សុភាសិត 21:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សមានប្រាជ្ញាអាចវាយដណ្ដើមយកបានទីក្រុងរបស់អ្នកខ្លាំងពូកែ ហើយកម្ទេចកំពែង ដែលជាទីទុកចិត្តរបស់អ្នកទាំងនោះផង។ ព្រះគម្ពីរខ្មែរសាកល មនុស្សមានប្រាជ្ញាឡើងទៅទីក្រុងរបស់មនុស្សខ្លាំងពូកែ ហើយរំលំទីទុកចិត្តដ៏រឹងមាំរបស់ទីក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯមនុស្សមានប្រាជ្ញា គេឡើងចូលក្នុងទីក្រុងរបស់មនុស្សខ្លាំងពូកែ នាំឲ្យកម្លាំងដែលគេពឹងពាក់ធ្លាក់ចុះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សមានប្រាជ្ញា គេឡើងចូលក្នុងទីក្រុងរបស់មនុស្សខ្លាំងពូកែ ហើយនឹងនាំឲ្យកំឡាំងដែលគេពឹងពាក់ធ្លាក់ចុះវិញ។ អាល់គីតាប មនុស្សមានប្រាជ្ញាអាចវាយដណ្ដើមយកបានទីក្រុងរបស់អ្នកខ្លាំងពូកែ ហើយកំទេចកំពែង ដែលជាទីទុកចិត្តរបស់អ្នកទាំងនោះផង។ |
ប្រាជ្ញារមែងធ្វើឲ្យអ្នកប្រាជ្ញមានកម្លាំង ជាងអភិបាលដប់នាក់នៅក្នុងក្រុងមួយទៅទៀត។