លោកបានយករបស់បញ្ចាំ ពីជនរួមជាតិរបស់លោកដោយឥតហេតុផល ហើយរឹបអូសយកសម្លៀកបំពាក់ពីគេ ទុកឲ្យនៅខ្លួនទទេ។
អេសេគាល 18:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនជិះជាន់គេ មិនរកស៊ីបញ្ចាំ មិនលួចទ្រព្យសម្បត្តិអ្នកដទៃ ចែកអាហារឲ្យអ្នកដែលឃ្លាន និងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬសង្កត់សង្កិនអ្នកណា ឬទទួលបញ្ចាំរបស់គេ ក៏មិនបានប្លន់ដែរ គឺបានចែកអាហាររបស់ខ្លួន ដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនអាក្រាតទទេ ដោយសម្លៀកបំពាក់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬសង្កត់សង្កិនអ្នកណា ឬទទួលបញ្ចាំរបស់គេ ក៏មិនបានប្លន់ដែរ គឺបានចែកអាហាររបស់ខ្លួនដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនអាក្រាតទទេ ដោយសំលៀកបំពាក់ អាល់គីតាប មិនជិះជាន់គេ មិនរកស៊ីបញ្ចាំ មិនលួចទ្រព្យសម្បត្តិអ្នកដទៃ ចែកអាហារឲ្យអ្នកដែលឃ្លាន និងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយ |
លោកបានយករបស់បញ្ចាំ ពីជនរួមជាតិរបស់លោកដោយឥតហេតុផល ហើយរឹបអូសយកសម្លៀកបំពាក់ពីគេ ទុកឲ្យនៅខ្លួនទទេ។
លោកពុំបានផ្ដល់ទឹកទៅឲ្យអ្នកស្រេក ហើយក៏ពុំបានផ្ដល់អាហារទៅ ឲ្យអ្នកឃ្លានដែរ។
ខ្ញុំតែងតែឲ្យសម្លៀកបំពាក់បិទបាំងកាយ និងឲ្យរោមចៀមទៅគេដណ្ដប់ ហើយគេក៏ដឹងគុណខ្ញុំ។
មានសុភមង្គលហើយ អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកម្សត់ទុគ៌ត! ដ្បិតនៅថ្ងៃមានអាសន្ន ព្រះអម្ចាស់នឹងជួយអ្នកនោះជាមិនខាន។
ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកអាហារទៅឲ្យគេបរិភោគ បើគេស្រេក ចូរយកទឹកឲ្យគេផឹកផង
មិនប្រគល់របស់បញ្ចាំទៅម្ចាស់ដើម ជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយប្រព្រឹត្តអំពើគួរស្អប់ខ្ពើមគ្រប់យ៉ាង
គឺមិនចូលរួមបរិភោគសំណែននៅលើភ្នំ មិនជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ជនជាតិអ៊ីស្រាអែល មិនប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធគេ
មិនជិះជាន់ ឬលួចទ្រព្យសម្បត្តិអ្នកដទៃ ប្រគល់របស់បញ្ចាំទៅម្ចាស់ដើម ចែកអាហារឲ្យអ្នកដែលឃ្លាន និងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយ
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួលយើងឲ្យស្នាក់អាស្រ័យ
កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកឲ្យយើង កាលយើងមានជំងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំង អ្នករាល់គ្នាក៏បានមកសួរយើងដែរ”។
ចូរយកអ្វីៗនៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដាទាំងអស់នឹងបានស្អាតបរិសុទ្ធ* សម្រាប់ឲ្យអ្នករាល់គ្នាប្រើប្រាស់ ។
ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀងត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។