ក្រុងនានារបស់ស្រុកស៊ីរីនឹងត្រូវគេ បោះបង់ចោលរហូតតទៅ គឺមានតែហ្វូងសត្វប៉ុណ្ណោះដែលនាំគ្នាមកជ្រក នៅទីនោះ ឥតមាននរណារំខានវាឡើយ។
អេសាយ 7:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯនៅតាមភ្នំ ដែលពីមុនគេធ្លាប់តែកាប់គាស់ បែរជាគ្មាននរណាហ៊ានចូលទៅទៀតទេ ព្រោះគេខ្លាចបន្លា និងរពាក់ គេទុកឲ្យគោ និងហ្វូងចៀម ទៅស៊ីស្មៅនៅតាមកន្លែងនោះ»។ ព្រះគម្ពីរខ្មែរសាកល រីឯអស់ទាំងតំបន់ភ្នំដែលគេបានជ្រួយដីដោយចប អ្នកនឹងមិនទៅទីនោះឡើយ ដោយព្រោះខ្លាចអញ្ចាញ និងបន្លា។ ទីនោះនឹងត្រឡប់ជាកន្លែងលែងហ្វូងគោ និងកន្លែងហ្វូងចៀមដើរជាន់”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកក៏នឹងមិនឡើងទៅលើទីទួលដែលពីដើមមានគេកាប់គាស់ដោយចបដែរ ដោយខ្លាចអញ្ចាញ និងបន្លា ទីនោះនឹងបានសម្រាប់ជាទីលែងហ្វូងគោ ហើយសម្រាប់ឲ្យហ្វូងចៀមញាំញីទៅប៉ុណ្ណោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងក៏នឹងមិនឡើងទៅលើទីទួលដែលពីដើមមានគេកាប់គាស់ដោយចបដែរ ដោយខ្លាចអញ្ចាញ នឹងបន្លា ទីនោះនឹងបានសំរាប់ជាទីលែងហ្វូងគោ ហើយសំរាប់ឲ្យហ្វូងចៀមញាំញីទៅប៉ុណ្ណោះ។ អាល់គីតាប ចំណែកឯនៅតាមភ្នំ ដែលពីមុនគេធ្លាប់តែកាប់គាស់ បែរជាគ្មាននរណាហ៊ានចូលទៅទៀតទេ ព្រោះគេខ្លាចបន្លា និងរពាក់ គេទុកឲ្យគោ និងហ្វូងចៀម ទៅស៊ីស្មៅនៅតាមកន្លែងនោះ»។ |
ក្រុងនានារបស់ស្រុកស៊ីរីនឹងត្រូវគេ បោះបង់ចោលរហូតតទៅ គឺមានតែហ្វូងសត្វប៉ុណ្ណោះដែលនាំគ្នាមកជ្រក នៅទីនោះ ឥតមាននរណារំខានវាឡើយ។
ហ្វូងចៀមនឹងដើររកស៊ីតាមគំនរបាក់បែក ដូចនៅតាមវាលស្មៅ ហើយពពែដែលគេបំប៉ន ក៏មកស៊ីស្មៅនៅតាមនោះដែរ។
ឲ្យមកទំនៅតាមចំណោតភ្នំ តាមក្រហែងថ្មទាំងឡាយ ព្រមទាំងនៅតាមគុម្ពោត និងនៅតាមវាលស្មៅទាំងប៉ុន្មានដែរ។
អ៊ីស្រាអែលមានចិត្តរឹងរូសដូចគោញីកៀច ហេតុអ្វីបានជាព្រះអម្ចាស់ត្រូវឃ្វាលពួកគេដូចឃ្វាលកូនចៀម នៅតាមវាលស្មៅដ៏ទូលំទូលាយដូច្នេះ?
ស្រុកដែលនៅតាមឆ្នេរសមុទ្រនឹងក្លាយទៅជា វាលស្មៅសម្រាប់សត្វ ជាកន្លែងឃ្វាលហ្វូងសត្វ និងជាកន្លែងដែលគេទុកឲ្យហ្វូងសត្វនៅ»។