Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 9:9 - ព្រះគម្ពីរខ្មែរសាកល

9 ពួកវា​មាន​ក្រោះការពារទ្រូង​ដូចជា​ក្រោះដែក ហើយ​ស្នូរ​ស្លាប​ពួកវា​ដូច​ស្នូរ​រទេះចម្បាំង​ដែលទឹម​ដោយ​សេះ​ជាច្រើន កំពុង​សម្រុកចូល​ទៅក្នុង​ចម្បាំង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ពួកវា​មាន​អាវ​ក្រោះ​ ដូច​ជា​អាវ​ក្រោះ​ធ្វើ​ពី​ដែក​ ហើយ​ស្នូរ​ស្លាប​របស់​ពួកវា​ ដូច​ជា​ស្នូរ​របស់​រទេះ​សេះ​ចំបាំង​ជា​ច្រើន​ដែល​សម្រុក​ចូល​ទៅ​ក្នុង​ចំបាំង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 វា​មាន​អាវ​ក្រោះ ដូច​ជា​អាវ​ក្រោះ​ធ្វើ​ពី​ដែក ហើយ​សូរ​ស្លាប​វា ឮ​ដូច​សូរ​រទេះ​ចម្បាំង ដែល​ទឹម​ដោយ​សេះ​ជា​ច្រើន បោល​ទៅ​ច្បាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 វា​មាន​គ្រឿង​ក្រោះ​ដូច​អាវ‌ក្រោះ​ធ្វើ​ពី​ដែក។ ពេល​វា​ហើរ ស្នូរ​ស្លាប​របស់​វា​លាន់​ឮ​សន្ធឹក ដូច​រទេះ​ទឹម​ដោយ​សេះ​ជា​ច្រើន​បោល​ទៅ​ធ្វើ​សឹក​សង្គ្រាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 វា​ពាក់​អាវ​សឹក ដូច​ជា​អាវ​សឹក​ដែក ហើយ​សូរ​ស្លាប​វា ឮ​ដូច​ជា​សូរ​រទេះ​ចំបាំង ដែល​ទឹម​ដោយ​សេះ​ជា​ច្រើន បរ​ជំរត់​ទៅ​ច្បាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 វា​មាន​គ្រឿង​ក្រោះ​ដូច​អាវ​ក្រោះ​ធ្វើ​ពី​ដែក។ ពេល​វា​ហើរ ស្នូរ​ស្លាប​របស់​វា​លាន់​ឮ​សន្ធឹក ដូច​រទេះ​ទឹម​ដោយ​សេះ​ជា​ច្រើន​បោល​ទៅ​ធ្វើ​សឹក​សង្គ្រាម។

សូមមើលជំពូក ចម្លង




វិវរណៈ 9:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់ទាំង​ស្បែកជើងទាហាន​របស់​អ្នក​ចម្បាំង​ក្នុង​ចម្បាំងដ៏វឹកវរ និង​សម្លៀកបំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម នឹង​ត្រូវបាន​ដុត​ជា​ចំណី​ភ្លើង​។


សេះ និង​អ្នក​ដែល​ជិះ​វា ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត មានលក្ខណៈ​ដូច្នេះ​: ពួកគេ​ពាក់​ក្រោះការពារទ្រូង​ពណ៌ភ្លើង ពណ៌ត្បូងកណ្ដៀង និង​ពណ៌ស្ពាន់ធ័រ​; ក្បាល​សេះ​ទាំងនោះ​ដូច​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ ចេញមក​ពី​មាត់​របស់​ពួកវា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម