ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ
អេសាយ 64:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គហែកផ្ទៃមេឃ ហើយយាងចុះមក! ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។ ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ និងធ្វើឲ្យទឹកពុះកញ្ជ្រោល ដើម្បីឲ្យខ្មាំងសត្រូវស្គាល់ ព្រះកិត្តិនាមរបស់ព្រះអង្គ។ ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ឱបើព្រះអង្គហែកផ្ទៃមេឃយាងចុះមក ហើយភ្នំទាំងឡាយរញ្ជួយនៅចំពោះព្រះអង្គទៅអេះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱប្រសិនបើព្រះអង្គនឹងវែកផ្ទៃមេឃ ហើយយាងចុះមក ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់ អាល់គីតាប សូមទ្រង់ហែកផ្ទៃមេឃ ហើយចុះមក! ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក ចំពោះទ្រង់។ ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ និងធ្វើឲ្យទឹកពុះកញ្ជ្រោល ដើម្បីឲ្យខ្មាំងសត្រូវស្គាល់ កិត្តិនាមរបស់ទ្រង់។ ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ ចំពោះទ្រង់។ |
ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ
ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង ចុះមកយ៉ាងខ្លាំងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល ដូចគ្រានៅភ្នំស៊ីណៃដែរ។
ហេតុអ្វីបានជាបណ្ដោយឲ្យប្រជាជាតិនានា ពោលថា «ព្រះរបស់គេនៅឯណា?» ព្រះអង្គអើយ សូមឲ្យប្រជាជាតិ ទាំងឡាយបានដឹងនៅចំពោះមុខយើងខ្ញុំថា ព្រះអង្គនឹងដាក់ទោសពួកគេ ព្រោះគេបានបង្ហូរឈាមអ្នកបម្រើរបស់ព្រះអង្គ។
ត្រូវឲ្យពួកគេត្រៀមខ្លួនជាស្រេច នៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃ ឲ្យប្រជាជនទាំងអស់ឃើញ។
ដូច្នេះ យើងចុះមក ដើម្បីរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អ ធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
យើងធ្វើឲ្យអ្នកប្រែទៅជារនាស់ដែកថ្មី ដែលមានធ្មេញយ៉ាងមុត អ្នកនឹងរាស់កម្ទេចភ្នំតូចធំ ឲ្យទៅជាធូលីដី។
សូមទ្រង់ទតមើលពីលើមេឃ គឺពីព្រះដំណាក់ដ៏វិសុទ្ធ និងថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ។ ឯណាទៅ ព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ព្រះអង្គ! ហេតុដូចម្ដេចបានជាព្រះអង្គ លែងអាណិតមេត្តា លែងអាណិតអាសូរទូលបង្គំដូច្នេះ!
តាំងពីយូរណាស់មកហើយ យើងខ្ញុំជាប្រជារាស្ត្រ ដែលព្រះអង្គលែងគ្រប់គ្រង ព្រះអង្គលែងរាប់យើងខ្ញុំទុកជាប្រជារាស្ត្រ របស់ព្រះអង្គ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ កាលណាគេច្រូតស្រូវរួចរាល់ហើយ អ្នកភ្ជួរក៏មកភ្ជួរភ្លាម។ ក្រោយពេលសាបព្រោះស្រូវរួចហើយ អ្នកជាន់ផ្លែទំពាំងបាយជូរ ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។ ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំ យ៉ាងសម្បូណ៌ហូរហៀរ។
ព្រះជាអម្ចាស់នៃពិភពទាំងមូលពាល់ផែនដី នោះផែនដីរញ្ជួយញាប់ញ័រ ប្រជាជនទាំងអស់នៅផែនដីនាំគ្នាកាន់ទុក្ខ។ ផែនដីកក្រើកឡើង ស្ងប់ទៅវិញ ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង រួចស្រកទៅវិញដែរ។
នៅថ្ងៃនោះ ព្រះអង្គដាក់ព្រះបាទា លើភ្នំដើមអូលីវ ដែលនៅទល់មុខនឹង ក្រុងយេរូសាឡឹម គឺនៅខាងកើតទីក្រុង។ ភ្នំដើមអូលីវនឹងត្រូវប្រេះជាពីរ ចំពាក់កណ្ដាល ពីទិសខាងកើតទៅទិសខាងលិច ហើយក្លាយទៅជាជ្រលងភ្នំមួយយ៉ាងធំ។ ចំហៀងភ្នំម្ខាងកម្រើកទៅខាងជើង ម្ខាងទៀតទៅទិសខាងត្បូង។
ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គទតឃើញផ្ទៃមេឃរហែកជាពីរ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញព្រះអង្គដែលគង់នៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីព្រះភ័ក្ត្រព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។