Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 4:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 បងប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង ​ដែល​កើត​មាន ដើម្បី​លត់‌ដំ​បងប្អូន​នោះ សូម​កុំ​ងឿង‌ឆ្ងល់ ដោយ​គិត​ថា​ជា​ព្រឹត្តិ‌ការណ៍​អ្វី​មួយ​ដ៏​ចម្លែក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​ប្លែកចិត្ត​នឹង​ការពិសោធដូចភ្លើង​ក្នុងចំណោម​អ្នករាល់គ្នា ដែល​មកដល់​ដើម្បី​សាកល្បង​អ្នករាល់គ្នា ហាក់ដូចជា​មាន​រឿង​ចម្លែក​កើតឡើង​ចំពោះ​អ្នករាល់គ្នា​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​អ្នក​រាល់គ្នា​កុំ​ប្លែក​ចិត្ដ​នឹង​សេចក្ដី​ល្បួង​ដ៏​ឈឺចាប់​ ដែល​កំពុង​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដើម្បី​ល្បងល​នោះ​ ប្រៀប​ដូច​ជា​រឿង​ចម្លែក​មួយ​កើត​ឡើង​ចំពោះ​អ្នក​រាល់គ្នា​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មាន​សេចក្តី​ចម្លែក​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កើត​មាន​សេចក្ដី​ចំឡែក​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង ដែល​កើត​មាន ដើម្បី​លត់​ដំ​បង​ប្អូន​នោះ សូម​កុំ​ងឿង‌ឆ្ងល់ ដោយ​គិត​ថា​ជា​ព្រឹត្ដិ‌ការណ៍​អ្វី​មួយ​ដ៏​ចម្លែក​ឡើយ។

សូមមើលជំពូក ចម្លង




១ ពេត្រុស 4:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​អ្នក​ឃើញ​គេ​ជិះ‌ជាន់​ប្រជា‌ជន​ក្រីក្រ​នៅ​ក្នុង​ស្រុក ឬ​ក៏​ឃើញ​គេ​រំលោភ​ច្បាប់ និង​បំពាន​លើ​យុត្តិធម៌ មិន​ត្រូវ​ងឿង‌ឆ្ងល់​ឡើយ។ អ្នក​ធំ​តែងតែ​គាំទ្រ​អ្នក​ធំ​ដូច​គ្នា ហើយ​មាន​អ្នក​ធំ​ផ្សេង​ទៀត​ត្រួត​ពី​លើ​អ្នក​ទាំង​ពីរ។


ព្រះ‌អម្ចាស់​នឹង​យាង​មក ដូច​កាល​ព្រះអង្គ​យាង​មក​នៅ​ភ្នំ​ពេរ៉ា‌ស៊ីម និង​វាល​ទំនាប​គីបៀន​ដែរ ព្រះអង្គ​ក្រោក​ឡើង​សម្តែង​ឫទ្ធិ‌បារមី ដែល​ជា​ឫទ្ធិ‌បារមី​ដ៏​ចម្លែក ព្រះអង្គ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ ដែល​ជា​កិច្ចការ​ខុស​ប្លែក​ពី​ធម្មតា។


ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា នឹង​មាន​អ្នក​ខ្លះ​បាត់​បង់​ជីវិត ដើម្បី​ឲ្យ​ពួក​គេ​បាន​ស្អាត​បរិសុទ្ធ និង​បាន​សស្គុស​រហូត​ដល់​គ្រា​ចុង​ក្រោយ ដ្បិត​គ្រា​នោះ​នឹង​កើត​មាន​តាម​ពេល​កំណត់។


គ្មាន​ការ​ល្បួង​ណា​មួយ​កើត​មាន​ដល់​បងប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​មារ*​ល្បួង​បងប្អូន​ហួស​ពី​កម្លាំង​បងប្អូន​ទេ ប៉ុន្តែ នៅ​ពេល​បងប្អូន​ជួប​ការ​ល្បួង ព្រះអង្គ​នឹង​ប្រទាន​មធ្យោ‌បាយ​ឲ្យ​បងប្អូន​ចេញ​រួច និង​ឲ្យ​បងប្អូន​អាច​ទ្រាំ‌ទ្រ​បាន។


នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​យាង​មក​វិនិច្ឆ័យ​ទោស លទ្ធ‌ផល​នៃ​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ នឹង​លេច​ចេញ​មក ព្រោះ​ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ភ្លើង ហើយ​ភ្លើង​នឹង​ល្បង‌ល​មើល​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ។


អស់​អ្នក​ដែល​ចង់​រស់​នៅ ដោយ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ក្នុង​ព្រះគ្រិស្ត‌យេស៊ូ មុខ​ជា​ត្រូវ​គេ​បៀត‌បៀន​ដូច្នេះ​ឯង។


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បងប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន ​ក្នុង​លោក​នេះ​ថា កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា ដែល​តែងតែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។


ពួក​គេ​ងឿង‌ឆ្ងល់ ដោយ​ឃើញ​បងប្អូន​ពុំ​ចូល​រួម​ជា​មួយ​គេ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ហួស​ហេតុ​ទាំង​នោះ​ទៀត ហើយ​គេ​ក៏​និយាយ​ប្រមាថ​បងប្អូន។


ចូរ​ប្រឆាំង​នឹង​វា ហើយ​មាន​ជំនឿ​មាំ‌មួន​ឡើង ដោយ​ដឹង​ថា បងប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​នៅ​ក្នុង​សកល​លោក​ទាំង​មូល ក៏​ត្រូវ​រង‌ទុក្ខ​លំបាក​ដូច​បងប្អូន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម