គម្រោងការរបស់អ្នករាល់គ្នាប្រៀបបាននឹង ស៊ុតពស់អសិរពិស អ្នកណាបរិភោគស៊ុតនេះមុខជាត្រូវស្លាប់ ហើយបើគេបំបែកស៊ុតណាមួយ នោះនឹងមានពស់វែកចេញមក។
អេសាយ 34:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯពស់វែកមកធ្វើរូង និងដាក់ពងនៅទីនោះ រួចភ្ញាស់កូនរបស់វា។ ខ្លែងស្រាកក៏ហើរទាំងហ្វូងៗ មកជួបជុំគ្នានៅទីនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ទីទុយធំនឹងធ្វើសម្បុកនៅទីនោះ ព្រមទាំងពង ហើយញាស់កូនផង ក៏ប្រមូលកូនមកក្រោមម្លប់របស់វា; ប្រាកដមែន ស្ទាំងនឹងមកទាំងគូៗ ផ្ដុំគ្នានៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពស់វែកនឹងធ្វើសម្បុកនៅទីនោះ ព្រមទាំងពង ហើយញាស់កូនផង រួចប្រមូលកូនមកការពារ សត្វស្ទាំងនឹងហើរមកទាំងគូៗ ប្រជុំនៅទីនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពស់វែកនឹងធ្វើសំបុកនៅទីនោះ ព្រមទាំងពង ហើយញាស់កូនផង រួចប្រមូលកូនមកការពារ អើ ពួករអាតនឹងមកទាំងគូៗ ប្រជុំនៅទីនោះដែរ។ អាល់គីតាប រីឯពស់វែកមកធ្វើរូង និងដាក់ពងនៅទីនោះ រួចភ្ញាស់កូនរបស់វា។ ខ្លែងស្រាកក៏ហើរទាំងហ្វូងៗ មកជួបជុំគ្នានៅទីនោះដែរ។ |
គម្រោងការរបស់អ្នករាល់គ្នាប្រៀបបាននឹង ស៊ុតពស់អសិរពិស អ្នកណាបរិភោគស៊ុតនេះមុខជាត្រូវស្លាប់ ហើយបើគេបំបែកស៊ុតណាមួយ នោះនឹងមានពស់វែកចេញមក។