អេសេគាល 1:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វទាំងនោះហោះទៅមុខ តាមវិញ្ញាណជំរុញឲ្យទៅ ហើយកង់ក៏ហោះឡើងទៅដែរ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីណាដែលព្រះវិញ្ញាណត្រូវទៅ កង់ទាំងនោះក៏ទៅដែរ គឺវិញ្ញាណរបស់សត្វមានជីវិតនៅក្នុងកង់នោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីណាដែលព្រះវិញ្ញាណត្រូវទៅ នោះវាក៏ទៅដែរ គឺវិញ្ញាណរបស់វាក៏ទៅកន្លែងដដែល កង់ទាំងនោះបានលើកឡើងអមទៅ ពីព្រោះវិញ្ញាណរបស់តួមានជីវិត ក៏នៅក្នុងកង់ដែរ អាល់គីតាប សត្វទាំងនោះហោះទៅមុខ តាមវិញ្ញាណជំរុញឲ្យទៅ ហើយកង់ក៏ហោះឡើងទៅដែរ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។ |
ពេលសត្វទៅមុខ កង់ក៏ទៅមុខ ពេលសត្វឈប់ កង់ក៏ឈប់ ពេលសត្វឡើងផុតពីដី កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។
ពេលចេរូប៊ីនឈប់ កង់ក៏ឈប់ ពេលចេរូប៊ីនឡើង កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វលោកទាំងនោះស្ថិតនៅក្នុងកង់។
ព្រះអំណោយទានខាងការថ្លែងព្រះបន្ទូល ស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងព្រះបន្ទូល