ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 20:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ពួក​គេ​រស់​នៅ​ជា​មួយ។ យើង​បាន​សម្តែង​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្គាល់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង​នោះ ដោយ​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ យើង​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​យើង ដើម្បី​មិន​ត្រូវ​ទាប​ថោក នៅ​ចំពោះ​ភ្នែក​សាសន៍​ដទៃ ជា​សាសន៍​ដែល​គេ​នៅ​ជា​មួយ ហើយ​ដែល​យើង​បាន​សម្ដែង​ឲ្យ​គេ​ស្គាល់​យើង នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​នោះ ដោយ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែអញ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​អញ ដើម្បី​មិន​ឲ្យ​ត្រូវ​ទាប​ថោក នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ ជា​សាសន៍​ដែល​គេ​នៅ​កណ្តាល ហើយ​ដែល​អញ​បាន​សំដែង​ឲ្យ​គេ​ស្គាល់​អញ នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​នោះ ដោយ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ពួក​គេ​រស់​នៅ​ជា​មួយ។ យើង​បាន​សំដែង​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ស្គាល់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង​នោះ ដោយ​នាំ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

សូមមើលជំពូក



អេ‌សេ‌គាល 20:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ប៉ុន្តែ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ ដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។


ប៉ុន្តែ លោក​ម៉ូសេ​ទូល‌អង្វរ សូម​ការ​ប្រោស‌ប្រណី​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ដោយ​មាន​ប្រសាសន៍​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ត្រ ដែល​ព្រះអង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធា‌នុភាព និង​ព្រះ‌បារមី​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ? ដ្បិត​ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។


សូម​កុំ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ពោល​ថា “ព្រះអង្គ​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ទៅ ដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក​គេ​នៅ​តាម​ភ្នំ ព្រម​ទាំង​លុប​បំបាត់​ពួក​គេ​ឲ្យ​អស់​ពី​ផែនដី”។ សូម​ព្រះអង្គ​ឈប់​ខ្ញាល់ ហើយ​ដូរ​ព្រះ‌ហឫទ័យ​ឈប់​ធ្វើ​ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ។


យើង​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ខ្លួន​យើង​ផ្ទាល់ យើង​មិន​ចង់​បន្ទាប​បន្ថោក​ឈ្មោះ​យើង ហើយ​យើង​ក៏​មិន​ចង់​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត ទទួល​សិរី‌រុងរឿង​របស់​យើង​ដែរ។


ក៏​ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


ផ្ទុយ​ទៅ​វិញ យើង​បាន​ដូរ​គំនិត គឺ​យើង​មិន​ដាក់​ទោស​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


យើង​នឹង​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង ស្គាល់​នាម​ដ៏វិសុទ្ធ​របស់​យើង ហើយ​យើង​មិន​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រមាថ​នាម​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។


ក្រែង​លោ​អ្នក​ស្រុក​អេស៊ីប​ពោល​ថា ព្រះ‌អម្ចាស់​គ្មាន​អំណាច​នឹង​នាំ​ប្រជា‌ជន​នេះ​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា​ទេ ព្រះអង្គ​ស្អប់​ពួក​គេ​បាន​ជា​ព្រះអង្គ​នាំ​ពួក​គេ​ចេញ​ទៅ​សម្លាប់​នៅ​វាល​រហោ‌ស្ថាន។


ដ្បិត​យើង​បាន​ឮ​គេ​និយាយ​ថា ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​សមុទ្រ​កក់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​លោក នៅ​គ្រា​ដែល​ពួក​លោក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ យើង​ក៏​ដឹង​ដែរ​ថា ពួក​លោក​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ព្រះ‌បាទ​ស៊ីហុន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​ពួក​លោក​បាន​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់។


ពេល​ជន‌ជាតិ​កាណាន និង​ជាតិ​សាសន៍​ទាំង​អស់​នៅ​ក្នុង​ស្រុក​ដឹង​រឿង​នេះ ពួក​គេ​មុខ​ជា​មក​ឡោម‌ព័ទ្ធ ហើយ​សម្លាប់​រង្គាល​យើង​ខ្ញុំ​ទាំង​អស់​គ្នា។ ដូច្នេះ តើ​ព្រះអង្គ​ធ្វើ​យ៉ាង​ណា ដើម្បី​ការពារ​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ?»។


ដោយ​យល់​ដល់​ព្រះ‌នាម​ដ៏​ខ្ពង់‌ខ្ពស់​របស់​ព្រះអង្គ ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទេ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។


យើង​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! តើ​នរណា​នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នោះ? គឺ​ព្រះ​នោះ​ហើយ​ដែល​បាន​វាយ​ជន‌ជាតិ​អេស៊ីប​ឲ្យ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង នៅ​វាល​រហោ‌ស្ថាន។