ដោយសារអ៊ីស្រាអែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ គឺផិតក្បត់ជាមួយព្រះដែលធ្វើពីថ្ម និងពីឈើ ស្រុករបស់គេបានក្លាយទៅជាសៅហ្មង។
អេសេគាល 16:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងយកគ្រឿងអលង្ការមាសប្រាក់ដែលយើងឲ្យ ទៅសូនធ្វើជារូបបដិមាប្រុសៗ រួចប្រព្រឹត្តអំពើពេស្យាចារជាមួយរូបទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកក៏យកគ្រឿងលម្អរបស់អ្នក ដែលធ្វើពីមាស និងប្រាក់របស់យើង ជាគ្រឿងដែលយើងបានឲ្យដល់អ្នកនោះ ទៅធ្វើជារូបមនុស្សប្រុស ហើយអ្នកបានភប់ប្រសព្វនឹងរូបនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងក៏យកគ្រឿងលំអរបស់ឯង ដែលធ្វើពីមាសនឹងប្រាក់របស់អញ ជាគ្រឿងដែលអញបានឲ្យដល់ឯងនោះ ទៅធ្វើជារូបមនុស្សប្រុស ហើយឯងបានភប់ប្រសព្វនឹងរូបនោះដែរ អាល់គីតាប នាងយកគ្រឿងអលង្ការមាសប្រាក់ដែលយើងឲ្យ ទៅសូនធ្វើជារូបបដិមាប្រុសៗ រួចប្រព្រឹត្តអំពើពេស្យាចារជាមួយរូបទាំងនោះ។ |
ដោយសារអ៊ីស្រាអែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ គឺផិតក្បត់ជាមួយព្រះដែលធ្វើពីថ្ម និងពីឈើ ស្រុករបស់គេបានក្លាយទៅជាសៅហ្មង។
នាងពាក់សុទ្ធតែមាស និងប្រាក់ ស្លៀកសម្លៀកបំពាក់ដ៏ល្អប្រណីត ធ្វើអំពីសូត្រ និងក្រណាត់ប៉ាក់ដ៏មានតម្លៃ។ នាងបរិភោគសុទ្ធតែម្ហូបអាហារឆ្ងាញ់ពិសេស គឺម្ហូបធ្វើពីម្សៅម៉ដ្ដ ទឹកឃ្មុំ និងប្រេងដ៏មានតម្លៃ។ នាងមានរូបឆោមលោមពណ៌កាន់តែស្អាតឡើងៗ ហើយទទួលឋានៈជាព្រះមហាក្សត្រិយានី។
នាងយកសម្លៀកបំពាក់របស់នាង ជាសម្លៀកបំពាក់ធ្វើពីក្រណាត់ចម្រុះពណ៌ ទៅតាក់តែងទីសក្ការៈនៅតាមទួលខ្ពស់ៗ ហើយប្រព្រឹត្តអំពើពេស្យាចារនៅទីនោះ - ពីមុនក្ដី នៅពេលខាងមុខក្ដី មិនដែលមានរឿងដូច្នេះកើតឡើងទេ -។
នាងយកអាវប៉ាក់របស់នាងទៅដណ្ដប់រូបទាំងនោះ ព្រមទាំងយកប្រេង និងគ្រឿងក្រអូបរបស់យើង ទៅលាបឲ្យផង។
ពីដើម ប្រជាជនអ៊ីស្រាអែល ប្រៀបដូចជាចម្ការទំពាំងបាយជូរ ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ ប៉ុន្តែ ផ្លែចម្រើនឡើងយ៉ាងណា ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ ក៏កើនឡើងច្រើនយ៉ាងនោះដែរ។ ស្រុករបស់គេកាន់តែល្អយ៉ាងណា គេក៏តុបតែងស្តូបសម្រាប់ព្រះក្លែងក្លាយ កាន់តែល្អឡើងៗយ៉ាងនោះដែរ។
យើងដាក់ទោសនាង តាមចំនួនថ្ងៃ ដែលនាងបានដុតគ្រឿងក្រអូបសែន ព្រះបាលទាំងឡាយ នាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែក រត់តាមគូស្នេហ៍របស់នាង។ រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។