ហូសេ 9:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ បើត្រូវធ្វើទោសពួកគេដូច្នេះ តើត្រូវធ្វើទោសពួកគេរបៀបណា? គឺត្រូវធ្វើឲ្យស្ត្រីៗរបស់ពួកគេ មិនអាចបង្កើតកូន ហើយមិនអាចបំបៅកូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមប្រទានដល់គេ តើត្រូវប្រទានអ្វី? សូមប្រទានឲ្យគេមានផ្ទៃដែលរលូតកូន និងដោះដែលរីងស្ងួត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមប្រទានដល់គេ តែត្រូវប្រទានអ្វី គឺត្រូវឲ្យគេមានផ្ទៃដែលរលូតកូន ហើយដោះរីងស្ងួត អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ បើត្រូវធ្វើទោសពួកគេដូច្នេះ តើត្រូវធ្វើទោសពួកគេរបៀបណា? គឺត្រូវធ្វើឲ្យស្ត្រីៗរបស់ពួកគេ មិនអាចបង្កើតកូន ហើយមិនអាចបំបៅកូន។ |
ក្នុងស្រុករបស់អ្នកនឹងគ្មានស្ត្រីរលូតកូន ឬស្ត្រីអារឡើយ ហើយយើងនឹងឲ្យអ្នកមានអាយុយឺនយូរទៀតផង។
កិត្តិយសរបស់អេប្រាអ៊ីមនឹងចាកចេញពីគេ ដូចសត្វស្លាបដែលហើរបាត់ទៅ គឺគ្មានទារកកើតទៀតទេ ហើយគ្មានទារកនៅក្នុងផ្ទៃ ឬទារកមកចាប់ផ្ទៃទៀតដែរ។
យើងឃើញថា អេប្រាអ៊ីមប្រៀបបាននឹង ក្រុងទីរ៉ុសដែលស្ថិតនៅកន្លែងសុខស្រួល តែអេប្រាអ៊ីមត្រូវបញ្ជូនកូនរបស់ខ្លួន ទៅឲ្យគេសម្លាប់ ដូចសត្វម្រឹគ»។
អេប្រាអ៊ីមត្រូវបណ្ដាសាហើយ ឫសរបស់ពួកគេក្រៀមស្ងួតអស់ ពួកគេពុំអាចបង្កើតផលបានឡើយ។ ប្រសិនបើពួកគេបង្កើតកូន នោះយើងនឹងធ្វើឲ្យកូនដ៏ជាទីស្រឡាញ់ របស់ពួកគេបាត់បង់ជីវិត»។
គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្រនេះ។
ដ្បិតនៅថ្ងៃក្រោយនឹងមានគេពោលថា “ស្ត្រីណាឥតកូន ស្ត្រីណាមិនបង្កើតកូន និងស្ត្រីណាមិនដែលបំបៅកូន ស្ត្រីនោះពិតជាមានសុភមង្គលមែន”។
ខ្ញុំយល់ឃើញថា បើគ្មានគូស្រករដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមានភាពដូច្នេះប្រសើរមែន។
អ្នកនឹងត្រូវបណ្ដាសាដោយគ្មានកូនចៅ ដីរបស់អ្នកមិនបង្កើតភោគផល ហ្វូងគោ និងហ្វូងចៀមរបស់អ្នក ក៏មិនកើនចំនួនដែរ។