ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។
សាការី 11:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ពួកគេសន្មតថា យើងមានតម្លៃតែប៉ុណ្ណឹងទេ ដូច្នេះ ចូរយកប្រាក់ដ៏ថ្លៃថ្នូរបំផុតរបស់ពួកគេទៅឲ្យជាងស្មូនទៅ!»។ ខ្ញុំក៏យកប្រាក់សាមសិបស្លឹងនោះទៅដាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទុកសម្រាប់ជាងស្មូន។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំថា៖ “ចូរបោះកាក់ប្រាក់ទាំងនោះទៅជាងស្មូនចុះ”។ វាជាតម្លៃយ៉ាងល្អ ដែលខ្ញុំត្រូវគេវាយតម្លៃ។ ខ្ញុំក៏យកកាក់ប្រាក់សាមសិបនោះ បោះទៅជាងស្មូននៅដំណាក់របស់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់មកខ្ញុំថា៖ «ចូរបោះប្រាក់នោះឲ្យដល់ជាងស្មូន ចុះ» គឺជាតម្លៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃខ្ញុំ នោះខ្ញុំក៏យកប្រាក់សាមសិបដួងនោះ ទៅបោះឲ្យជាងស្មូន ក្នុងព្រះដំណាក់នៃព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាទ្រង់បង្គាប់មកខ្ញុំថា ចូរបោះប្រាក់នោះឲ្យដល់ជាងស្មូនចុះ គឺជាដំឡៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃដល់ខ្ញុំ នោះខ្ញុំក៏យកប្រាក់៣០ដួងនោះ ទៅបោះឲ្យជាងស្មូនក្នុងព្រះវិហារនៃព្រះយេហូវ៉ា អាល់គីតាប អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា៖ «ពួកគេសន្មតថា យើងមានតម្លៃតែប៉ុណ្ណឹងទេ ដូច្នេះ ចូរយកប្រាក់ដ៏ថ្លៃថ្នូរបំផុតរបស់ពួកគេទៅឲ្យជាងស្មូនទៅ!»។ ខ្ញុំក៏យកប្រាក់សាមសិបស្លឹងនោះទៅដាក់នៅក្នុងដំណាក់របស់អុលឡោះតាអាឡាទុកសម្រាប់ជាងស្មូន។ |
ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។
ព្រះអង្គហ្នឹងហើយជា“ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” ។