ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 12:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«កូន​មនុស្ស​អើយ នៅ​ស្រុក​អ៊ីស្រា‌អែល អ្នក​រាល់​គ្នា​មាន​សុភាសិត​មួយ​ចែង​ថា “ពេល​វេលា​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ តែ​គ្មាន​និមិត្ត‌ហេតុ​ណា​មួយ​សម្រេច​ជា​រូប​រាង​សោះ!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«កូន​មនុស្ស​អើយ ពាក្យ​ទំនៀម​យ៉ាង​ណា​នោះ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ នៅ​ស្រុក​អ៊ីស្រា‌អែល ដោយ​ថា កំណត់​ថ្ងៃ​បាន​បន្ថយ​ទៅ ហើយ​គ្រប់​ទាំង​និមិត្ត​ក៏​ខាន​មាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កូន​មនុស្ស​អើយ ពាក្យ​ទំនៀម​យ៉ាង​ណា​នោះ ដែល​ឯង​រាល់​គ្នា​ធ្លាប់​និយាយ នៅ​ស្រុក​អ៊ីស្រាអែល ដោយ​ថា កំណត់​ថ្ងៃ​បាន​បន្ថយ​ទៅ ហើយ​គ្រប់​ទាំង​ការ​ជាក់‌ស្តែង​ក៏​ខាន​មាន

សូមមើលជំពូក

អាល់គីតាប

«កូន​មនុស្ស​អើយ នៅ​ស្រុក​អ៊ីស្រ‌អែល អ្នក​រាល់​គ្នា​មាន​សុភាសិត​មួយ​ចែង​ថា “ពេល​វេលា​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ តែ​គ្មាន​និមិត្ត‌ហេតុ​ណា​មួយ​សម្រេច​ជា​រូប​រាង​សោះ!”។

សូមមើលជំពូក



អេ‌សេ‌គាល 12:22
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ពោល​ថា «សូម​ព្រះ‌អម្ចាស់​បំពេញ កិច្ចការ​របស់​ព្រះអង្គ​ឲ្យ​ឆាប់ៗ​ទៅ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​ផង! សូម​ឲ្យ​គម្រោង‌ការ​របស់​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្រេច​ឆាប់ៗ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ផង!»។


ពួក​គេ​ពោល​ថា “គ្មាន​នរណា​សង់​ផ្ទះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ទេ។ ក្រុង​នេះ​ប្រៀប​បាន​នឹង​ឆ្នាំង រីឯ​ពួក​យើង ពួក​យើង​ជា​សាច់​នៅ​ក្នុង​ឆ្នាំង”។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


«កូន​មនុស្ស​អើយ កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ថា “និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​អ្នក​ឃើញ​នេះ គឺ​សម្រាប់​អនាគត‌កាល​ដ៏​យូរ‌លង់ ហើយ​សេចក្ដី​ដែល​គាត់​ថ្លែង​ក៏​សម្រាប់​ពេល​ដ៏​ឆ្ងាយ​ខាង​មុខ​ដែរ”។


អ្នក​ចង​ក្រង​សុភាសិត​មុខ​ជា​យក​សុភាសិត​មួយ​នេះ មក​និយាយ​អំពី​នាង​ថា “ម្ដាយ​យ៉ាង​ណា កូន​ស្រី​ក៏​យ៉ាង​នោះ​ដែរ!”។


មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ​គ្នា ដំណឹង​មិន​ល្អ​ក៏​លេច​ឮ​ជា​បន្ត​បន្ទាប់​ដែរ។ គេ​ចង់​ដឹង​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ព្យាការី* ដ្បិត​ពួក​បូជា‌ចារ្យ*​លែង​ទូន្មាន​ពួក​គេ ហើយ​ពួក​ព្រឹទ្ធា‌ចារ្យ* ក៏​លែង​ផ្ដល់​យោបល់​អ្វី​ទៀត​ដែរ។


អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល កុំ​ឲ្យ​ថ្ងៃ​វេទនា​ខិត​ចូល​មក​ដល់ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ធ្វើ​ឲ្យ រាជ្យ​ដ៏​ឃោរ‌ឃៅ​កាន់​តែ​ខិត​ចូល​មក​ជិត។


«ចូរ​ក្រឡេក​មើល​ប្រជា‌ជាតិ​នានា ហើយ​នាំ​គ្នា​ងឿង‌ឆ្ងល់ ស្រឡាំង‌កាំង​ទៅ! ដ្បិត​ហេតុ‌ការណ៍​មួយ​កំពុង​តែ​កើត​មាន នៅ​ជំនាន់​អ្នក​រាល់​គ្នា។ ប្រសិន​បើ​គ្រាន់​តែ​ឮ​គេ​និយាយ នោះ​អ្នក​រាល់​គ្នា​រក​ជឿ​ពុំ​បាន​ឡើយ។