ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។
ហូសេ 6:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ សម្ពន្ធមេត្រី* ដូចអដាំ គឺអ្នករាល់គ្នាបានក្បត់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេបានបំពានលើសេចក្ដីសញ្ញានៅក្រុងអ័ដាម គេបានក្បត់នឹងយើងក្នុងសេចក្ដីនោះឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែគេបានប្រព្រឹត្តដូចជាមនុស្សល្មើស គឺបានកន្លងនឹងសេចក្ដីសញ្ញា គេបានក្បត់នឹងអញ ក្នុងសេចក្ដីនោះឯង អាល់គីតាប ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ សម្ពន្ធមេត្រី ដូចអាដាម គឺអ្នករាល់គ្នាបានក្បត់យើង។ |
ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។
ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។
ពួកគេបានបោះបង់ចោលច្បាប់របស់ព្រះអង្គ ពួកគេផ្ដាច់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងដំបូន្មានដែលព្រះអង្គព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរពព្រះឥតបានការ ដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការដែរ។ ពួកគេជាប់ពាក់ព័ន្ធនឹងប្រជាជាតិនានាដែលនៅជុំវិញ ជាប្រជាជាតិដែលព្រះអម្ចាស់បានហាមឃាត់មិនឲ្យពួកគេយកតម្រាប់តាម។
ខ្ញុំមិនដែលលាក់អំពើទុច្ចរិតរបស់ខ្ញុំ ដូចមនុស្សឯទៀតៗ ដែលបង្កប់កំហុសទុកនៅក្នុងចិត្ត។
យើងបានឮសូរចម្រៀង ពីចុងខាងនាយផែនដីមកថា: «សូមលើកតម្កើងព្រះដ៏សុចរិត!»។ ប៉ុន្តែ ចំពោះខ្ញុំវិញ ខ្ញុំពោលថា: ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ! ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ!
ផែនដីក្លាយទៅជាអាស្រូវ ដោយសារមនុស្សជាន់ឈ្លី គឺពួកគេបានបំពានលើក្រឹត្យវិន័យ ពួកគេរំលោភច្បាប់របស់ព្រះអម្ចាស់ ហើយពួកគេបានផ្ដាច់ សម្ពន្ធមេត្រីអស់កល្បជានិច្ច ដែលព្រះអង្គចងជាមួយគេ។
អ្នកមិនព្រមចង់ដឹង ចង់ឮ ហើយតាំងពីដើមមក អ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយ យើងស្គាល់អ្នកច្បាស់ណាស់ថា អ្នកជាមនុស្សដែលមិនអាចទុកចិត្តបាន គេហៅអ្នកថាជាមេបះបោរ តាំងពីក្នុងផ្ទៃម្ដាយមក។
យើងគិតថា ពេលណានាងប្រព្រឹត្តអំពើទាំងនោះរួចហើយ នាងមុខជាវិលមករកយើងវិញមិនខាន។ ប៉ុន្តែ អ៊ីស្រាអែលពុំបានវិលត្រឡប់មកវិញទេ យូដាជាប្អូនដែលផិតក្បត់ ក៏បានឃើញដែរ។
សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រី ដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ នៅគ្រាដែលយើងដឹកដៃបុព្វបុរសនោះ នាំចេញពីស្រុកអេស៊ីបទេ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្ដី ក៏ពួកគេផ្ដាច់សម្ពន្ធមេត្រីរបស់យើងដែរ។
យើងនឹងប្រព្រឹត្តចំពោះពួកអ្នកដែលបានរំលោភលើកិច្ចសន្យារបស់យើង ដោយកាប់កូនគោជាពីរ ហើយនាំគ្នាដើរនៅចន្លោះសាច់ទាំងពីរចំហៀង យ៉ាងនោះដែរ ដ្បិតពួកគេមិនបានគោរពលក្ខខណ្ឌ ដែលគេបានសន្យាជាមួយយើង នៅពេលចុះកិច្ចសន្យានោះឡើយ។
ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា សុទ្ធតែបានក្បត់យើងទាំងស្រុង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពួកគេប្រព្រឹត្តអំពើឃោរឃៅផ្ទួនៗគ្នា ហើយបោកបញ្ឆោតមិនឈប់ឈរ ពួកគេបដិសេធមិនព្រមទទួលស្គាល់យើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពួកគេបានក្បត់ព្រះអម្ចាស់ ដោយបង្កើតកូនឥតខាន់ស្លា។ ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជា មហន្តរាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។
ចូរផ្លុំស្នែងប្រកាសភាពអាសន្ន! ខ្មាំងសត្រូវបោះពួយដូចសត្វឥន្ទ្រី មកលើទឹកដីរបស់យើង ជាព្រះអម្ចាស់ ដ្បិតប្រជាជនបានរំលោភលើសម្ពន្ធមេត្រី របស់យើង ពួកគេប្រព្រឹត្តបំពានលើច្បាប់របស់យើង។
ប៉ុន្តែ តាំងពីសម័យលោកអដាំមកទល់នឹងសម័យលោកម៉ូសេ មច្ចុរាជបានសោយរាជ្យលើមនុស្សលោករួចស្រេចទៅហើយ ទោះបីគេពុំបានប្រព្រឹត្តបទល្មើស ដូចលោកអដាំជានិមិត្តរូបនៃព្រះគ្រិស្តដែលត្រូវយាងមកនោះក៏ដោយ។
យើងនឹងនាំជនជាតិនេះចូលទៅក្នុងស្រុក ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ។ ពេលមានអាហារបរិភោគឆ្អែត បានធំធាត់ ពួកគេនឹងបែរចិត្តទៅរកព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះ។ ពួកគេនឹងប្រមាថមាក់ងាយយើង ហើយផ្ដាច់សម្ពន្ធមេត្រីជាមួយយើង។
សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែល យើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ ចេញពីស្រុកអេស៊ីបឡើយ។ ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី ដែលយើងបានចងជាមួយគេនោះ ឲ្យបានខ្ជាប់ខ្ជួនទេ យើងក៏លែងរវីរវល់នឹងពួកគេដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។