កាលណាឮគេផ្លុំស្នែង វាស្រែកឡើង វាស្រង់ក្លិនចម្បាំងពីចម្ងាយ ហើយក៏ស្គាល់សំឡេងរបស់មេទ័ព និងសម្រែកប្រកាសសឹកដែរ។
វិវរណៈ 9:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាមានគ្រឿងក្រោះដូចអាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។ ព្រះគម្ពីរខ្មែរសាកល ពួកវាមានក្រោះការពារទ្រូងដូចជាក្រោះដែក ហើយស្នូរស្លាបពួកវាដូចស្នូររទេះចម្បាំងដែលទឹមដោយសេះជាច្រើន កំពុងសម្រុកចូលទៅក្នុងចម្បាំង។ Khmer Christian Bible ពួកវាមានអាវក្រោះ ដូចជាអាវក្រោះធ្វើពីដែក ហើយស្នូរស្លាបរបស់ពួកវា ដូចជាស្នូររបស់រទេះសេះចំបាំងជាច្រើនដែលសម្រុកចូលទៅក្នុងចំបាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាមានអាវក្រោះ ដូចជាអាវក្រោះធ្វើពីដែក ហើយសូរស្លាបវា ឮដូចសូររទេះចម្បាំង ដែលទឹមដោយសេះជាច្រើន បោលទៅច្បាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាពាក់អាវសឹក ដូចជាអាវសឹកដែក ហើយសូរស្លាបវា ឮដូចជាសូររទេះចំបាំង ដែលទឹមដោយសេះជាច្រើន បរជំរត់ទៅច្បាំង អាល់គីតាប វាមានគ្រឿងក្រោះដូចអាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។ |
កាលណាឮគេផ្លុំស្នែង វាស្រែកឡើង វាស្រង់ក្លិនចម្បាំងពីចម្ងាយ ហើយក៏ស្គាល់សំឡេងរបស់មេទ័ព និងសម្រែកប្រកាសសឹកដែរ។
ស្បែកជើងរបស់ទាហាន ដែលតែងតែរុកទន្ទ្រាន និងសម្លៀកបំពាក់ដែលប្រឡាក់ដោយឈាម នឹងត្រូវដុតឲ្យឆេះអស់គ្មានសល់
ព្រោះឮស្នូរសន្ធឹកជើងសេះ និងសន្ធឹកកង់រទេះចម្បាំងលាន់ឮយ៉ាងទ្រហឹង អឹងអាប់ដូចផ្គរលាន់។ ដោយអស់កម្លាំងពេក ឪពុកលែងងាកមើល មកកូនរបស់ខ្លួនទៀត។
ក្នុងនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ មានសេះ និងពលទាហានដែលជិះពីលើវា ពាក់អាវក្រោះពណ៌ក្រហមដូចភ្លើង ពណ៌បៃតងខ្ចី និងពណ៌លឿងដូចស្ពាន់ធ័រ។ រីឯក្បាលសេះវិញ មានរាងដូចជាក្បាលសិង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់វាមកផង។