ខ្ញុំមិនដែលសប្បាយចិត្ត ពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនា ហើយខ្ញុំក៏មិនដែលលោតកព្ឆោង ពេលឃើញគេជួបអន្តរាយឡើយ។
សុភាសិត 17:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថព្រះជាម្ចាស់ដែលបង្កើតគេ រីឯអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោស។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលសើចចំអកដាក់អ្នកក្រីក្រ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន; អ្នកដែលអរសប្បាយនឹងសេចក្ដីអន្តរាយរបស់គេ នឹងមិនរួចទោសឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។ អាល់គីតាប អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថអុលឡោះដែលបង្កើតគេ រីឯអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោស។ |
ខ្ញុំមិនដែលសប្បាយចិត្ត ពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនា ហើយខ្ញុំក៏មិនដែលលោតកព្ឆោង ពេលឃើញគេជួបអន្តរាយឡើយ។
មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ ពាក្យត្មះតិះដៀលរបស់អស់អ្នក ដែលតិះដៀលព្រះអង្គបានធ្លាក់មកលើទូលបង្គំ។
អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សបាប រីឯអ្នកដែលមានចិត្តមេត្តាដល់ជនក្រីក្រ នឹងមានសុភមង្គល។
អ្នកណាសង្កត់សង្កិនជនក្រីក្រ អ្នកនោះប្រមាថព្រះជាម្ចាស់ដែលបានបង្កើតពួកគេ អ្នកណាជួយជនក្រីក្រ អ្នកនោះលើកតម្កើងព្រះអង្គវិញ។
ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សវាយឫកខ្ពស់ទេ ព្រះអង្គពិតជាដាក់ទោសគេមិនខាន។
ចំណែកឯទូលបង្គំវិញ ទូលបង្គំពុំបានទទូចសូម ព្រះអង្គដាក់ទោសពួកគេជាប្រញាប់ទេ។ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំមិនចង់ឃើញថ្ងៃអន្តរាយនោះ កើតមានចំពោះពួកគេឡើយ។ ព្រះអង្គជ្រាបនូវពាក្យសម្ដី របស់ទូលបង្គំច្បាស់ណាស់។
ត្រូវប្រាប់ជនជាតិអាំម៉ូនដូចតទៅ: ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកសើចចំអក នៅពេលឃើញទីសក្ការៈរបស់យើងត្រូវខ្មាំងបន្ថោក ឃើញទឹកដីអ៊ីស្រាអែលត្រូវខ្មាំងបំផ្លាញ ហើយជនជាតិយូដាត្រូវខ្មាំងកៀរយកទៅជាឈ្លើយ
អ្នកនឹងត្រូវអាម៉ាស់ និងវិនាសរហូត ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្ត ចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។
«ចំណែកឯអ្នករាល់គ្នាវិញ អ៊ីស្រាអែលអើយ អ្នករាល់គ្នាបានផឹកពីពែងនៃទុក្ខទោស នៅលើភ្នំដ៏វិសុទ្ធរបស់យើងគ្រប់គ្រាន់ហើយ។ នៅពេលខាងមុខ ប្រជាជាតិទាំងអស់ ក៏នឹងផឹកពីពែងនេះឥតឈប់ឡើយ ពួកគេផឹករហូតទាល់តែស្រវឹង ហើយវិនាសសូន្យទាំងអស់គ្នា។
ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត!