ប៉ុន្តែ លោកយ៉ូហានប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!»។
ហេព្រើរ 7:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើសពីនេះ មានគ្នាជាច្រើនបានធ្វើបូជាចារ្យតៗគ្នា ព្រោះពួកគេតែងតែស្លាប់ ពុំអាចធ្វើបូជាចារ្យជាអចិន្ត្រៃយ៍ឡើយ។ ព្រះគម្ពីរខ្មែរសាកល មានមនុស្សជាច្រើនធ្វើជាបូជាចារ្យតៗគ្នា ពីព្រោះសេចក្ដីស្លាប់បានរារាំងមិនឲ្យបន្តធ្វើជាបូជាចារ្យឡើយ Khmer Christian Bible ម្យ៉ាងទៀត មានមនុស្សជាច្រើនបានធ្វើជាសង្ឃ ព្រោះសេចក្ដីស្លាប់បានរារាំងពួកគេមិនឲ្យបន្តមុខងារនោះបានទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លើសពីនេះ ពីមុនពួកសង្ឃមានគ្នាជាច្រើន ព្រោះគេតែងតែស្លាប់ ពុំអាចបន្ដមុខងារនៅជាប់ស្ថិតស្ថេរបានឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ពួកសង្ឃទាំងនោះមានគ្នាជាច្រើន ពីព្រោះគេតែងតែស្លាប់ មិននៅជាប់ស្ថិតស្ថេរទេ អាល់គីតាប លើសពីនេះ មានគ្នាជាច្រើនបានធ្វើអ៊ីមុាំតៗគ្នា ព្រោះពួកគេតែងតែស្លាប់ ពុំអាចធ្វើអ៊ីមុាំជាអចិន្ដ្រៃយ៍បានឡើយ។ |
ប៉ុន្តែ លោកយ៉ូហានប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!»។
រីឯព្រះយេស៊ូវិញ ព្រះអង្គបានទទួលមុខងារជាបូជាចារ្យ ដោយព្រះជាម្ចាស់ទ្រង់បានស្បថ គឺព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះអង្គថា«“ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច” ព្រះអម្ចាស់ទ្រង់បានស្បថ ហើយព្រះអង្គនឹងមិនប្រែប្រួលឡើយ» ។
ដូច្នេះ ដោយមានព្រះបន្ទូលសម្បថយ៉ាងនេះ បានសេចក្ដីថា ព្រះយេស៊ូធានារ៉ាប់រងនូវសម្ពន្ធមេត្រី*មួយរឹតតែប្រសើរជាងទៅទៀត។
រីឯព្រះយេស៊ូវិញ ព្រះអង្គមានមុខងារជាបូជាចារ្យ ដែលពុំអាចផ្ទេរទៅឲ្យនរណាទេ ព្រោះព្រះអង្គគង់នៅអស់កល្បជានិច្ច។
លោកលេវី ដែលទទួលតង្វាយមួយភាគនោះ ជាមនុស្សតែងតែស្លាប់។ រីឯព្រះបាទម៉ិលគីស្សាដែកវិញ ទ្រង់មានព្រះជន្មរស់ដូចគម្ពីរបានបញ្ជាក់ស្រាប់។