ព្រះចៅនេប៊ូក្នេសាកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ព្រះចៅនេប៊ូក្នេសា និងបុត្ររបស់ស្ដេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។
អេសេគាល 19:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ គេយកទំពាំងបាយជូរនោះ ទៅដាំនៅវាលរហោស្ថាន នៅលើដីហួតហែងគ្មានទឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ វាត្រូវដាំនៅទីរហោស្ថានវិញ គឺក្នុងទីហួតហែង ហើយសោះស្ងួត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ វាត្រូវដាំនៅទីរហោស្ថានវិញ គឺក្នុងទីហួតហែង ហើយសោះស្ងួត អាល់គីតាប ឥឡូវនេះ គេយកទំពាំងបាយជូរនោះ ទៅដាំនៅវាលរហោស្ថាន នៅលើដីហួតហែងគ្មានទឹក។ |
ព្រះចៅនេប៊ូក្នេសាកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ព្រះចៅនេប៊ូក្នេសា និងបុត្ររបស់ស្ដេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។
ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់ ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក ។
ព្រះជាម្ចាស់ប្រទានគ្រួសារ ឲ្យមនុស្សឯកោ ព្រះអង្គនាំអ្នកជាប់ឃុំឃាំង ឲ្យមានសេរីភាពពេញទី រីឯជនបះបោរវិញ គេនឹងទៅរស់នៅក្នុងទីហួតហែង។
ម្ដាយរបស់អ្នកប្រៀបបាននឹង ដើមទំពាំងបាយជូរដុះនៅក្បែរមាត់ទឹក ទំពាំងបាយជូរនោះមានផ្លែផ្កា បែកមែកសាខា ព្រោះសម្បូណ៌ទឹក។
យើងនឹងនាំអ្នករាល់គ្នាទៅវាលរហោស្ថានដាច់ឡែកពីជាតិសាសន៍នានា នៅទីនោះ យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា មុខទល់នឹងមុខ។
បើមិនដូច្នោះទេ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ទុកឲ្យខ្លួននៅទទេ ដូចថ្ងៃដែលនាងទើបនឹងកើត យើងធ្វើឲ្យនាងប្រៀបបាននឹងវាលរហោស្ថាន។ យើងធ្វើឲ្យនាងក្លាយដូចជាដីហួតហែង យើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
មានតែព្រះអម្ចាស់ជាព្រះរបស់យើងប៉ុណ្ណោះ ដែលជ្រាបនូវអ្វីៗដ៏លាក់កំបាំង។ ព្រះអង្គបើកឲ្យយើង និងកូនចៅរបស់យើងគ្រប់ជំនាន់តរៀងទៅ ស្គាល់អ្វីៗដែលព្រះអង្គសម្តែង ដើម្បីឲ្យយើងប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនៃក្រឹត្យវិន័យនេះ»។