ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកចេរូប៊ីន*។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។
អេសេគាល 10:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឃើញចេរូប៊ីនទាំងនោះទទះស្លាបហោះឡើង ហើយកង់ក៏ទៅជាមួយដែរ។ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលសណ្ឋិតនៅលើចេរូប៊ីន ហើយឈប់នៅមាត់ទ្វារកំពែងខាងកើតនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចចេរូប៊ីនក៏កាងស្លាប ក្នុងកាលដែលចេញទៅនោះ ហើយហើរឡើងផុតពីដី ខ្ញុំបានឃើញផ្ទាល់ភ្នែក មានទាំងកង់អមទៅផង នោះក៏ទៅឈរនៅមាត់ទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលក៏សណ្ឋិតនៅពីលើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចចេរូប៊ីនក៏កាងស្លាប ក្នុងកាលដែលចេញទៅនោះ ហើយហើរឡើងផុតពីដី នៅចំពោះភ្នែកខ្ញុំ មានទាំងកង់អមទៅផង នោះក៏ទៅឈរ នៅមាត់ទ្វារកំផែងទិសខាងកើត របស់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលក៏សណ្ឋិតនៅពីលើ។ អាល់គីតាប ខ្ញុំឃើញម៉ាឡាអ៊ីកាត់មានស្លាបទាំងនោះទទះស្លាបហោះឡើង ហើយកង់ក៏ទៅជាមួយដែរ។ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលសណ្ឋិតនៅលើម៉ាឡាអ៊ីកាត់មានស្លាប ហើយឈប់នៅមាត់ទ្វារកំពែងខាងកើតនៃដំណាក់របស់អុលឡោះតាអាឡា។ |
ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកចេរូប៊ីន*។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។
ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅទ្វារខាងកើតនៃព្រះដំណាក់របស់ព្រះអម្ចាស់។ មានមនុស្សម្ភៃប្រាំនាក់អង្គុយនៅមាត់ទ្វារនោះ។ ខ្ញុំឃើញមេដឹកនាំពីរនាក់របស់ប្រជាជន ស្ថិតនៅកណ្ដាលចំណោមពួកគេ គឺលោកយ៉ាសានា ជាកូនរបស់លោកអស៊ើរ និងលោកពេឡាធា ជាកូនរបស់លោកបេណាយ៉ា។
ពេលនោះ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលអណ្ដែតមកពីទិសខាងកើត មានសន្ធឹកដូចមហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ព្រះអង្គ។
បន្ទាប់មក ព្រះអង្គនាំខ្ញុំទៅទីលានខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ នៅមាត់ទ្វារព្រះវិហារ គឺនៅចន្លោះច្រកចូល និងអាសនៈ មានមនុស្សប្រមាណម្ភៃប្រាំនាក់បែរខ្នងដាក់ទីសក្ការៈរបស់ព្រះអម្ចាស់ ហើយបែរមុខទៅទិសខាងកើត នាំគ្នាក្រាបថ្វាយបង្គំព្រះអាទិត្យ។