សុភាសិត 5:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រពន្ធរបស់កូនប្រៀបបាននឹងប្រភពទឹក ដែលផុសចេញពីអណ្ដូងរបស់កូនផ្ទាល់ ចូរផឹកតែទឹកនេះចុះ ព្រះគម្ពីរខ្មែរសាកល ចូរផឹកទឹកពីអាងទឹករបស់ខ្លួន ចូរផឹកទឹកដែលហូរចេញពីអណ្ដូងរបស់ខ្លួនចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញ ពីអណ្តូងរបស់ខ្លួនចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញពីអណ្តូងរបស់ខ្លួនចុះ អាល់គីតាប ប្រពន្ធរបស់កូនប្រៀបបាននឹងប្រភពទឹក ដែលផុសចេញពីអណ្ដូងរបស់កូនផ្ទាល់ ចូរផឹកតែទឹកនេះចុះ |
អូនស្រីសម្លាញ់ចិត្តបងអើយ អូនជាសួនឧទ្យានតែមួយគត់របស់បង អូនជាអណ្ដូងទឹករបស់បង និងជាប្រភពទឹករបស់បង។
កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតព្រះចៅក្រុងអាស្ស៊ីរីមានរាជឱង្ការថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*របស់ខ្លួន ព្រមទាំងផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ
សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្តគ្នា ឡើយ ដ្បិតព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ និងផិតក្បត់។