នៅលើក្បាលសត្វនីមួយៗមានដូចជាលំហអាកាស ដែលចាំងពន្លឺរស្មីដ៏ភ្លឺថ្លាពីលើក្បាលសត្វទាំងនោះ។
អេសេគាល 1:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលសត្វទៅមុខ កង់ក៏ទៅមុខ ពេលសត្វឈប់ កង់ក៏ឈប់ ពេលសត្វឡើងផុតពីដី កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាសត្វនោះទៅមុខ កង់ក៏ទៅដែរ ពេលណាសត្វនោះឈប់ កង់ក៏ឈប់ដែរ កាលណាសត្វនោះឡើងផុតពីដី កង់ទាំងឡាយក៏បានលើកឡើងអមទៅព្រមគ្នា ដ្បិតវិញ្ញាណរបស់សត្វមានជីវិតនៅជាប់ក្នុងកង់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាពួកនោះចេញទៅ ពួកនេះក៏ទៅដែរ កាលណាពួកនោះឈប់នៅ ពួកនេះក៏ឈប់ដែរ ហើយកាលណាពួកនោះបានលើកឡើងផុតពីដី នោះកង់ទាំងឡាយ ក៏បានលើកឡើង អមទៅព្រមគ្នា ដ្បិតវិញ្ញាណរបស់តួមានជីវិត បាននៅជាប់ក្នុងកង់ដែរ។ អាល់គីតាប ពេលសត្វទៅមុខ កង់ក៏ទៅមុខ ពេលសត្វឈប់ កង់ក៏ឈប់ ពេលសត្វឡើងផុតពីដី កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។ |
នៅលើក្បាលសត្វនីមួយៗមានដូចជាលំហអាកាស ដែលចាំងពន្លឺរស្មីដ៏ភ្លឺថ្លាពីលើក្បាលសត្វទាំងនោះ។
ពេលចេរូប៊ីនឈប់ កង់ក៏ឈប់ ពេលចេរូប៊ីនឡើង កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វលោកទាំងនោះស្ថិតនៅក្នុងកង់។
ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្ដល់ជីវិតក្នុងអង្គព្រះគ្រិស្តយេស៊ូ បានរំដោះខ្ញុំឲ្យរួចផុតពីបាប និងពីសេចក្ដីស្លាប់។