ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 2:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​បណ្ដោយ​ឲ្យ​នាង​យេសិ‌បិល ជា​ស្រី​ដែល​តាំង​ខ្លួន​ជា​ព្យាកា‌រិនី* បង្រៀន និង​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង​ឲ្យ​វង្វេង ឲ្យ​ប្រាស‌ចាក​សីលធម៌ និង​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ​ក្លែង‌ក្លាយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាងណាមិញ យើង​មាន​ការនេះ​ប្រកាន់នឹង​អ្នក គឺថា​អ្នក​បណ្ដោយ​យេសិបិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួនឯង​ថា​ព្យាការិនី​។ នាង​បង្រៀន និង​បោកបញ្ឆោត​បាវបម្រើ​របស់យើង​ឲ្យ​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ និង​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ​ទៀតផង​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​នេះ​ គឺ​អ្នក​បាន​បណ្ដោយ​ឲ្យ​យេសិបិល​ជា​ស្រ្ដី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នកនាំ​ព្រះបន្ទូល​ បង្រៀន​ ហើយ​នាំ​ពួក​បាវបម្រើ​របស់​យើង​ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ទៀត​ផង​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ដ្បិត​អ្នក​បណ្តោយ​ឲ្យ​យេសិ‌បិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ហោរា ទៅ​បង្រៀន ហើយ​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សហាយ​ស្មន់ ហើយ​បរិ‌ភោគ​តង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អញ​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​ឯង ដ្បិត​ឯង​បណ្តោយ​ឲ្យ​ស្ត្រី ឈ្មោះ​យេសិ‌បិល ដែល​ហៅ​ខ្លួន​ជា​ហោរា បាន​ទៅ​បង្ហាត់​បង្រៀន ហើយ​នាំ​ពួក​បាវ​បំរើ​របស់​អញ ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​បរិភោគ​ដង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ​ផង

សូមមើលជំពូក

អាល់គីតាប

ក៏​ប៉ុន្ដែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​បណ្ដោយ​ឲ្យ​នាង​យេសិ‌បិល ជា​ស្រី​ដែល​តាំង​ខ្លួន​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ បង្រៀន និង​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង​ឲ្យ​វង្វេង ឲ្យ​ប្រាស‌ចាក​សីល‌ធម៌ និង​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ​ក្លែង‌ក្លាយ។

សូមមើលជំពូក



វិវរណៈ 2:20
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មិន​គ្រាន់​តែ​ប្រព្រឹត្ត​អំពើ​បាប ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​យេសិ‌បិល ជា​បុត្រី​របស់​ព្រះ‌បាទ​អេត‌បាល ជា​ស្ដេច​ស្រុក​ស៊ីដូន ហើយ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​បាល​ថែម​ទៀត​ផង។


លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! សូម​ចូល​ទៅ​ធ្វើ​តាម​ពាក្យ​នាង​ចុះ! តែ​សូម​ដុត​នំបុ័ង​មួយ​ដុំ​តូច​យក​មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ដុត​សម្រាប់​នាង និង​កូន​របស់​នាង


អ្នក​អាច​ផឹក​ទឹក​ជ្រោះ ហើយ​យើង​នឹង​ប្រើ​ក្អែក​ពាំ​អាហារ​យក​ទៅ​ឲ្យ​អ្នក​នៅ​ទី​នោះ»។


កាល​ព្រះ‌បាទ​យ៉ូរ៉ាម​ទត​ឃើញ​លោក​យេហ៊ូវ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​លោក​មក ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «គ្មាន​សន្តិ‌ភាព​ទេ ដរាប​ព្រះ‌ករុណា​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ និង​អំពើ​អាប‌ធ្មប់​យ៉ាង​ច្រើន ដូច​ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល​ជា​មាតា!»។


អ្នក​ត្រូវ​ប្រហារ​ពូជ‌ពង្ស​អហាប់​ជា​ម្ចាស់​របស់​អ្នក ហើយ​យើង​នឹង​សង​បំណុល​ឈាម​ឲ្យ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង និង​សង​បំណុល​ឈាម​ពួក​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​យើង ដែល​យេសិ‌បិល​បាន​សម្លាប់។


កុំ​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ប្រជា‌ជន​នៅ​ស្រុក​នោះ ក្រែង​លោ​ពេល​ណា​គេ​ធ្វើ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​គេ គេ​នឹង​អញ្ជើញ​អ្នក​ឲ្យ​ចូល​រួម​បរិភោគ ជា​ហេតុ​នាំ​ឲ្យ​អ្នក​ក្បត់​ចិត្ត​យើង។


កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្រីៗ​នៃ​ប្រជា‌ជន​របស់​អ្នក ដែល​ទស្សន៍‌ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។ ចូរ​ថ្លែង​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រី​ទាំង​នោះ​ទៅ!


ប៉ុន្តែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក គឺ​ជា​ម្ហូប​អាហារ​សៅ‌ហ្មង​នោះ​ជា​ដាច់​ខាត កុំ​ឲ្យ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀបការ កុំ​ឲ្យ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់-ក និង​កុំ​ឲ្យ​បរិភោគ​ឈាម


យើង​គ្រាន់​តែ​សុំ​ឲ្យ​បងប្អូន​ចៀស‌វាង​កុំ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​កុំ​បរិភោគ​ម្ហូប​អាហារ​ដែល​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់ ដោយ​ច្របាច់-ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀបការ។ ប្រសិន​បើ​បងប្អូន​ប្រតិបត្តិ​ដូច្នេះ​បាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ»។


ប៉ុន្តែ បើ​គេ​ប្រាប់​បងប្អូន​ថា «ម្ហូប​នេះ​ជា​ម្ហូប​សែន» សូម​កុំ​ពិសា​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ មក​ពី​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់​បងប្អូន និង​មក​ពី​មន‌សិការ​ដាស់‌តឿន។


ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​ចំណុច​ខ្លះៗ ព្រោះ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម។ បាឡាម​នេះ​បាន​បង្រៀន​បាឡាក់​ឲ្យ​ប្រើ​កល‌ល្បិច ទាក់‌ទាញ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​បរិភោគ​សាច់​ដែល​គេ​សែន​ព្រះ​ក្លែង‌ក្លាយ និង​ឲ្យ​ប្រាស‌ចាក​សីលធម៌។


ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​លែង​មាន​ចិត្ត​ស្រឡាញ់​ដូច​អ្នក​មាន កាល​ពី​ដើម​ដំបូង។