ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 9:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កណ្ដូប​ទាំង​នោះ​បាន​ទទួល​បំរាម មិន​ឲ្យ​បំផ្លាញ​តិណ‌ជាតិ​នានា​លើ​ផែនដី រុក្ខ‌ជាតិ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ ត្រូវ​បំផ្លាញ​តែ​មនុស្ស​ណា​ដែល​គ្មាន​ត្រា​របស់​ព្រះ‌ជា‌ម្ចាស់​បោះ​សម្គាល់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មាន​បង្គាប់​ដល់​កណ្ដូបទាំងនោះ កុំឲ្យ​ធ្វើទុក្ខ​ស្មៅ​នៅលើ​ផែនដី ឬ​រុក្ខជាតិ​ខៀវខ្ចី​ណាមួយ ឬ​ដើមឈើ​ណាមួយ​ឡើយ ឲ្យ​ធ្វើទុក្ខ​តែ​មនុស្ស​ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅលើ​ថ្ងាស​ប៉ុណ្ណោះ។

សូមមើលជំពូក

Khmer Christian Bible

កណ្ដូប​ទាំង​នោះ​បាន​ទទួល​បង្គាប់​មិន​ឲ្យ​ធ្វើ​ទុក្ខ​ស្មៅ​នៅ​លើ​ផែនដី​ ឬ​រុក្ខជាតិ​ពណ៌​បៃតង​ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ​ ប៉ុន្ដែ​ឲ្យ​ធ្វើ​ទុក្ខ​តែ​មនុស្ស​ដែល​គ្មាន​ត្រា​របស់​ព្រះជាម្ចាស់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​គេ​បង្គាប់​កណ្ដូប​ទាំង​នោះ កុំ​ឲ្យ​បំផ្លាញ​ស្មៅ​នៅ​ផែនដី ឬ​របស់​ណា​ខ្ចី ឬ​ដើម​ឈើ​ណា​ឡើយ គឺ​ធ្វើ​ទុក្ខ​តែ​អស់​អ្នក​ណា ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅ​ថ្ងាស​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​មាន​គេ​បង្គាប់​ដល់​វា​ថា កុំ​ឲ្យ​បំផ្លាញ​ស្មៅ​នៅ​ផែនដី ឬ​របស់​ណា​ខ្ចី ឬ​ដើម​ឈើ​ណា​ឡើយ ត្រូវ​ធ្វើ​ទុក្ខ​ដល់​តែ​មនុស្ស​ណា ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅ​ថ្ងាស​វិញ​ប៉ុណ្ណោះ

សូមមើលជំពូក

អាល់គីតាប

កណ្ដូប​ទាំង​នោះ​បាន​ទទួល​បំរាម មិន​ឲ្យ​បំផ្លាញ​តិណ‌ជាតិ​នានា​លើ​ផែនដី រុក្ខ‌ជាតិ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ ត្រូវ​បំផ្លាញ​តែ​មនុស្ស​ណា​ដែល​គ្មាន​ត្រា​របស់​អុលឡោះ បោះ​សំគាល់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។

សូមមើលជំពូក



វិវរណៈ 9:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

តាម​ពិត គាត់​គោរព​ព្រះអង្គ​ដូច្នេះ មក​ពី​ព្រះអង្គ​ការពារ​គាត់ និង​ផ្ទះ​សំបែង​របស់​គាត់ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន។ ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​គាត់​បាន​ចម្រើន​ក្នុង​កិច្ចការ​ដែល​គាត់​ធ្វើ ហើយ​ក៏​ប្រទាន​ឲ្យ​ហ្វូង​សត្វ​របស់​គាត់ កើន​ចំនួន​ច្រើន​ពាស‌ពេញ​ស្រុក​ដែរ។


ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «អ្វីៗ​ដែល​យ៉ូប​មាន ស្ថិត​នៅ​ក្នុង​អំណាច​របស់​អ្នក​ស្រាប់​ហើយ ប៉ុន្តែ កុំ​ប៉ះ‌ពាល់​រូប​គាត់​ផ្ទាល់​ឲ្យ​សោះ»។ ពេល​នោះ មារ​សាតាំង​ក៏​ចាក​ចេញ​ពី​ព្រះ‌អម្ចាស់​ទៅ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​មារ​សាតាំង​ថា៖ «យ៉ូប​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ស្រាប់​ហើយ តែ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ កុំ​ប៉ះ‌ពាល់​ដល់​ជីវិត​គេ​ឲ្យ​សោះ»។


ព្រះអង្គ​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ព្រះអង្គ​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ព្រះអង្គ។


ពេល​ព្រះ‌អម្ចាស់​យាង​កាត់​ស្រុក​អេស៊ីប ដើម្បី​ប្រហារ​ជន‌ជាតិ​អេស៊ីប ហើយ​ទត​ឃើញ​ឈាម​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ​នោះ ព្រះអង្គ​នឹង​យាង​រំលង​ផ្ទះ​របស់​អ្នក​រាល់​គ្នា មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ហើយ​គូស​សញ្ញា​ជើង​ក្អែក​លើ​ថ្ងាស​អស់​អ្នក​ដែល​ស្រែក​ថ្ងូរ និង​ព្រួយ​ចិត្ត ដោយ​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​អ្នក​ក្រុង​នេះ​ប្រព្រឹត្ត»។


ចូរ​សម្លាប់​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​ផុត​ពូជ គឺ​ទាំង​ចាស់ ទាំង​កំលោះ ទាំង​ក្រមុំ ទាំង​ក្មេង ទាំង​ស្ត្រី តែ​កុំ​ប៉ះ‌ពាល់​អស់​អ្នក​ដែល​មាន​សញ្ញា​ជើង​ក្អែក​ឡើយ ។ ចូរ​ចាប់​ផ្ដើម​ពី​ទីសក្ការៈ​របស់​យើង​ទៅ!»។ អ្នក​ទាំង​នោះ​ក៏​ចាប់​ផ្ដើម​សម្លាប់​ពួក​ព្រឹទ្ធា‌ចារ្យ* ដែល​នៅ​ខាង​មុខ​ព្រះ‌ដំណាក់។


ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះ‌គ្រិស្ត ព្រម​ទាំង​មាន​ព្យាការី*​ក្លែង‌ក្លាយ​នាំ​គ្នា​សម្តែង​ទី​សម្គាល់​ធំ​អស្ចារ្យ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស រហូត​ដល់​ទៅ​នាំ​ពួក​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។


កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​របស់​ព្រះ‌ជាម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​សោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះ‌វិញ្ញាណ​មក​លើ​បងប្អូន ទុក​សម្រាប់​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​យាង​មក​លោះ​យើង។


ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ នៅ​ជា​មួយ​ព្រះអង្គ អ្នក​ទាំង​នេះ​មាន​ព្រះ‌នាម​កូន​ចៀម និង​ព្រះ‌នាម​ព្រះ‌បិតា​របស់​ព្រះអង្គ​ចារ​នៅ​លើ​ថ្ងាស។


ហើយ​ខ្ញុំ​បាន​ឮ​ដូច​ជា​មាន​សំឡេង​មួយ ចេញ​ពី​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​ថា: «អង្ករ​មួយ​គីឡូ ថ្លៃ​មួយ​ដួង* ពោត​បី​គីឡូ​ក៏​ថ្លៃ​មួយ​ដួង​ដែរ​ រីឯ​ប្រេង និង​ស្រា​ទំពាំង‌បាយជូរ​វិញ កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ»។


ក្រោយ​មក​ទៀត ខ្ញុំ​ឃើញ​ទេវតា*​បួន​រូប​ឈរ​នៅ​ទិស​ទាំង​បួន​នៃ​ផែនដី។ ទេវតា​ទាំង​នោះ​នាំ​គ្នា​ទប់​ខ្យល់​ទាំង​បួន​ទិស កុំ​ឲ្យ​បក់​បោក​មក​លើ​ផែនដី មក​លើ​សមុទ្រ ឬ​មក​លើ​ដើម​ឈើ​ណា​មួយ​ឡើយ។


ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង លាយ​ជា​មួយ​ឈាម ធ្លាក់​មក​លើ​ផែនដី ផែនដី​ក៏​ឆេះ​អស់​មួយ​ភាគ​បី ដើម​ឈើ​ក៏​ឆេះ​អស់​មួយ​ភាគ​បី ហើយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ក៏​ឆេះ​អស់​ដែរ។