ព្រះអង្គឲ្យពពករសាត់ទៅគ្រប់ទិសទី ស្របតាមព្រះហឫទ័យដែលព្រះអង្គប្រើវា ឲ្យទៅសព្វទីកន្លែងនៅលើផែនដី។
អេសាយ 14:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះតែកំហុសរបស់ឪពុក ចូរប្រុងប្រៀបខ្លួន សម្លាប់រង្គាលកូនប្រុសៗ របស់គេចោលទៅ ក្រែងលោគេក្រោកឡើងរុករានទន្ទ្រានផែនដី ហើយសង់ក្រុងពាសពេញលើពិភពលោក។ ព្រះគម្ពីរខ្មែរសាកល ចូរត្រៀមការសម្លាប់សម្រាប់កូនចៅរបស់គាត់ ដោយសារតែអំពើទុច្ចរិតរបស់ដូនតាពួកគេ ក្រែងលោពួកគេក្រោកឡើងកាន់កាប់ផែនដី ហើយធ្វើឲ្យផ្ទៃផែនដីពេញដោយទីក្រុង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរចាត់ចែងការសម្លាប់ពួកកូន ដោយព្រោះអំពើទុច្ចរិតរបស់ឪពុកវា ដើម្បីកុំឲ្យវាតាំងខ្លួនឡើងធ្វើជាម្ចាស់ផែនដីទៀត ហើយសង់ទីក្រុងឲ្យពេញពាសក្នុងលោកីយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរចាត់ចែងការសំឡាប់ពួកកូន ដោយព្រោះអំពើទុច្ចរិតរបស់ឪពុកវា ដើម្បីកុំឲ្យវាតាំងខ្លួនឡើងធ្វើជាម្ចាស់ផែនដីទៀត ហើយសង់ទីក្រុងឲ្យពេញពាសក្នុងលោកីយឡើយ អាល់គីតាប ព្រោះតែកំហុសរបស់ឪពុក ចូរប្រុងប្រៀបខ្លួន សម្លាប់រង្គាលកូនប្រុសៗ របស់គេចោលទៅ ក្រែងលោគេក្រោកឡើងរុករានទន្ទ្រានផែនដី ហើយសង់ក្រុងពាសពេញលើពិភពលោក។ |
ព្រះអង្គឲ្យពពករសាត់ទៅគ្រប់ទិសទី ស្របតាមព្រះហឫទ័យដែលព្រះអង្គប្រើវា ឲ្យទៅសព្វទីកន្លែងនៅលើផែនដី។
មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ
ខ្មាំងនឹងបោកទារករបស់គេនៅចំពោះមុខគេ ផ្ទះរបស់គេត្រូវខ្មាំងរឹបអូសយកអ្វីៗទាំងអស់ ហើយប្រពន្ធរបស់គេក៏ត្រូវខ្មាំងរំលោភដែរ។
នៅអនាគតកាល ពូជពង្សរបស់លោកយ៉ាកុប នឹងចាក់ឫស ពូជពង្សរបស់លោកអ៊ីស្រាអែល នឹងមានពន្លកដុះចេញមក រួចមានផ្កា មានផ្លែពាសពេញលើផែនដី។
ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលរួចពីស្លាប់ នឹងត្រូវវិនាសនៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ព្រោះតែអំពើបាបរបស់ខ្លួន និងអំពើបាបរបស់ដូនតា។
ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកអេបិលជាមនុស្សសុចរិតរហូតដល់លោកសាការី ជាបុត្ររបស់លោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការៈ* និងអាសនៈ*។