាត់កំចាយឯងទៅនៅអស់ទាំងសាសន៍ ហើយបែងចែកឯងទៅនៅអស់ទាំងស្រុក អញនឹងរំលីងសេចក្ដីស្មោកគ្រោកចេញពីឯងទៅ អាល់គីតាប យើងនឹងបំបែកប្រជាជនរបស់អ្នក ទៅក្នុងចំណោមប្រជាជាតិទាំងឡាយ យើងនឹងកំចាត់កំចាយប្រជាជនរបស់អ្នកឲ្យទៅនៅតាមស្រុកនានា យើងនឹងធ្វើឲ្យអ្នកលែងប្រព្រឹត្តអំពើសៅហ្មងទៀត។ |
សូមនឹកចាំពីព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គថា: “បើអ្នករាល់គ្នាមិនស្មោះត្រង់នឹងយើងទេនោះ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
យេរូសាឡឹមអើយ យើងនឹងវាយប្រដៅអ្នក យើងនឹងបន្សុទ្ធអ្នក ដូចគេបន្សុទ្ធលោហធាតុ យើងក៏នឹងដកអ្វីៗទាំងអស់ដែលសៅហ្មង ចេញពីអ្នកដែរ។
ពេលឃើញគ្រោះកាចទាំងនេះ នគរទាំងប៉ុន្មាននៅផែនដីនឹងញ័ររន្ធត់។ ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលម៉ាណាសេ បុត្ររបស់ហេសេគា ជាស្ដេចស្រុកយូដា បានប្រព្រឹត្តនៅក្រុងយេរូសាឡឹម ។
នៅក្នុងវាលរហោស្ថាននោះ យើងក៏បានលើកដៃសច្ចាថា យើងនឹងបំបែកពួកគេទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រមទាំងកម្ចាត់កម្ចាយពួកគេឲ្យទៅរស់នៅតាមស្រុកនានាទៀតផង
យើងនឹងដកជនបះបោរ ព្រមទាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតប្រឆាំងនឹងយើង ចេញពីចំណោមអ្នករាល់គ្នា។ យើងនឹងយកពួកគេចេញពីស្រុកដែលពួកគេទៅរស់នៅតែពួកគេ មិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
«កូនមនុស្សអើយ ពូជពង្សអ៊ីស្រាអែលលែងមានតម្លៃអ្វីសម្រាប់យើងទៀតហើយ ពួកគេប្រៀបដូចជាលោហធាតុដែលមិនសុទ្ធ គឺប្រាក់ លង្ហិន ស្ពាន់ ដែក និងសំណ ដែលត្រូវដាក់ក្នុងឡ» ។
អ្នករាល់គ្នានឹងរលាយនៅកណ្ដាលក្រុងយេរូសាឡឹម ដូចប្រាក់រលាយនៅក្នុងឡ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងបានជះកំហឹងរបស់យើងលើអ្នករាល់គ្នា»។
យើងនឹងបញ្ឈប់នាង លែងឲ្យប្រព្រឹត្តអំពើថោកទាប និងអំពើពេស្យាចារដែលនាងធ្លាប់ប្រព្រឹត្ត តាំងពីនៅស្រុកអេស៊ីបរហូតតរៀងមក។ នាងលែងជំពាក់ចិត្តលើសហាយរបស់នាង ហើយក៏លែងនឹកនាដល់ស្រុកអេស៊ីបទៀតដែរ។
ហ្វូងចៀមរបស់យើងវង្វេងទៅគ្រប់ទីកន្លែង តាមភ្នំតូច ភ្នំធំ បែកខ្ញែកគ្នាពាសពេញស្រុក តែគ្មាននរណារវីរវល់ថែទាំ គ្មាននរណាដើររកវាឡើយ»។
យើងបានកម្ចាត់កម្ចាយពួកគេឲ្យទៅនៅក្នុងចំណោមប្រជាជាតិទាំងឡាយ យើងបំបែកពួកគេឲ្យទៅរស់នៅតាមស្រុកនានា។ យើងដាក់ទោសពួកគេតាមអំពើអាក្រក់ និងតាមមារយាទថោកទាបរបស់ខ្លួន។
គឺក្នុងក្រុងនេះ ឪពុកនឹងស៊ីសាច់កូន កូននឹងស៊ីសាច់ឪពុក។ យើងនឹងដាក់ទោសអ្នក ហើយកម្ចាត់ប្រជាជនដែលនៅសេសសល់ឲ្យទៅនៅគ្រប់ទិសទី»។
ប្រជាជនមួយភាគបីនៅក្រុងនេះនឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត និងដោយទុរ្ភិក្ស មួយភាគបីនឹងស្លាប់ដោយមុខដាវ ហើយមួយភាគបីទៀត យើងនឹងកម្ចាត់កម្ចាយឲ្យទៅគ្រប់ទិសទី ដោយយកដាវដេញតាមពីក្រោយផង។
យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅក្នុងចំណោមប្រជាជាតិនានា យើងនឹងយកដាវដេញតាមពីក្រោយអ្នករាល់គ្នា។ ស្រុករបស់អ្នករាល់គ្នានឹងនៅស្ងាត់ជ្រងំ ហើយក្រុងរបស់អ្នករាល់គ្នានឹងគ្មាននរណារស់នៅ។
យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: អ្នកទាំងនេះជាប្រជាជនរបស់យើង ហើយគេនឹងពោលថា: ព្រះអម្ចាស់ជាព្រះរបស់ពួកយើង»។
យើងបានធ្វើឲ្យពួកគេខ្ចាត់ព្រាត់ រសាត់ទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងប៉ុន្មាន ដែលពួកគេពុំធ្លាប់ស្គាល់។ ក្រោយពួកគេចេញផុតទៅ ទឹកដីរបស់ពួកគេក្លាយទៅជាទីស្មសាន គ្មាននរណាដើរកាត់ គ្មាននរណារស់នៅ។ ស្រុកដ៏សម្បូណ៌សប្បាយបានក្លាយទៅជាទីស្មសាន”»។
ព្រះអង្គនឹងគង់កាត់ក្ដី ដូចជាងទងអង្គុយ រំលាយ និងបន្សុទ្ធសាច់ប្រាក់។ ព្រះអង្គនឹងជម្រះកូនចៅលេវីឲ្យបានបរិសុទ្ធ ព្រះអង្គនឹងបន្សុទ្ធពួកគេ ដូចបន្សុទ្ធមាស និងប្រាក់។ ពួកគេនឹងនាំតង្វាយត្រឹមត្រូវតាមវិន័យ មកថ្វាយព្រះអម្ចាស់ដោយចិត្តស្មោះត្រង់។
ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកម្ទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
លោកកាន់ចង្អេរ លោកសម្អាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អរបស់លោកប្រមូលដាក់ជង្រុក រីឯសំដីស្រូវ វិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។
ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកបាក់ទ័ព រត់នៅមុខខ្មាំងសត្រូវ។ អ្នកចេញទៅវាយពួកគេ ដោយដើរតាមផ្លូវតែមួយ តែអ្នកនឹងរត់នៅមុខពួកគេ តាមផ្លូវប្រាំពីរ។ នគរទាំងប៉ុន្មាននៅលើផែនដីឮដំណឹងនេះ គេនឹងនាំគ្នាព្រឺខ្លាច។
ព្រះអម្ចាស់នឹងកម្ចាត់កម្ចាយអ្នកទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់ គឺព្រះធ្វើពីឈើ និងពីថ្ម។
ព្រះអម្ចាស់នឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅរស់នៅក្នុងចំណោមជាតិសាសន៍នានា អ្នករាល់គ្នានឹងក្លាយទៅជាជនជាតិភាគតិច ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់នាំអ្នករាល់គ្នាទៅរស់នៅ។
បងប្អូនជាទីស្រឡាញ់អើយ! ចំពោះទុក្ខលំបាកដ៏ខ្លាំង ដែលកើតមាន ដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ ដោយគិតថាជាព្រឹត្តិការណ៍អ្វីមួយដ៏ចម្លែកឡើយ។