កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុប្រាំបីវស្សា ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេឌីដា ជាកូនរបស់លោកអដាយ៉ា ជាអ្នកស្រុកបូសកាថ។
អេសេគាល 18:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមនុស្សអាក្រក់នោះមានកូនប្រុសម្នាក់ កូនប្រុសនោះឃើញអំពើបាបទាំងប៉ុន្មានដែលឪពុកប្រព្រឹត្តតែមិនយកតម្រាប់តាមឪពុក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើអ្នកនោះបង្កើតកូនប្រុសមក ដែលឃើញអស់ទាំងអំពើបាបដែលឪពុកប្រព្រឹត្ត ក៏ពិចារណា ហើយមិនប្រព្រឹត្តតាមអំពើយ៉ាងនោះទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ មើល បើអ្នកនោះបង្កើតកូនប្រុសមក ដែលឃើញអស់ទាំងអំពើបាបដែលឪពុកប្រព្រឹត្ត ក៏ពិចារណាហើយមិនប្រព្រឹត្តតាមអំពើយ៉ាងនោះឡើយ អាល់គីតាប ប្រសិនបើមនុស្សអាក្រក់នោះមានកូនប្រុសម្នាក់ កូនប្រុសនោះឃើញអំពើបាបទាំងប៉ុន្មានដែលឪពុកប្រព្រឹត្តតែមិនយកតម្រាប់តាមឪពុក |
កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុប្រាំបីវស្សា ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេឌីដា ជាកូនរបស់លោកអដាយ៉ា ជាអ្នកស្រុកបូសកាថ។
ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ ជាអយ្យកោឥតខ្ចោះ ដោយមិនងាកទៅស្ដាំ ឬទៅឆ្វេងឡើយ។
«សូមអស់លោកអញ្ជើញទៅទូលសួរព្រះអម្ចាស់ឲ្យយើង និងប្រជាជនដែលនៅសេសសល់ ក្នុងស្រុកអ៊ីស្រាអែល និងយូដា ពីសេចក្ដីទាំងប៉ុន្មានក្នុងគម្ពីរដែលទើបរកឃើញនេះផង។ ព្រះអម្ចាស់មុខជាព្រះពិរោធនឹងយើងខ្លាំងណាស់ ដ្បិតពួកដូនតារបស់យើងមិនបានកាន់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះទេ»។
អ្នកណាបង្កើតកូនល្ងីល្ងើ អ្នកនោះស្គាល់តែទុក្ខព្រួយ រីឯឪពុករបស់មនុស្សលេលាមិនដែលស្គាល់អំណរសប្បាយទេ។
ឪពុករបស់មនុស្សសុចរិតតែងតែមានអំណរដ៏លើសលុប ហើយឪពុករបស់អ្នកប្រាជ្ញក៏សប្បាយចិត្តដែរ។
គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិត និងពិចារណា រួចពោលថា “ខ្ញុំបានដុតឈើអស់ពាក់កណ្ដាល ខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើង ខ្ញុំអាំងសាច់បរិភោគ។ រីឯឈើពាក់កណ្ដាលទៀតដែលនៅសល់ ខ្ញុំយកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើម រួចខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះ”។
យើងចង់ធ្វើអ្វីៗតាមការសម្រេចរបស់យើង គឺដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌ដូចយើង និងដូនតារបស់យើង ព្រមទាំងស្ដេច និងពួកមន្ត្រីធ្លាប់ធ្វើនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។ កាលនោះ យើងមានអាហារបរិភោគបរិបូណ៌ បានសុខក្សេមក្សាន្ត ឥតមានទុក្ខវេទនាទាល់តែសោះ។
យើងផ្ទៀងត្រចៀកស្ដាប់ ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារ គ្មាននរណាម្នាក់សោកស្ដាយថា ខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា “ខ្ញុំបានធ្វើខុសហើយ” នោះឡើយ គឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាម អំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។
ផ្ទុយទៅវិញ ពួកគេធ្វើតាមចិត្តរឹងរូសរបស់ខ្លួន ហើយនាំគ្នាជំពាក់ចិត្តនឹងព្រះបាល ដូចដូនតារបស់ខ្លួនប្រៀនប្រដៅ»។
ក៏ប៉ុន្តែ ប្រសិនបើមនុស្សសុចរិតនោះមានកូនប្រុសម្នាក់លួចប្លន់ កាប់សម្លាប់ និងប្រព្រឹត្តអំពើអាក្រក់បែបនេះ
គឺមិនចូលរួមបរិភោគសំណែននៅលើភ្នំ មិនជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ជនជាតិអ៊ីស្រាអែល មិនប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធគេ
ប្រសិនបើអ្នកនោះភ្ញាក់ស្មារតី ហើយលះបង់អំពើអាក្រក់ទាំងប៉ុន្មាន គេពិតជារស់រានមានជីវិត គឺគេមិនត្រូវស្លាប់ឡើយ។
យើងបានប្រាប់កូនចៅរបស់ពួកគេ នៅវាលរហោស្ថានថា “កុំធ្វើតាមច្បាប់ និងគោរពតាមវិន័យរបស់ដូនតាអ្នករាល់គ្នា ហើយក៏មិនត្រូវបណ្តោយឲ្យខ្លួនសៅហ្មង ព្រោះតែព្រះក្លែងក្លាយរបស់ពួកគេដែរ។
ពួកគេមិនចេះគិតថា យើងនឹកចាំពី អំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្ត។ ឥឡូវនេះ អំពើបាបរបស់ពួកគេ ឡោមព័ទ្ធពួកគេជុំជិតហើយ យើងមើលឃើញអំពើទាំងនោះយ៉ាងច្បាស់។
ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
ហេតុនេះ ចូរសង្កេតមើលហេតុការណ៍ដែល កើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។ ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួន គឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់ ព្រះវិហាររបស់ព្រះអម្ចាស់។ ចូរសង្កេតមើលចុះ!
បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនឲ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស*របស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ