ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេម៉ុស 9:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​សង់​ព្រះ‌ដំណាក់​នៅ​លើ​មេឃ ព្រះអង្គ​ដាក់​លំហ​អាកាស​នៅ​លើ​ផែនដី ព្រះអង្គ​ហៅ​ទឹក​សមុទ្រ ឲ្យ​មក​ស្រោច​ស្រព​ផែនដី ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ដែល​សង់​ព្រះ​ដំណាក់​ដ៏​ខ្ពស់ របស់​ព្រះ‌អង្គ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​តាំង​លំហ​អាកាស​នៅ​ពី​លើ​ផែនដី ព្រះ‌អង្គ​ហៅ​ទឹក​សមុទ្រ​ឲ្យ​ឡើង​ទៅ​លើ រួច​ចាក់​មក​លើ​ផែនដី​វិញ ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ព្រះ​ដែល​បាន​សាង​អស់​ទាំង​ស្ថាន​ដ៏​ខ្ពស់​របស់​ទ្រង់ នៅ​លើ​ស្ថាន‌សួគ៌ ហើយ​តាំង​ជីវិត​ទាំង‌ឡាយ ឲ្យ​នៅ​ផែនដី ក៏​តែង‌តែ​បង្គាប់​ទឹក​សមុទ្រ​ឲ្យ​ឡើង​ទៅ​លើ រួច​ចាក់​មក​លើ​ផែនដី​វិញ ទ្រង់​ព្រះ‌នាម​ជា«ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​សង់​ដំណាក់​នៅ​លើ​មេឃ ទ្រង់​ដាក់​លំហ​អាកាស​នៅ​លើ​ផែនដី ទ្រង់​ហៅ​ទឹក​សមុទ្រ ឲ្យ​មក​ស្រោច​ស្រព​ផែនដី ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា។

សូមមើលជំពូក



អេម៉ុស 9:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ និង​ផែនដី ​ចប់​សព្វ​គ្រប់​ហើយ។


ពី​ស្ថាន​ដ៏​ខ្ពស់ ព្រះអង្គ​បាន​ស្រោច​ស្រព ភ្នំ​ទាំង‌ឡាយ ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​ផែនដី មាន​ទឹក​យ៉ាង​បរិបូណ៌។


ព្រះអង្គ​បាន​សង់​ព្រះ‌ដំណាក់​ខ្ពស់ លើស​ផ្ទៃ​មេឃ​ទៅ​ទៀត ព្រះអង្គ​យក​ពពក​ធ្វើ​ជា​ព្រះ‌រាជ‌រថ ព្រះអង្គ​ប្រើ​វាយោ​ធ្វើ​ជា​ជំនិះ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រ នៅ​ចំពោះ​មុខ​យើង​ទេ​ឬ? យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជានិច្ច សម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បាន ទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណា ក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។


មើល៍! ព្រះ​ដែល​បាន​សូន​ភ្នំ និង​បង្កើត​ខ្យល់ ព្រះ​ដែល​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់ ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ព្រះ​ដែល​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​រះ​ប្រែ​ជា​ងងឹត ព្រះ​ដែល​យាង​នៅ​តាម​ទី​ខ្ពស់ៗ​នៃ​ផែនដី ព្រះអង្គ​មាន​នាម​ថា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។


ព្រះអង្គ​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នង្គ័ល ព្រះអង្គ​ធ្វើ​ឲ្យ​ភាព​អន្ធការ ប្រែ​ទៅ​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ព្រះអង្គ​ធ្វើ​ឲ្យ​ថ្ងៃ​ប្រែ​ទៅ​ជា​យប់​ងងឹត ព្រះអង្គ​ហៅ​ទឹក​សមុទ្រ​មក​ស្រោច​ស្រព​ផែនដី ព្រះ‌នាម​របស់​ព្រះអង្គ គឺ​ព្រះ‌អម្ចាស់។