លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជននៅសេសសល់ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងបណ្ដាជនដែលនៅសេសសល់យកទៅជាឈ្លើយសឹក។
អូបាឌា 1:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដែលខ្មាំងកៀរកងកម្លាំងរបស់ អ៊ីស្រាអែលទៅជាឈ្លើយ នៅពេលដែលសាសន៍ដទៃចូលតាមទ្វារ ក្រុងយេរូសាឡឹម រឹបអូសយកអ្វីៗក្នុងទីក្រុងចាប់ឆ្នោតចែកគ្នា អ្នកក៏នៅទីនោះ ហើយប្រព្រឹត្តដូចពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដែលអ្នកបានឈរមើល នៅថ្ងៃដែលពួកប្រទេសក្រៅបានចាប់យក ទ្រព្យសម្បត្តិរបស់គេទៅ ហើយពួកសាសន៍ដទៃចូលទៅក្នុងទ្វារក្រុងរបស់គេ រួចចាប់ឆ្នោតយកក្រុងយេរូសាឡិម នោះអ្នកក៏ដូចជាពួកគេណាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ ដែលឯងបានឈរមើល ក្នុងកាលដែលពួកអ្នកដទៃបានចាប់យកកំឡាំងរបស់គេទៅ ហើយមានសាសន៍ដទៃលុកចូលទៅក្នុងទ្វារក្រុងរបស់គេ បោះឆ្នោតចាប់យកក្រុងយេរូសាឡិម នោះឯងក៏ដូចជាពួកគេណាមួយដែរ អាល់គីតាប នៅថ្ងៃដែលខ្មាំងកៀរកងកម្លាំងរបស់ អ៊ីស្រអែលទៅជាឈ្លើយ នៅពេលដែលសាសន៍ដទៃចូលតាមទ្វារ ក្រុងយេរូសាឡឹម រឹបអូសយកអ្វីៗក្នុងទីក្រុងចាប់ឆ្នោតចែកគ្នា អ្នកក៏នៅទីនោះ ហើយប្រព្រឹត្តដូចពួកគេដែរ។ |
លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជននៅសេសសល់ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងបណ្ដាជនដែលនៅសេសសល់យកទៅជាឈ្លើយសឹក។
ឱព្រះអម្ចាស់អើយ សូមកុំភ្លេចនូវអំពើដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា: «ចូរកម្ទេចក្រុងនេះទៅ! ចូរកម្ទេចក្រុងនេះរហូតដល់គ្រឹះ!»។
ពេលណាអ្នកជួបចោរ អ្នកសេពគប់ជាមួយគេភ្លាម ហើយអ្នកតែងតែចូលដៃ ជាមួយជនផិតក្បត់ទៀតផង។
ពួកគេពិភាក្សាគ្នា ដោយមានចិត្តគំនិតតែមួយ គេចុះសន្ធិសញ្ញាជាមួយគ្នាប្រឆាំងនឹងព្រះអង្គ
អ្នកបានពោលថា “ប្រជាជាតិទាំងពីរ និងស្រុកទាំងពីរនេះនឹងទៅជាកម្មសិទ្ធិរបស់ខ្ញុំ ដូច្នេះ ពួកយើងត្រូវទៅចាប់យក!”។ ប៉ុន្តែ ព្រះអម្ចាស់គង់នៅក្នុងស្រុកនោះ។
ពួកគេយកប្រជារាស្ត្ររបស់យើង ទៅចាប់ឆ្នោតចែកគ្នា ពួកគេយកក្មេងប្រុសៗទៅបង់ថ្លៃស្រីពេស្យា ពួកគេលក់ក្មេងស្រីៗ ដើម្បីទិញស្រាផឹក។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកក្រុងកាសាបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានចាប់ប្រជាជនទាំងភូមិៗ យកទៅលក់ឲ្យជនជាតិអេដុម។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេប្រគល់ប្រជាជនទាំងភូមិៗ ឲ្យពួកអេដុមកៀរយកទៅ ដោយឥតគោរពសន្ធិសញ្ញា ដែលខ្លួនបានចុះជាមួយអ៊ីស្រាអែលឡើយ។
ទោះបីយ៉ាងនេះក្ដី ក៏នរ-អាម៉ូន ត្រូវខ្មាំងកៀរទៅជាឈ្លើយដែរ។ ទារករបស់គេត្រូវខ្មាំងជាន់សម្លាប់នៅតាមផ្លូវ ពួកអ្នកធំរបស់គេត្រូវខ្មាំងចាប់ឆ្នោតចែកគ្នា មេដឹកនាំរបស់គេជាប់ច្រវាក់ទាំងអស់គ្នា។
ហេតុការណ៍កើតមានដូច្នេះ បណ្ដាលមកពី ពួកគេមានអំនួត ពួកគេត្មះតិះដៀល ប្រជារាស្ត្ររបស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រមទាំងឈ្លានពានទឹកដីរបស់គេទៀតផង។