អ្នកណាធានារ៉ាប់រងអ្នកដទៃ អ្នកនោះតែងតែកើតទុក្ខ រីឯអ្នកដែលមិនព្រមធានា តែងតែបានសុខ។
សុភាសិត 22:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំធានា ឬសន្យាសងបំណុលជួសអ្នកដទៃឡើយ។ ព្រះគម្ពីរខ្មែរសាកល កុំធ្វើជាម្នាក់ក្នុងចំណោមពួកអ្នកដែលចាប់ដៃសន្យា ឬធ្វើជាម្នាក់ក្នុងចំណោមពួកអ្នកដែលធានាបំណុលឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯងកុំចូលក្នុងពួកអ្នកដែលចាប់ដៃគ្នា ឬជាមួយមនុស្សដែលធានាបំណុលឲ្យគេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យឯងចូលក្នុងពួកអ្នកដែលចាប់ដៃគ្នា ឬជាមួយនឹងមនុស្សដែលធានាបំណុលឲ្យគេឡើយ អាល់គីតាប កុំធានា ឬសន្យាសងបំណុលជួសអ្នកដទៃឡើយ។ |
អ្នកណាធានារ៉ាប់រងអ្នកដទៃ អ្នកនោះតែងតែកើតទុក្ខ រីឯអ្នកដែលមិនព្រមធានា តែងតែបានសុខ។
បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់ ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។