ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 59:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច មនុស្ស‌ម្នា​នឹង​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដូច​ទឹក​ទន្លេ ត្រូវ​ខ្យល់​បក់​បោក ហូរ​មក​យ៉ាង​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នោះ​ពួកគេ​នឹង​កោតខ្លាច​ព្រះនាម​របស់​ព្រះយេហូវ៉ា​ពី​តំបន់ថ្ងៃលិច ក៏​នឹង​កោតខ្លាច​សិរីរុងរឿង​របស់ព្រះអង្គ​ពី​តំបន់ថ្ងៃរះ​; ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដូចជា​ទឹកជំនន់​ដែល​ជន់លិច ដែល​ខ្យល់​របស់​ព្រះយេហូវ៉ា​រុញ​វា​មក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ាង​នោះ​គេ​នឹង​កោត​ខ្លាច ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ចាប់​តាំង​ពី​ទិស​ខាង​លិច ហើយ​ដល់​សិរី‌ល្អ​នៃ​ព្រះ‌អង្គ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ កាល​ណា​ខ្មាំង​ចូល​មក​ដូច​ជា​ទឹក​ជន់ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា នឹង​លើក​ទង់‌ជ័យ​ឡើង​ទាស់​នឹង​វា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាង​នោះ​គេ​នឹង​កោត‌ខ្លាច ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ចាប់​តាំង​ពី​ទិស​ខាង​លិច ហើយ​ដល់​សិរី‌ល្អ​នៃ​ទ្រង់ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ កាល​ណា​ខ្មាំង​នឹង​ចូល​មក​ដូច​ជា​ទឹក​ជន់ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​លើក​ទង់‌ជ័យ​ឡើង​ទាស់​នឹង​វា

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច មនុស្ស‌ម្នា​នឹង​កោត​ខ្លាច​នាមអុលឡោះ‌តាអាឡា និង​សិរី‌រុង‌រឿង​របស់​ទ្រង់ ដ្បិត​ទ្រង់​នឹង​មក​ដូច​ទឹក​ទន្លេ ត្រូវ​ខ្យល់​បក់​បោក ហូរ​មក​យ៉ាង​ខ្លាំង។

សូមមើលជំពូក



អេសាយ 59:19
25 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!


មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​តាម​ស្រុក ដាច់​ស្រយាល​នៃ​ផែនដី នឹង​នឹក​ឃើញ​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​បែរ​ចិត្ត​មក​រក​ព្រះអង្គ ប្រជា‌ជាតិ​ទាំង​មូល នឹង​នាំ​គ្នា​ក្រាប ថ្វាយ‌បង្គំ​ព្រះអង្គ


ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​តែងតែ​ព្រះ‌សណ្ដាប់ ពាក្យ​អង្វរ​របស់​ទូលបង្គំ​ជានិច្ច ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​នូវ​មត៌ក ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះអង្គ។


មើល ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​យាង​មក​ពី​ចម្ងាយ ទាំង​ខ្ញាល់ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ពិរោធ ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។


ខ្យល់​ដែល​ចេញ​ពី​ព្រះអង្គ​ប្រៀប​បាន​នឹង ទឹក​ជ្រោះ ដែល​ជន់​ឡើង​រហូត​ដល់​ច្រមុះ។ ព្រះអង្គ​នឹង​រែង​ប្រជា‌ជាតិ​ទាំង​នោះ ឲ្យ​វិនាស​បាត់​បង់ ព្រះអង្គ​ដាក់​ដែក​បង្ហៀរ​នៅ​មាត់​ប្រជា‌ជន​នេះ ដើម្បី​នាំ​គេ​ទៅ​កន្លែង​ដែល​គេ​មិន​ចង់​ទៅ។


ដើម្បី​ឲ្យ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច ទទួល​ស្គាល់​ថា ក្រៅ​ពី​យើង ព្រះ​ឯ​ទៀតៗ​សុទ្ធ​តែ​ឥត​បាន​ការ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ គ្មាន​ព្រះ‌អម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។


មើល​ហ្ន៎! ពួក​គេ​មក​ពី​ឆ្ងាយ​ណាស់ អ្នក​ខ្លះ​មក​ពី​ខាង​ជើង អ្នក​ខ្លះ​មក​ពី​ខាង​លិច អ្នក​ខ្លះ​ទៀត​មក​ពី​ស្រុក​ខាង​ត្បូង។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ឲ្យ​សេចក្ដី​សុខ‌សាន្ត ហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេ យើង​នឹង​បង្ហូរ​ធន‌ធាន​ដ៏​រុងរឿង​របស់ ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង​ក្រុង​នេះ ដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។ យើង​នឹង​ថ្នាក់‌ថ្នម​អ្នក​រាល់​គ្នា​ដូច​ម្ដាយ​បំបៅ​កូន បី​វា និង​ថ្នាក់‌ថ្នម​វា​នៅ​លើ​ភ្លៅ។


ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ដ៏​ធំ ហូរ​យ៉ាង​ខ្លាំង ជន់​ឡើង​ហួស​ច្រាំង បំផ្លាញ​ពួក​គេ ពោល​គឺ​ស្ដេច និង​កង‌ទ័ព​របស់​ស្រុក​អាស្ស៊ីរី។


ប្រជា‌ជន​ដ៏វិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​ទទួល​រាជ្យ អំណាច​គ្រប់‌គ្រង និង​ទ្រព្យ​សម្បត្តិ​នៃ​រាជា‌ណាចក្រ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ទាំង​មូល។ រាជ្យ​របស់​គេ​ជា​រាជ្យ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច មេ​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​បម្រើ ហើយ​ស្ដាប់​បង្គាប់​ប្រជា‌ជន​ដ៏វិសុទ្ធ​នោះ។


ពួក​គេ​នឹង​ស៊ី​ធូលី​ដី​ដូច​ពស់ និង​ដូច​សត្វ​លូន​វារ​ឯ​ទៀតៗ។ ពួក​គេ​ចេញ​ពី​កន្លែង​ពួន​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដោយ​ភ័យ​ញ័រ ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ហើយ​ខ្លាច​ព្រះអង្គ។


ពេល​នោះ ទេវតា​ក៏​ពោល​មក​ខ្ញុំ​ទៀត​ថា៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សូរ៉ូ‌បាបិល​ថា៖ «អ្នក​បំពេញ​កិច្ចការ​នេះ​បាន មិន​មែន​ដោយ​ប្រើ​អំណាច ឬ​ប្រើ​កម្លាំង​ទេ គឺ​ដោយ​ព្រះ‌វិញ្ញាណ​របស់​យើង​វិញ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។


ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប ដើម្បី​លើក​តម្កើង​នាម​របស់​យើង ព្រម​ទាំង​នាំ​យក​តង្វាយ​បរិសុទ្ធ​មក​ជា​មួយ​ផង ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​ចូល​រួម​ពិធី​ជប់‌លៀង ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។


វា​នឹង​ចេញ​មុខ​មក ហើយ​ព្រះ‌អម្ចាស់‌យេស៊ូ​នឹង​បំផ្លាញ​វា​ដោយ​ខ្យល់ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ រួច​ហើយ នៅ​ពេល​ព្រះអង្គ​យាង​មក ព្រះអង្គ​នឹង​ជាន់​កម្ទេច​វា ដោយ​រស្មី​រុងរឿង​របស់​ព្រះអង្គ។


ទេវតា*​ទី​ប្រាំ‌ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់​នៃ​យើង និង​ថ្វាយ​ព្រះ‌គ្រិស្ត​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។


ពេល​នោះ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ ហើយ​ឫទ្ធា‌នុភាព និង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​របស់​យើង ព្រម​ទាំង​អំណាច​ព្រះ‌គ្រិស្ត​របស់​ព្រះអង្គ​ក៏​បាន​មក​ដល់​ដែរ ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បងប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បងប្អូន​យើង ទាំង​ថ្ងៃ​ទាំង​យប់ នៅ​មុខ​ព្រះ‌ភ័ក្ត្រ​នៃ​ព្រះ​របស់​យើង។