ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកថ្វាយដោយបំណងអាក្រក់។
អេសាយ 58:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាតមអាហារ ទាំងរករឿង ឈ្លោះប្រកែក និងវាយតប់គ្នាយ៉ាងឃោរឃៅ គឺអ្នករាល់គ្នាពុំបានតមអាហារឲ្យស្របតាម គោលការណ៍របស់ថ្ងៃតមអាហារ ដើម្បីឲ្យពាក្យទូលអង្វររបស់អ្នករាល់គ្នា លាន់ឮទៅដល់យើងឡើយ។ ព្រះគម្ពីរខ្មែរសាកល មើល៍! អ្នករាល់គ្នាតមអាហារដើម្បីការទាស់ទែង និងជម្លោះ ហើយដើម្បីវាយដោយកណ្ដាប់ដៃដ៏អាក្រក់។ អ្នករាល់គ្នាតមអាហារដូចសព្វថ្ងៃនេះ មិនមែនដើម្បីឲ្យសំឡេងរបស់អ្នករាល់គ្នាបានឮដល់ស្ថានដ៏ខ្ពស់ឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ អ្នករាល់គ្នាតមអត់ឲ្យតែបានរឿងជជែក និងការទាស់ទែងគ្នា វាយដំដោយអំពើអាក្រក់ប៉ុណ្ណោះ ការដែលអ្នកតមអត់នៅពេលនេះ គឺមិនមានប្រយោជន៍ឲ្យសំឡេងអ្នក បានឮទៅដល់ស្ថានលើឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ឯងរាល់គ្នាតមអត់ឲ្យតែបានរឿងជជែក នឹងការទាស់ទែងគ្នា ហើយវាយដំដោយអំពើអាក្រក់ប៉ុណ្ណោះ ការដែលឯងតមអត់នោះ គឺមិនមែនមានប្រយោជន៍ឲ្យសំឡេងឯងបានឮទៅដល់ស្ថានលើឡើយ អាល់គីតាប អ្នករាល់គ្នាតមអាហារ ទាំងរករឿង ឈ្លោះប្រកែក និងវាយតប់គ្នាយ៉ាងឃោរឃៅ គឺអ្នករាល់គ្នាពុំបានតមអាហារឲ្យស្របតាម គោលការណ៍របស់ថ្ងៃតមអាហារ ដើម្បីឲ្យពាក្យទូរអាអង្វររបស់អ្នករាល់គ្នា លាន់ឮទៅដល់យើងឡើយ។ |
ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកថ្វាយដោយបំណងអាក្រក់។
កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ យើងងាកមុខចេញ ទោះបីអ្នករាល់គ្នាអធិស្ឋានច្រើនយ៉ាងណាក្ដី ក៏យើងមិនព្រមស្ដាប់ដែរ ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យ និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា: “អ្នករាល់គ្នាបានបំផ្លាញចម្ការទំពាំងបាយជូរ! អ្នករាល់គ្នារឹបអូសយករបស់ទ្រព្យជនក្រីក្រ មកដាក់នៅក្នុងផ្ទះរបស់អ្នករាល់គ្នា!
ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លី ប្រជារាស្ត្ររបស់យើង ហើយបង្អាប់កិត្តិយសជនក្រីក្រដូច្នេះ?”។ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ នៃពិភពទាំងមូល។
តាមពិត គឺអំពើអាក្រក់របស់អ្នករាល់គ្នាទេតើ ដែលខណ្ឌអ្នករាល់គ្នាពីព្រះរបស់អ្នករាល់គ្នា អំពើបាបរបស់អ្នករាល់គ្នា ធ្វើឲ្យព្រះអង្គលាក់ព្រះភ័ក្ត្រ មិនព្រមស្ដាប់ឮពាក្យរបស់អ្នករាល់គ្នា
អ្នករាល់គ្នារៀបចំគម្រោងការ ដូចត្បាញសំបុកពីងពាង ដែលពុំអាចយកទៅធ្វើជាសម្លៀកបំពាក់ បិទបាំងកាយឡើយ។ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្តសុទ្ធតែទុច្ចរិត ស្នាដៃរបស់អ្នករាល់គ្នាសុទ្ធតែឃោរឃៅ។
«ឥឡូវនេះ ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត ចូរតមអាហារ យំសោក ហើយកាន់ទុក្ខ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ព្រះរាជាចេញបញ្ជាឲ្យប្រកាសប្រាប់ប្រជារាស្ត្រក្នុងក្រុងនីនីវេថា៖ «យោងតាមរាជក្រឹត្យរបស់ព្រះមហាក្សត្រ និងអស់លោកសព្វមុខមន្ត្រី សូមហាមមនុស្សទាំងឡាយមិនឲ្យបរិភោគ ឬផឹកអ្វីឡើយ រីឯសត្វតូចធំក៏ដូច្នោះដែរ។
នែ! ពួកអាចារ្យ* និងពួកផារីស៊ី*ដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារមិនឲ្យមនុស្សចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ* អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូល មិនឲ្យគេចូលទៀតផង។
អ្នកទាំងនោះតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ពួកគេមុខជាត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។
បន្ទាប់មក គេបណ្ដើរព្រះយេស៊ូចេញពីដំណាក់លោកកៃផា ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះ ភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លង*មិនបាន ។