សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដីឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។
វិវរណៈ 9:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កណ្ដូបទាំងនោះមានរាងដូចសេះ ដែលគេបំពាក់គ្រឿងសឹកចេញទៅច្បាំង នៅលើក្បាលវាមានពាក់កម្រងដូចជាមកុដមាស ហើយមុខវាដូចមុខមនុស្ស។ ព្រះគម្ពីរខ្មែរសាកល កណ្ដូបទាំងនោះ មានសណ្ឋានស្រដៀងនឹងសេះដែលត្រៀមខ្លួនទៅច្បាំង។ នៅលើក្បាលរបស់ពួកវាមានអ្វីដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមុខរបស់ពួកវាដូចមុខមនុស្ស។ Khmer Christian Bible កណ្ដូបទាំងនោះមានរូបរាងដូចជាសេះដែលបានត្រៀមជាស្រេចសម្រាប់ច្បាំង ហើយនៅពីលើក្បាលពួកវា មានដូចជាមកុដមាស ហើយមុខពួកវាដូចជាមុខមនុស្ស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កណ្តូបទាំងនោះមានរាងដូចសេះ ដែលរៀបនឹងចូលច្បាំង នៅលើក្បាលវាមើលទៅមានដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមុខវាដូចមុខមនុស្ស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កណ្តូបទាំងនោះមើលទៅដូចជាសេះ ដែលរៀបនឹងចូលទៅច្បាំង នៅលើក្បាលវាមានដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមានមុខវាដូចជាមុខមនុស្ស អាល់គីតាប កណ្ដូបទាំងនោះមានរាងដូចសេះ ដែលគេបំពាក់គ្រឿងសឹកចេញទៅច្បាំង នៅលើក្បាលវាមានពាក់កម្រងដូចជាមកុដមាស ហើយមុខវាដូចមុខមនុស្ស។ |
សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដីឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។
ខ្ញុំសង្កេតមើលស្នែងទាំងនោះ ស្រាប់តែឃើញមានស្នែងមួយទៀតតូចជាងគេ ដុះចេញពីកណ្ដាលចំណោមស្នែងទាំងដប់។ គេដកស្នែងមុនៗបីចេញពីមុខស្នែងតូច។ ស្នែងនេះមានភ្នែកដូចភ្នែកមនុស្ស ហើយមានមាត់ពោលចេញមកនូវពាក្យព្រហើនកោងកាច»។
នាម៉ឺនរបស់អ្នកមានចំនួនច្រើនដូចហ្វូងកណ្ដូប ពួករាជការរបស់អ្នកមានចំនួនច្រើន ដូចឃ្មុំដែលធ្វើសំបុកតាមរបងផ្ទះ នៅពេលរងា។ ពេលថ្ងៃរះវាហើរទៅបាត់អស់ គ្មាននរណាដឹងថា វាធ្លាប់ទំនៅកន្លែងណាទេ។
ខ្ញុំមើលទៅឃើញសេះសមួយ អ្នកជិះសេះនោះកាន់ធ្នូ។ គាត់បានទទួលមកុដមួយ ហើយចាកចេញទៅមានរាងដូចជាអ្នកឈ្នះ ដើម្បីវាយយកជ័យជម្នះ។
មានកណ្ដូបជាច្រើនចេញពីផ្សែងនោះ ហើរមកលើផែនដី វាបានទទួលអំណាចដូចខ្យាដំរីដែរ។