ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 21:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទឹក​ចិត្ត ហើយ​ដួល​ស្លាប់​បន្ត​បន្ទាប់​គ្នា។ យើង​ដាក់​ដាវ​នេះ​នៅ​មាត់​ទ្វារ​ផ្ទះ​ទាំង​អស់ ដើម្បី​សម្លាប់​ពួក​គេ។ ដាវ​នេះ​ភ្លឺ​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ សម្រាប់​សម្លាប់​រង្គាល​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​បានដាក់​ដាវ ដែល​ផ្គង​ចាំ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​គេ ដើម្បី​ឲ្យ​ចិត្ត​គេ​រលាយ​ទៅ ហើយ​ឲ្យ​គេ​ចំពប់​ដួល​កាន់​តែ​ច្រើន​ឡើង ដាវ​នោះ​បាន​ធ្វើ​ឲ្យ​ដូច​ជា​ផ្លេក‌បន្ទោរ ក៏​បាន​សំលៀង​សម្រាប់​កាប់​សម្លេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​បាន​តាំង​ដាវ ដែល​ផ្គង​ចាំ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​គេ ដើម្បី​ឲ្យ​ចិត្ត​គេ​រលាយ​ទៅ ហើយ​ឲ្យ​គេ​ចំពប់​ដួល​កាន់​តែ​ច្រើន​ឡើង អៃយ៉ា ដាវ​នោះ​បាន​ធ្វើ​ឲ្យ​ដូច​ជា​ផ្លេក‌បន្ទោរ ក៏​បាន​សំលៀង​សំរាប់​កាប់​សំឡេះ

សូមមើលជំពូក

អាល់គីតាប

ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទឹក​ចិត្ត ហើយ​ដួល​ស្លាប់​បន្ត​បន្ទាប់​គ្នា។ យើង​ដាក់​ដាវ​នេះ​នៅ​មាត់​ទ្វារ​ផ្ទះ​ទាំង​អស់ ដើម្បី​សម្លាប់​ពួក​គេ។ ដាវ​នេះ​ភ្លឺ​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ សម្រាប់​សម្លាប់​រង្គាល​ពួក​គេ។

សូមមើលជំពូក



អេ‌សេ‌គាល 21:15
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ទោះ​បី​ទាហាន​ដែល​មាន​ចិត្ត​អង់‌អាច​ដូច​សិង្ហ ក៏​គេ​បាក់​ទឹក​ចិត្ត​ដែរ ព្រោះ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ដឹង​ថា បិតា​របស់​ព្រះ‌ករុណា​ជា​មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ ហើយ​ពល​ទាហាន​ដែល​នៅ​ជា​មួយ​នោះ ក៏​សុទ្ធ​តែ​ជា​មនុស្ស​ក្លា‌ហាន​ទៀត​ផង។


កម្លាំង​របស់​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅៗ ប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយ ឆ្អឹង​ទូលបង្គំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នា ហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ទូលបង្គំ រលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។


យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​ខ្វាក់​ដើរ​សសៀរ តាម​ជញ្ជាំង យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​គ្មាន​ភ្នែក យើង​ដើរ​ជំពប់​ជើង ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ដូច​ដើរ​នៅ​ពេល​យប់ ទោះ​បី​យើង​មាន​សុខភាព​ល្អ​ក្ដី ក៏​យើង​ដូច​ជា​មនុស្ស​ស្លាប់​ដែរ។


ចូរ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា មុន​ពេល​ព្រះអង្គ​នាំ​ភាព​ងងឹត​ចូល​មក ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ជំពប់​ជើង​ដួល​នៅ​លើ​ភ្នំ ដែល​គ្រប​ដណ្ដប់​ដោយ​ភាព​អន្ធការ។ អ្នក​រាល់​គ្នា​ទន្ទឹង​រង់‌ចាំ​ពន្លឺ​ថ្ងៃ តែ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា យប់​ដ៏​សែន​ងងឹត ព្រះអង្គ​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា ពពក​ដ៏​ខ្មៅ​ងងឹត។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ដោយ​មិន​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង គឺ​អ្នក​រាល់​គ្នា​លី​សែង​អ្វី​កាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​នៅ​ថ្ងៃ​សប្ប័ទ នោះ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កម្ទេច​ទ្វារ​ក្រុង​នេះ ព្រម​ទាំង​ឆេះ​បំផ្លាញ​វិមាន​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ”»។


ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង​បាន​បំភ្លេច​យើង គេ​នាំ​គ្នា​ថ្វាយ​គ្រឿង​សក្ការ‌បូជា ដល់​ព្រះ​ក្លែង‌ក្លាយ ដែល​បណ្ដាល​ឲ្យ​ពួក​គេ​ជំពប់​ដួល នៅ​តាម​ផ្លូវ​ដែល​ពួក​គេ​ធ្លាប់​ដើរ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន ទៅ​ដើរ​តាម​ផ្លូវ​ដែល​មិន​ទាន់​ត្រួស‌ត្រាយ។


យើង​នឹង​ដាក់​ទោស​ពួក​គេ ទោះ​បី​ពួក​គេ​ខំ​ប្រឹង​រត់​ចេញ​ពី​ភ្លើង​ក្ដី ក៏​ភ្លើង​នៅ​តែ​ឆេះ​បំផ្លាញ​ពួក​គេ​មិន​ខាន។ ពេល​ឃើញ​យើង​ដាក់​ទោស​ពួក​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន!


ត្រូវ​ប្រាប់​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង​ថា: ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​អ្នក ភ្លើង​នេះ​ឆាប‌ឆេះ​ដើម​ឈើ​ស្រស់ និង​ដើម​ឈើ​ងាប់​ទាំង​ប៉ុន្មាន។ ភ្លើង​នេះ​មិន​រលត់​ឡើយ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​រលាក​ភ្លើង តាំង​ពី​អ្នក​ស្រុក​ខាង​ត្បូង​រហូត​ដល់​អ្នក​ស្រុក​ខាង​ជើង។


គេ​សំលៀង​ដាវ​នេះ សម្រាប់​ប្រហារ​ជីវិត គេ​ខាត់​វា​យ៉ាង​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ។


ដាវ​អើយ ចូរ​ប្រើ​មុខ​ដ៏​មុត​របស់​ឯង! ចូរ​វាត់​ទៅ​ខាង​ស្ដាំ វាត់​ទៅ​ខាង​ឆ្វេង! តម្រង់​ទៅ​គ្រប់​ទិស‌ទី!


«កូន​មនុស្ស​អើយ ចូរ​គូរ​ផ្លូវ​ពីរ​សម្រាប់​ដាវ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ផ្លូវ​ទាំង​ពីរ​នេះ​ចេញ​ពី​ស្រុក​តែ​មួយ។ ចូរ​ដាក់​សញ្ញា​សម្គាល់​នៅ​មាត់​ផ្លូវ ដែល​នាំ​ទៅ​កាន់​ទីក្រុង​នីមួយៗ។


ដៃ​ស្ដាំ​របស់​ស្ដេច​ចាប់​ប៉ះ​ចំ​លើ​ព្រួញ​តំណាង​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​រៀបចំ​ទ័ព ចូល​ទៅ​សម្លាប់​រង្គាល ទាំង​ស្រែក​ហ៊ោ។ គេ​តម្រៀប​គ្រឿង​សស្ត្រា‌វុធ ដើម្បី​ទម្លុះ​ទ្វារ​ក្រុង គេ​លើក​ទួល​សម្រាប់​វាយ​លុក ព្រម​ទាំង​សង់​លេណ‌ដ្ឋាន​ទៀត​ផង។


កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ទៅ! ចូរ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អាំម៉ូន ដែល​បាន​ប្រមាថ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “ដាវ! ដាវ​ដក​ចេញ​ពី​ស្រោម ហើយ​ខាត់​យ៉ាង​រលោង ចាំង​ពន្លឺ​ដូច​ផ្លេក​បន្ទោរ សម្រាប់​សម្លាប់​រង្គាល និង​ផ្ដាច់​ជីវិត។


ពេល​ពួក​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​លោក​ស្រែក​ថ្ងូរ​ដូច្នេះ? ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ខ្ញុំ​បាន​ទទួល​ដំណឹង​មួយ មនុស្ស​ទាំង​អស់​នឹង​ភ័យ​ស្លន់‌ស្លោ គេ​បាក់​ទឹក​ចិត្ត ហើយ​ទន់​ដៃ​ទន់​ជើង​ទាំង​អស់​គ្នា ដ្បិត​ហេតុ‌ការណ៍​នោះ​មក​ដល់​ហើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


ពេល​ឮ​គេ​និយាយ​ដូច្នេះ យើង​ខ្ញុំ​ក៏​អស់​ទឹក​ចិត្ត ហើយ​ម្នាក់ៗ​ដូច​ជា​លស់​ព្រលឹង​នៅ​ចំពោះ​មុខ​ពួក​លោក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​លោក ជា​ព្រះ​ដែល​គង់​នៅ​លើ​មេឃ​ដ៏​ខ្ពស់​បំផុត ហើយ​ព្រះអង្គ​ក៏​គង់​នៅ​ផែនដី​ខាង​ក្រោម​នេះ​ដែរ។