លោកយ៉ាកុបក៏ទៅយកកូនពពែមកជូនម្ដាយ ហើយម្ដាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
សុភាសិត 23:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើដឹងខ្លួនថាអ្នកជាមនុស្សល្មោភស៊ី ចូរទប់ចំណង់ឃ្លាននោះទៅ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកជាមនុស្សល្មោភស៊ី នោះចូរភ្ជង់កាំបិតនៅនឹងបំពង់កអ្នកចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើឯងជាមនុស្សល្មោភខ្លាំង ចូរផ្ទាប់កាំបិតនៅបំពង់កឯងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើឯងជាមនុស្សល្មោភខ្លាំង នោះចូរផ្ទាប់កាំបិតនៅបំពង់កឯងទៅ អាល់គីតាប បើដឹងខ្លួនថាអ្នកជាមនុស្សល្មោភស៊ី ចូរទប់ចំណង់ឃ្លាននោះទៅ។ |
លោកយ៉ាកុបក៏ទៅយកកូនពពែមកជូនម្ដាយ ហើយម្ដាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
ផ្ទុយទៅវិញ ខ្ញុំលត់ដំរូបកាយខ្ញុំយ៉ាងតឹងតែង ហើយខ្ញុំធ្វើម្ចាស់លើរូបកាយខ្លួនឯង ក្រែងលោក្រោយពីបានផ្សាយដំណឹងល្អដល់អ្នកឯទៀតៗហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវគេផាត់ចោលទៅវិញ។
ដល់ទីបំផុត អ្នកទាំងនោះត្រូវវិនាសអន្តរាយ គេយកក្រពះធ្វើជាព្រះ យកកេរខ្មាសធ្វើជាកិត្តិយស ហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។