Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 16:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នាង​ពាក់​សុទ្ធ​តែ​មាស និង​ប្រាក់ ស្លៀក​សម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីត ធ្វើ​អំពី​សូត្រ និង​ក្រណាត់​ប៉ាក់​ដ៏​មាន​តម្លៃ។ នាង​បរិភោគ​សុទ្ធ​តែ​ម្ហូប​អាហារ​ឆ្ងាញ់​ពិសេស គឺ​ម្ហូប​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ ទឹក​ឃ្មុំ និង​ប្រេង​ដ៏​មាន​តម្លៃ។ នាង​មាន​រូប​ឆោម​លោម​ពណ៌​កាន់​តែ​ស្អាត​ឡើងៗ ហើយ​ទទួល​ឋានៈ​ជា​ព្រះ‌មហា‌ក្សត្រិ‌យានី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដូច្នេះ អ្នក​បាន​ប្រដាប់​ដោយ​មាស និង​ប្រាក់ ឯ​សម្លៀក‌បំពាក់​របស់​អ្នក នោះ​បាន​ធ្វើ​ពី​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត និង​ព្រែ ហើយ​សំពត់​ប៉ាក់ អ្នក​បាន​ចិញ្ចឹម​ខ្លួន​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត ទឹក​ឃ្មុំ និង​ប្រេង អ្នក​មាន​រូប​ល្អ​ឆើត​ក្រៃ‌លែង ហើយ​បាន​ចម្រើន​ឡើង​ដល់​ទៅ​មាន​អំណាច​ជា​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដូច្នេះ ឯង​បាន​ប្រដាប់​ដោយ​មាស ហើយ​នឹង​ប្រាក់ ឯ​សំលៀក‌បំពាក់​របស់​ឯង នោះ​បាន​ធ្វើ​ពី​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត នឹង​ព្រែ ហើយ​សំពត់​ប៉ាក់ ឯង​បាន​ចិញ្ចឹម​ខ្លួន​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត ទឹក​ឃ្មុំ នឹង​ប្រេង ឯង​មាន​រូប​ល្អ​ឆើត​ក្រៃ‌លែង ហើយ​បាន​ចំរើន​ឡើង​ដល់​ទៅ​មាន​អំណាច​ជា​ស្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នាង​ពាក់​សុទ្ធ​តែ​មាស និង​ប្រាក់ ស្លៀក​សម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីត ធ្វើ​អំពី​សូត្រ និង​ក្រណាត់​ប៉ាក់​ដ៏​មាន​តម្លៃ។ នាង​បរិភោគ​សុទ្ធ​តែ​ម្ហូប​អាហារ​ឆ្ងាញ់​ពិសេស គឺ​ម្ហូប​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ ទឹក​ឃ្មុំ និង​ប្រេង​ដ៏​មាន​តម្លៃ។ នាង​មាន​រូប​ឆោម​លោម​ពណ៌​កាន់​តែ​ស្អាត​ឡើងៗ ហើយ​ទទួល​ឋានៈ​ជា​មហា‌ក្សត្រិ‌យានី។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 16:13
25 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​នឹង​មាន​ស្ដេច​ជា​ច្រើន​កើត​ចេញ​ពី​អ្នក​ដែរ។


ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ទ្រង់​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដោយ​សុចរិត និង​យុត្តិធម៌។


ព្រះ‌បាទ​សាឡូម៉ូន​គ្រប់‌គ្រង​លើ​នគរ​ទាំង​ប៉ុន្មាន ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​ស្រុក​ភីលីស្ទីន និង​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប នគរ​ទាំង​នោះ​នាំ​សួយសារ‌អាករ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន ហើយ​នៅ​ជា​ចំណុះ​ស្ដេច រហូត​ដល់​ទ្រង់​អស់​ព្រះ‌ជន្ម។


កាល​ពី​ដើម នៅ​ក្រុង​យេរូ‌សាឡឹម​នេះ មាន​ស្ដេច​ខ្លាំង​ពូកែ គ្រប់‌គ្រង​តំបន់​ខាង​លិច​ទន្លេ​អឺប្រាត​ទាំង​មូល ព្រម​ទាំង​ហូត​ពន្ធដារ​សួយសារ‌អាករ និង​ពន្ធ​ផ្លូវ​ទៀត​ផង។


ពួក​គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ថា “ពួក​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ* និង​ផែនដី ពួក​យើង​សង់​ព្រះ‌ដំណាក់​នេះ​ឡើង​វិញ គឺ​ព្រះ‌ដំណាក់​ដែល​ស្ដេច​មួយ​អង្គ​ដ៏​ប្រសើរ​ឧត្ដម​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សង់ តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ។


ហ្វូង​សត្វ​របស់​ខ្ញុំ​ផ្ដល់​ទឹក​ដោះ​ឲ្យ​ខ្ញុំ យ៉ាង​បរិបូណ៌ ចម្ការ​អូលីវ​របស់​ខ្ញុំ ផ្ដល់​ប្រេង​ដ៏​ច្រើន​ហូរ‌ហៀរ​មក​ខ្ញុំ។


ព្រះអង្គ​ប្រទាន​ឲ្យ​ទឹក​ដី​អ្នក​មាន​សន្តិ‌ភាព ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​មាន​ស្រូវ​ដ៏​ល្អៗ យ៉ាង​បរិបូណ៌


ភ្នំ​របស់​ព្រះ‌ជាម្ចាស់ ជា​ភ្នំ​មួយ​ដ៏​ល្អ​ប្រណីត គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​កំពូល​នៃ​ពិភព ជា​បុរី​របស់​ព្រះ‌មហា‌ក្សត្រ ដែល​នាំ​ឲ្យ​ផែនដី​ទាំង​មូល​មាន​អំណរ។


ព្រះ‌ជាម្ចាស់​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ក្រុង​ដ៏​ល្អ​ត្រចះ‌ត្រចង់។


ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ស្រូវ​ដ៏​ល្អៗ មក​ឲ្យ​អ៊ីស្រា‌អែល​បរិភោគ ព្រម​ទាំង​ឲ្យ​គេ​មាន​ទឹក​ឃ្មុំ​បរិភោគ យ៉ាង​បរិបូណ៌​ផង។


ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ព្រះអង្គ​ទត​ឃើញ​ដូច្នេះ តើ​ព្រះអង្គ​នៅ​ស្ងៀម​កើត​ឬ? តើ​ព្រះអង្គ​ធ្វើ​ព្រងើយ ទុក​ឲ្យ​យើង​ខ្ញុំ អាម៉ាស់​ងើប​មុខ​មិន​រួច​ឬ?


«យេរូ‌សាឡឹម​អើយ ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​សត្រូវ ដែល​មក​ពី​ទិស​ខាង​ជើង តើ​ហ្វូង​ចៀម​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក គឺ​ប្រជា‌ជន​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​បាន​ខ្ពស់​មុខ ទៅ​ណា​បាត់​អស់​ហើយ?


អស់​អ្នក​ដើរ​កាត់​តាម​នេះ គេ​នឹង​នាំ​គ្នា​ទះ​ដៃ ហួច និង​គ្រវី​ក្បាល ចំអក​ឲ្យ​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ទាំង​ពោល​ថា “នេះ​ឬ​ទីក្រុង​ដែល​គេ​ធ្លាប់​តែ សរសើរ​ថា​ស្អាត​បំផុត និង​សប្បាយ​បំផុត នៅ​លើ​ផែនដី?”។


យើង​បាន​ឲ្យ​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ប៉ាក់​មក​នាង យើង​យក​ស្បែក​ជើង​ដ៏​ល្អ​វិសេស​មក​ពាក់​ឲ្យ​នាង ហើយ​ក៏​យក​ស្បៃ​ដ៏​ល្អ​ប្រណីត និង​អាវ​ធំ​ធ្វើ​ពី​សូត្រ​មក​ពាក់​ឲ្យ​នាង​ដែរ។


នាង​យក​គ្រឿង​អលង្ការ​មាស​ប្រាក់​ដែល​យើង​ឲ្យ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​ប្រុសៗ រួច​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​រូប​ទាំង​នោះ។


រីឯ​អាហារ ម្សៅ​ដ៏​ម៉ដ្ដ ប្រេង និង​ទឹក​ឃ្មុំ ដែល​យើង​ចែក​ឲ្យ​នាង​បរិភោគ នាង​បែរ​ជា​យក​ទៅ​ធ្វើ​ជា​គ្រឿង​សក្ការ‌បូជា​ផ្គាប់​ចិត្ត​រូប​ទាំង​នោះ​ទៅ​វិញ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


លើស​ពី​នេះ ពួក​នាង​បាន​ចាត់​អ្នក​នាំ​សារ​ទៅ​រក​ប្រុសៗ​នៅ​ស្រុក​ឆ្ងាយ និង​ហៅ​គេ​ឲ្យ​មក។ អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​មក។ នាង​ងូត​ទឹក ដើម្បី​ទទួល​ពួក​គេ ដោយ​ផាត់​ម្សៅ និង​ពាក់​គ្រឿង​អលង្ការ​ទៀត​ផង។


ស្រុក​ស៊ីរី​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិត​ផល​របស់​អ្នក​មួយ​ចំនួន​ធំ ហើយ​ពួក​គេ​ក៏​យក​កែវ‌មរកត ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​ប៉ាក់ ក្រណាត់​ទេស‌ឯក​ដ៏​ម៉ដ្ដ ផ្កា​ថ្ម និង​ត្បូង​មក​លក់​ក្នុង​ផ្សារ​របស់​អ្នក​ដែរ។


ម្ដាយ​របស់​ពួក​គេ​ជា​ស្រី​ពេស្យា ស្រី​ដែល​ពរ​ផ្ទៃ​ពួក​គេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់ នាង​ពោល​ថា ខ្ញុំ​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ព្រោះ​អ្នក​ទាំង​នោះ​ឲ្យ​ខ្ញុំ​មាន​បាយ​ទឹក រោម​ចៀម និង​ក្រណាត់​ទេស‌ឯក សម្រាប់​បិទ‌បាំង​កាយ ព្រម​ទាំង​ប្រេង និង​ស្រា​ផង។


ស្រុក​នោះ​ក៏​សម្បូណ៌​ស្រូវ ពោត ទំពាំង‌បាយជូរ ឧទុម្ពរ និង​ទទឹម ព្រម​ទាំង​ដើម​អូលីវ និង​ទឹក​ឃ្មុំ។


លោក​សាំយូ‌អែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សូល រួច​លោក​ឱប​លោក​សូល ទាំង​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង*​អភិសេក​លោក ឲ្យ​ដឹក​នាំ​ប្រជា‌ជន​ផ្ទាល់​របស់​ព្រះអង្គ ។


ពេល​អ្នក​រាល់​គ្នា​ឃើញ​ព្រះ‌បាទ​ណា‌ហាស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំ‌ម៉ូន មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ទាម‌ទារ​ឲ្យ​ខ្ញុំ​តែង‌តាំង​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ហាក់​ដូច​ជា​បដិសេធ​មិន​ទទួល​ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​របស់​អ្នក​រាល់​គ្នា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម