អ្នកក្រុងសូដុមសុទ្ធតែជាជនពាល ដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ប្រឆាំងនឹងព្រះអម្ចាស់។
អេសេគាល 16:50 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូដុម និងស្រុកភូមិវាយឫកខ្ពស់ ហើយនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមនៅចំពោះមុខយើង។ ដូច្នេះ យើងបានលុបបំបាត់ពួកគេពីទឹកដីនេះដូចនាងឃើញស្រាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅចំពោះយើង ហេតុនោះបានជាយើងដកគេចេញតាមដែលយើងឃើញថាគួរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅចំពោះអញ ហេតុនោះបានជាអញដកគេចេញតាមដែលអញឃើញថាគួរ អាល់គីតាប សូដុម និងស្រុកភូមិវាយឫកខ្ពស់ ហើយនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមនៅចំពោះមុខយើង។ ដូច្នេះ យើងបានលុបបំបាត់ពួកគេពីទឹកដីនេះដូចនាងឃើញស្រាប់។ |
អ្នកក្រុងសូដុមសុទ្ធតែជាជនពាល ដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ប្រឆាំងនឹងព្រះអម្ចាស់។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពាក្យដែលគេចោទប្រកាន់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ធ្ងន់ធ្ងរណាស់ ហើយអ្នកក្រុងនោះក៏បានប្រព្រឹត្តអំពើបាបជាច្រើនដែរ។
ពេលនោះ ព្រះអម្ចាស់បានធ្វើឲ្យមានស្ពាន់ធ័រ និងមានភ្លើងបង្អុរចុះពីមេឃ គឺចុះមកពីព្រះអម្ចាស់ ធ្លាក់លើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
ព្រះអង្គបានរំលាយក្រុងទាំងនោះ តំបន់វាលរាបទាំងមូល និងអ្នកក្រុងទាំងប៉ុន្មាន ព្រមទាំងរុក្ខជាតិទាំងឡាយដែលដុះនៅលើដី ត្រូវវិនាសអន្តរាយអស់។
គេស្រែកសួរលោកឡុតថា៖ «តើពួកអ្នកដែលចូលមកផ្ទះអ្នកឯងពីល្ងាចមិញនៅឯណា? ចូរឲ្យគេចេញមក! យើងនឹងរួមដំណេក ជាមួយពួកគេ»។
ព្រះបាទយ៉ូសៀសកម្ទេចកន្លែងសម្រាប់ប្រព្រឹត្តអំពើពេស្យាចារ ដែលស្ថិតក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងជាកន្លែងដែលពួកស្ត្រីត្បាញក្រណាត់ ធ្វើសម្លៀកបំពាក់ថ្វាយព្រះអាសេរ៉ាដែរ។
នរណាក៏អាចមករស់ក្នុងលំនៅរបស់គេបានដែរ ព្រោះជាលំនៅដែលគ្មានម្ចាស់។ គេរាយស្ពាន់ធ័រពេញទីលំនៅរបស់គេ។
រីឯបាប៊ីឡូន ជាក្រុងដ៏ថ្កុំថ្កើងជាងគេក្នុង រាជាណាចក្រ ដែលធ្វើឲ្យជនជាតិខាល់ដេ មានមោទនភាព នឹងត្រូវព្រះជាម្ចាស់រំលាយ ដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។
សូមឲ្យអ្នកនោះបានដូចក្រុងនានា ដែលព្រះអម្ចាស់រំលាយ ដោយឥតនឹកស្ដាយ! ពេលព្រឹក សូមឲ្យអ្នកនោះឮសម្រែក ប្រកាសភាពអាសន្ន ហើយនៅថ្ងៃត្រង់ ឮសម្រែកខ្មាំងមកដល់!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ស្រុកអេដុមប្រៀបបាននឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងក្រុងឯទៀតៗនៅជុំវិញ ដែលត្រូវវិនាសអន្តរាយ គឺនឹងគ្មានប្រជាជនរស់នៅ ហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យនៅដែរ។
ក្រុងនេះប្រៀបបាននឹងក្រុងសូដុម និងកូម៉ូរ៉ា ព្រមទាំងក្រុងឯទៀតៗ ដែលព្រះជាម្ចាស់បានបំផ្លាញ គឺគ្មាននរណាមករស់នៅទៀតឡើយ ហើយក៏គ្មានមនុស្សណាមកតាំងទីលំនៅ ទៀតដែរ»។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ប្រជាជនរបស់ខ្ញុំមានកំហុសធ្ងន់ជាង អ្នកក្រុងសូដុមដែលត្រូវវិនាសយ៉ាងទាន់ហន់ ដោយគ្មាននរណាប្រហារនោះទៅទៀត។
មិនត្រូវរួមរ័កជាមួយប្រុសៗដូចគ្នា ដូចគេរួមរ័កជាមួយស្ត្រីឡើយ ដ្បិតនេះជាអំពើគួរឲ្យស្អប់ខ្ពើមបំផុត។
យើងបានបំផ្លាញអ្នករាល់គ្នា ដូចយើងបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ហើយអ្នករាល់គ្នាប្រៀបបាននឹងអង្កត់អុស ដែលគេយកចេញពីភ្លើង។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ហេតុនេះ យើងជាព្រះដែលមានជីវិតគង់នៅ យើងប្រកាសយ៉ាងម៉ឺងម៉ាត់ថា: ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុម ស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាកន្លែងដែលមានបន្លាដុះពាសពេញ ជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។ ប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ នឹងរឹបអូសយកទ្រព្យរបស់ពួកគេ ហើយចាប់យកទឹកដីរបស់ពួកគេទៀតផង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភព ទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល។
ប្រជាជាតិទាំងអស់នឹងពោលថា “ហេតុអ្វីបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះចំពោះស្រុកនេះ? ហេតុអ្វីបានជាព្រះអង្គខ្ញាល់យ៉ាងខ្លាំងបែបនេះ?”។
ព្រះអង្គបានដាក់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យរលាយទៅជាផេះ ទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។
រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដូចទេវតាទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
ពេលស្ដេចនានានៅលើផែនដីដែលបានប្រាសចាកសីលធម៌ជាមួយក្រុងនេះ ព្រមទាំងឈ្លក់នឹងទ្រព្យសម្បត្តិដ៏ហូរហៀររបស់វា ឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ មុខជាយំសោកសង្រេងអាណិតក្រុងនេះមិនខាន។