Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 12:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 កូន​មនុស្ស​អើយ ពាក្យ​ទំនៀម​យ៉ាង​ណា​នោះ ដែល​ឯង​រាល់​គ្នា​ធ្លាប់​និយាយ នៅ​ស្រុក​អ៊ីស្រាអែល ដោយ​ថា កំណត់​ថ្ងៃ​បាន​បន្ថយ​ទៅ ហើយ​គ្រប់​ទាំង​ការ​ជាក់‌ស្តែង​ក៏​ខាន​មាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 «កូន​មនុស្ស​អើយ ពាក្យ​ទំនៀម​យ៉ាង​ណា​នោះ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ នៅ​ស្រុក​អ៊ីស្រា‌អែល ដោយ​ថា កំណត់​ថ្ងៃ​បាន​បន្ថយ​ទៅ ហើយ​គ្រប់​ទាំង​និមិត្ត​ក៏​ខាន​មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 «កូន​មនុស្ស​អើយ នៅ​ស្រុក​អ៊ីស្រា‌អែល អ្នក​រាល់​គ្នា​មាន​សុភាសិត​មួយ​ចែង​ថា “ពេល​វេលា​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ តែ​គ្មាន​និមិត្ត‌ហេតុ​ណា​មួយ​សម្រេច​ជា​រូប​រាង​សោះ!”។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 «កូន​មនុស្ស​អើយ នៅ​ស្រុក​អ៊ីស្រ‌អែល អ្នក​រាល់​គ្នា​មាន​សុភាសិត​មួយ​ចែង​ថា “ពេល​វេលា​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ តែ​គ្មាន​និមិត្ត‌ហេតុ​ណា​មួយ​សម្រេច​ជា​រូប​រាង​សោះ!”។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 12:22
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ពួក​អ្នក​ដែល​ថា ចូរ​ឲ្យ​ទ្រង់​ប្រញាប់​ឡើង ឲ្យ​ទ្រង់​បង្ហើយ​ការ​ឲ្យ​ឆាប់​ចុះ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​នឹង​ភ្នែក ចូរ​ឲ្យ​គំនិត​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ចូល​មក​ជិត ហើយ​មក​ដល់​ចុះ ឲ្យ​យើង​បាន​ស្គាល់​ផង។


គេ​ថា នេះ​មិន​មែន​ជា​ពេល​ទេ ចូរ​យើង​សង់​ផ្ទះ​ទៅ ទី​ក្រុង​នេះ​ជា​ថ្លាង ហើយ​យើង​រាល់​គ្នា​ជា​សាច់


ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា


កូន​មនុស្ស​អើយ មើល ពូជ‌ពង្ស​អ៊ីស្រាអែល គេ​និយាយ​ថា ការ​ជាក់‌ស្តែង​ដែល​គាត់​ឃើញ នោះ​សំដែង​ពី​គ្រា​ទៅ​មុខ​ជា​យូរ គាត់​ទាយ​ពី​វេលា ដែល​នៅ​ឆ្ងាយ​នៅ​ឡើយ


មើល អស់​អ្នក​ណា​ដែល​ធ្លាប់​ប្រើ​ពាក្យ​សុភាសិត គេ​នឹង​ពោល​ពាក្យ​នេះ​ទាស់​នឹង​ឯង​ថា ម្តាយ​យ៉ាង​ណា​កូន​ស្រី​ក៏​យ៉ាង​នោះ​ដែរ


សេចក្ដី​វិនាស​នឹង​មក​ខ្ជាន់ៗ ហើយ​នឹង​ឮ​ដំណឹង​មក​ផ្ទួនៗ នោះ​គេ​នឹង​ស្វែង​រក​ការ​ជាក់‌ស្តែង​ពី​ពួក​ហោរា ប៉ុន្តែក្រឹត្យ‌វិន័យ​នឹង​វិនាស​បាត់​ពី​ពួក​សង្ឃ ហើយ​សេចក្ដី​ប្រឹក្សា​ពី​ពួក​ចាស់‌ទុំ​ទៅ​ដែរ


ឯង​រាល់​គ្នា​គិត​បន្ថយ​ថ្ងៃ​អាក្រក់​ឲ្យ​ឆ្ងាយ​ចេញ ហើយ​បង្ខិត​ទី​ស្តី‌ការ​នៃ​សេចក្ដី​ច្រឡោត ឲ្យ​ចូល​មក​ជិត​វិញ


ចូរ​ពិចារណា​មើល ក្នុង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ចូរ​មើល​ទៅ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ដ៏​ពន្លឹក​ចុះ ដ្បិត​នៅ​ក្នុង​ជំនាន់​របស់​ឯង​នេះ អញ​កំពុង​តែ​ធ្វើ​ការ​១ ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ទេ ទោះ​បើ​មាន​គេ​ប្រាប់​ក៏​ដោយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម