លោកបានចែកកងទ័ពរបស់លោកជាក្រុមៗ រួចវាយស្ដេចទាំងនោះនៅពេលយប់។ លោកវាយឈ្នះស្ដេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។
សាការី 9:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងអំពីស្រុកហាដ្រាក់។ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងដាម៉ាស ដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់ ព្រះអម្ចាស់ដូចកុលសម្ព័ន្ធទាំងប៉ុន្មាន នៃជនជាតិអ៊ីស្រាអែលដែរ ។ ព្រះគម្ពីរខ្មែរសាកល នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទាស់នឹងដែនដីហាត្រាក ហើយដាម៉ាស់ជាទីសម្រាកនៃព្រះបន្ទូលនោះ ——ដ្បិតភ្នែករបស់មនុស្សលោក និងអស់ទាំងកុលសម្ព័ន្ធនៃអ៊ីស្រាអែល ឆ្ពោះទៅព្រះយេហូវ៉ា—— ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទាស់នឹងស្រុកហាត្រាក និងស្រុកដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលមនុស្សទាំងអស់ ដូចជាទតមើលកុលសម្ព័ន្ធអ៊ីស្រាអែល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរស្រុកហាត្រាក ព្រះបន្ទូលនោះនឹងស្ថិតលើក្រុងដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលអស់ទាំងមនុស្សជាតិ ដូចជាទតមើលពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានដែរ អាល់គីតាប សេចក្ដីប្រកាស។ នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងអំពីស្រុកហាដ្រាក់។ ទ្រង់មានបន្ទូលទៅកាន់ អ្នកក្រុងដាម៉ាស ដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់ អុលឡោះតាអាឡាដូចកុលសម្ព័ន្ធទាំងប៉ុន្មាន នៃជនជាតិអ៊ីស្រអែលដែរ។ |
លោកបានចែកកងទ័ពរបស់លោកជាក្រុមៗ រួចវាយស្ដេចទាំងនោះនៅពេលយប់។ លោកវាយឈ្នះស្ដេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។
ឱព្រះនៃយើងខ្ញុំអើយ ម្ដេចក៏ព្រះអង្គមិនដាក់ទោសពួកគេ? យើងខ្ញុំគ្មានកម្លាំងតទល់នឹងកងទ័ពយ៉ាងធំ ដែលកំពុងតែលើកគ្នាមកវាយយើងខ្ញុំនេះទេ។ យើងខ្ញុំពុំដឹងជាត្រូវធ្វើយ៉ាងណា ក្រៅពីសម្លឹងទៅរកព្រះអង្គប៉ុណ្ណោះ»។
ព្រះអម្ចាស់អើយ សត្វលោកទាំងអស់ ទន្ទឹងរង់ចាំព្រះអង្គ ដោយចិត្តសង្ឃឹម ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។
ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអម្ចាស់ជានិច្ច ព្រោះមានតែព្រះអង្គប៉ុណ្ណោះ ដែលអាចរំដោះទូលបង្គំឲ្យរួចពីអន្ទាក់។
សេចក្ដីប្រកាសស្ដីអំពីស្រុកបាប៊ីឡូន ដែលលោកអេសាយជាកូនរបស់លោកអម៉ូស បានឃើញក្នុងនិមិត្តដ៏អស្ចារ្យ:
ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធ របស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
ឱព្រះអម្ចាស់អើយ ព្រះអង្គជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ទូលបង្គំ នៅពេលមានអាសន្ន ព្រះអង្គជាជម្រក របស់ទូលបង្គំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកព្រះអង្គ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
គម្រោងការរបស់ព្រះអង្គប្រសើរពន់ពេកក្រៃ ហើយព្រះអង្គអាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ព្រះអង្គពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយព្រះអង្គសងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេប្រគល់ប្រជាជនទាំងភូមិៗ ឲ្យពួកអេដុមកៀរយកទៅ ដោយឥតគោរពសន្ធិសញ្ញា ដែលខ្លួនបានចុះជាមួយអ៊ីស្រាអែលឡើយ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិអ៊ីស្រាអែលនៅក្រុងសាម៉ារី ដែលដេកនៅលើគ្រែ និងលើកម្រាលព្រំ ដ៏មានតម្លៃពីស្រុកស៊ីរី ប្រៀបបាននឹងចៀមដែលគង្វាលដណ្ដើម យកពីសត្វសិង្ហវិញ ឃើញនៅសល់តែជើងពីរ និងត្រចៀកមួយដុំតែប៉ុណ្ណោះ។
សេចក្ដីប្រកាសស្ដីអំពីក្រុងនីនីវេ។ សៀវភៅនេះចែងអំពីនិមិត្តហេតុដ៏អស្ចារ្យដែលលោកណាហ៊ូមជាអ្នកភូមិអែលកូសបានឃើញ។
មិនត្រូវមាក់ងាយកិច្ចការតូចតាចនៅពេលគេផ្ដើមកសាងនោះឡើយ តែត្រូវសប្បាយរីករាយដោយឃើញលោកសូរ៉ូបាបិលចាប់ផ្ដើមចាក់គ្រឹះដូច្នេះ»។ «ចង្កៀងទាំងប្រាំពីរនេះជាព្រះនេត្ររបស់ព្រះអម្ចាស់ដែលទតមើលផែនដីទាំងមូល»។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងនឹងឲ្យបណ្ដាសានេះចូលទៅក្នុងផ្ទះរបស់ចោរ និងផ្ទះរបស់អ្នកនិយាយស្បថបំពាន ក្នុងនាមយើង។ បណ្ដាសានឹងស្ថិតនៅក្នុងផ្ទះនោះ ហើយធ្វើឲ្យផ្ទះនោះឆេះ ទាំងឈើធ្នឹម ទាំងថ្មសំណង់»។
សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ាឡាគី។