តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត របស់ស្រុកភីលីស្ទីន? ត្រូវឆ្លើយថា “ព្រះអម្ចាស់បានសង់ក្រុងស៊ីយ៉ូនឡើង ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់ ព្រះអង្គនឹងជ្រកកោននៅក្នុងក្រុងនោះ”។
ហេព្រើរ 11:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគម្រោង និងសង់ឡើង។ ព្រះគម្ពីរខ្មែរសាកល ដ្បិតលោកបានរង់ចាំទីក្រុងមួយដែលមានគ្រឹះ ដែលព្រះជាអ្នកគូរប្លង់ និងជាអ្នកសាងសង់។ Khmer Christian Bible ដ្បិតគាត់រង់ចាំទីក្រុងមួយដែលមានគ្រឹះ ជាទីក្រុងដែលព្រះជាម្ចាស់ជាអ្នកគូរប្លង់ ហើយជាអ្នកសាងសង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតលោកទន្ទឹងរង់ចាំក្រុងមួយ ដែលមានគ្រឹះរឹងមាំ ដែលព្រះជាអ្នកគូរប្លង់ និងជាជាងសង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះលោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់។ អាល់គីតាប ណាពីអ៊ីព្រហ៊ីមទន្ទឹងរង់ចាំទទួលក្រុងមួយ ដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលអុលឡោះបានធ្វើគម្រោង និងសង់ឡើង។ |
តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត របស់ស្រុកភីលីស្ទីន? ត្រូវឆ្លើយថា “ព្រះអម្ចាស់បានសង់ក្រុងស៊ីយ៉ូនឡើង ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់ ព្រះអង្គនឹងជ្រកកោននៅក្នុងក្រុងនោះ”។
ក្នុងដំណាក់របស់ព្រះបិតាខ្ញុំមានលំនៅជាច្រើន។ បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នាឡើយ។
យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជម្រកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរមសុខ* ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។
រីឯយើងវិញ មាតុភូមិរបស់យើងនៅស្ថានបរមសុខ* ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រិស្តយាងមកពីស្ថាននោះ។
តាមពិត ពួកលោកចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅស្ថានបរមសុខ*ឯណោះ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថា ជាព្រះរបស់បុព្វបុរសទាំងនោះឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយ សម្រាប់ពួកលោករួចទៅហើយ។
ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខ ដែលមានទេវតា*រាប់លានរាប់កោដិ
ដោយយើងបានទទួលព្រះរាជ្យ*មួយដែលមិនចេះកក្រើកដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបម្រើព្រះជាម្ចាស់ តាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ ដោយចិត្តគោរពប្រណិប័តន៍ និងគោរពកោតខ្លាចព្រះអង្គ
ដ្បិតក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ យើងខំស្វែងរកក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ។
ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានសង់គ្រប់អ្វីៗទាំងអស់។
បន្ទាប់មក ខ្ញុំឃើញក្រុងដ៏វិសុទ្ធ*ជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។