ស្ដេចស្រុកស៊ីរីចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទអហាប់ ជាស្ដេចអ៊ីស្រាអែលដូចតទៅ៖
អេសាយ 37:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទហេសេគា ដោយផ្ដាំថា៖ ព្រះគម្ពីរខ្មែរសាកល រីឯស្ដេចអាស្ស៊ីរីបានឮអំពីទារហាកាស្ដេចនៃអេត្យូពីថា បានចេញមកច្បាំងនឹងទ្រង់។ នៅពេលឮដូច្នេះ ទ្រង់ក៏ចាត់អ្នកនាំសារឲ្យទៅឯហេសេគា ដោយនិយាយថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចបានឮពីដំណើរទារហាកា ជាស្តេចអេធីយ៉ូពី ថា ស្ដេចបានចេញមកច្បាំងនឹងទ្រង់ហើយ។ កាលទ្រង់បានឮដូច្នោះ ក៏ចាត់សារទៅឯព្រះបាទហេសេគាដោយពាក្យថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចបានឮនិយាយពីទារហាកា ជាស្តេចអេធីយ៉ូពី ថាចេញមកច្បាំងនឹងទ្រង់ហើយ លុះទ្រង់បានឮដូច្នោះ ក៏ចាត់សារទៅឯហេសេគាដោយពាក្យថា អាល់គីតាប ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយស្តេចទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារឲ្យទៅជួបស្តេចហេសេគា ដោយផ្ដាំថា៖ |
ស្ដេចស្រុកស៊ីរីចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទអហាប់ ជាស្ដេចអ៊ីស្រាអែលដូចតទៅ៖
តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត របស់ស្រុកភីលីស្ទីន? ត្រូវឆ្លើយថា “ព្រះអម្ចាស់បានសង់ក្រុងស៊ីយ៉ូនឡើង ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់ ព្រះអង្គនឹងជ្រកកោននៅក្នុងក្រុងនោះ”។
រីឯទឹកដីដែលមានទូកក្ដោង ធ្វើដំណើរនៅតាមដងទន្លេ ខាងនាយស្រុកអេត្យូពី នឹងត្រូវវេទនាជាពុំខាន។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អេសាយជាអ្នកបម្រើរបស់យើង ដើរខ្លួនទទេ ហើយឥតពាក់ស្បែកជើងដូច្នេះ ទុកជាទីសម្គាល់ និងជាប្រផ្នូលអំពីហេតុការណ៍ដែលនឹងកើតមាននៅស្រុកអេស៊ីប និងស្រុកអេត្យូពី ក្នុងរយៈពេលបីឆ្នាំទៀត
ពេលនោះ អស់អ្នកដែលយកស្រុកអេត្យូពីធ្វើជាបង្អែក និងអស់អ្នកដែលយកស្រុកអេស៊ីបធ្វើជាទីពឹង មុខជាត្រូវអស់សង្ឃឹម និងខកចិត្តមិនខាន។
បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវនៅស្រុកនោះ”»។