ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 17:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក មាន​ឥន្ទ្រី​ដ៏​ធំ​មួយ​ទៀត​ដែល​មាន​ផ្ទាំង​ស្លាប​វែង និង​មាន​ស្លាប​ក្រាស់។ ទំពាំង‌បាយជូរ​លូត​ផុត​ពី​ដី ហើយ​បែរ​ទាំង​ឫស ទាំង​មែក​ទៅ​រក​ឥន្ទ្រី​ថ្មី ដើម្បី​ទទួល​ទឹក​ពី​ឥន្ទ្រី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​សត្វ​ឥន្ទ្រី​ធំ​មួយ​ទៀត​មាន​ស្លាប​ច្រើន ហើយ​ចំអេង​ស្លាប​យ៉ាង​ធំ រីឯ​ដើម​ទំពាំង‌បាយ‌ជូរ នោះ​បាន​បត់​ឫស​ពី​ដី​ដែល​ដាំ​នោះ​ទៅ​ខាង​វា​វិញ ហើយ​បោះ​មែក​ចេញ​ទៅ​ខាង​វា​ដែរ ដើម្បី​ឲ្យ​វា​បាន​ស្រោច​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​សត្វ​ឥន្ទ្រី​ធំ​១​ទៀត​មាន​ស្លាប​ច្រើន ហើយ​ចំអេង​ស្លាប​យ៉ាង​ធំ រីឯ​ដើម​ទំពាំង‌បាយ‌ជូរ នោះ​បាន​បត់​ឫស​ពី​ដី​ដែល​ដាំ​នោះ​ទៅ​ខាង​វា​វិញ ហើយ​បោះ​មែក​ចេញ​ទៅ​ខាង​វា​ដែរ ដើម្បី​ឲ្យ​វា​បាន​ស្រោច​ទឹក

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក មាន​ឥន្ទ្រី​ដ៏​ធំ​មួយ​ទៀត​ដែល​មាន​ផ្ទាំង​ស្លាប​វែង និង​មាន​ស្លាប​ក្រាស់។ ទំពាំង‌បាយជូរ​លូត​ផុត​ពី​ដី ហើយ​បែរ​ទាំង​ឫស ទាំង​មែក​ទៅ​រក​ឥន្ទ្រី​ថ្មី ដើម្បី​ទទួល​ទឹក​ពី​ឥន្ទ្រី​នោះ។

សូមមើលជំពូក



អេ‌សេ‌គាល 17:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន មក​ពី​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា។ ព្រះអង្គ​បោះ‌បង់​ចោល​ពួក​គេ ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។


និង​មាន​ចំនួន​ទាំង​អស់ ៣០៧ ៥០០​នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ មាន​ចិត្ត​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ខ្មាំង​សត្រូវ​របស់​ព្រះ‌រាជា។


ប៉ុន្តែ ស្ដេច​យូដា​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​អេស៊ីប សុំ​ជំនួយ​ទ័ព​សេះ និង​ពល​ទាហាន​យ៉ាង​ច្រើន។ តើ​ស្ដេច​ធ្វើ​ដូច្នេះ​អាច​សម្រេច​គម្រោង‌ការ និង​រំដោះ​ខ្លួន​បាន​ឬ​ទេ? ស្ដេច​នោះ​ផ្ដាច់​សម្ពន្ធ‌មេត្រី ហើយ​ពិត​ជា​ពុំ​អាច​រំដោះ​ខ្លួន​បាន​ឡើយ!


គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង ក្លាយ​ទៅ​ជា​ដើម​ទំពាំង‌បាយជូរ​បែក​មែក​សាខា វារ​នៅ​លើ​ដី។ មែក​របស់​វា​បែរ​ទៅ​រក​ឥន្ទ្រី រីឯ​ឫស​ស្ថិត​នៅ​ពី​ក្រោម​វា។ ដើម​ទំពាំង‌បាយជូរ​នោះ​លូត​លាស់ ចេញ​ពន្លក បង្កើត​មែក​ធាង។


ទំពាំង‌បាយជូរ​ដុះ​នៅ​លើ​ដី​មាន​ជីជាតិ​ល្អ មាន​ទឹក​បរិបូណ៌ ហើយ​បែក​មែក​សាខា បង្កើត​ផល​ផ្លែ ក្លាយ​ទៅ​ជា​ដើម​ទំពាំង‌បាយជូរ​ដ៏​ល្អ​ប្រណីត»។


ទឹក​ទន្លេ​ធ្វើ​ឲ្យ​វា​ដុះ​ធំ​ឡើង ទឹក​នៅ​ទី​ជម្រៅ​ធ្វើ​ឲ្យ​វា​លូត​ឡើង​យ៉ាង​ខ្ពស់ ហើយ​ហូរ​ជុំ‌វិញ​ដើម​នោះ រួច​បែក​ជា​ដៃ​ទន្លេ ហូរ​ទៅ​ស្រោច​ស្រព ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃ។