ព្រះបាទអហាសសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទហេសេគា ជាបុត្រ ឡើងស្នងរាជ្យ។
អេសាយ 14:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំដែលព្រះបាទអហាសសោយទិវង្គត ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ព្រះគម្ពីរខ្មែរសាកល នៅឆ្នាំដែលព្រះបាទអ័ហាសសោយទិវង្គត មានទំនាយនេះបានមកដល់: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំដែលស្តេចអេហាសសុគតទៅ នោះមានសេចក្ដីទំនាយថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំដែលស្តេចអេហាសសុគតទៅ នោះមានសេចក្ដីទំនាយយ៉ាងធ្ងន់នេះ អាល់គីតាប នៅឆ្នាំដែលស្តេចអហាសបានស្លាប់ អុលឡោះមានបន្ទូលដូចតទៅ: |
ព្រះបាទអហាសសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទហេសេគា ជាបុត្រ ឡើងស្នងរាជ្យ។
ស្ដេចក៏បានចាត់ចែងឲ្យមានកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅក្រុងនីមួយៗ ក្នុងស្រុកយូដា ដើម្បីដុតគ្រឿងក្រអូបឧទ្ទិសដល់ព្រះក្លែងក្លាយ ដែលជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ស្ដេច ទ្រង់ព្រះពិរោធ។
ព្រះបាទអហាសសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងយេរូសាឡឹម គឺគេពុំបានបញ្ចុះក្នុងផ្នូរ ដែលបម្រុងទុកសម្រាប់ស្ដេចស្រុកអ៊ីស្រាអែលឡើយ។ បន្ទាប់មក ព្រះបាទហេសេគា ជាបុត្រ ឡើងស្នងរាជ្យ។
សេចក្ដីប្រកាសស្ដីអំពីស្រុកបាប៊ីឡូន ដែលលោកអេសាយជាកូនរបស់លោកអម៉ូស បានឃើញក្នុងនិមិត្តដ៏អស្ចារ្យ:
នៅឆ្នាំដែលព្រះបាទអ៊ូសៀសសោយទិវង្គត ខ្ញុំបានឃើញព្រះអម្ចាស់គង់លើបល្ល័ង្កដ៏ខ្ពស់បំផុត ជាយព្រះភូសារបស់ព្រះអង្គលាតពេញក្នុងព្រះវិហារ។
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិភីលីស្ទីនបានសងសឹកជនជាតិយូដា ដោយប្រមាថមាក់ងាយយ៉ាងព្រៃផ្សៃ ចង់តែបំផ្លាញគេ ហើយតាំងខ្លួនជាសត្រូវសួរពូជរបស់គេ»។ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖
ពេលឃើញហេតុការណ៍នេះ ក្រុងអាស្កាឡូននឹងភ័យតក់ស្លុត ក្រុងកាសានឹងឈឺចុកចាប់យ៉ាងខ្លាំង ក្រុងអេក្រូនបាត់បង់សេចក្ដីសង្ឃឹមអស់រលីង។ ក្រុងកាសានឹងលែងមានស្ដេច ក្រុងអាស្កាឡូននឹងលែងមានមនុស្សរស់នៅ។