មនុស្សសុចរិតនៅប្រកាន់ជំហររបស់ខ្លួន តទៅមុខទៀត ហើយអ្នកដែលប្រព្រឹត្តអំពើបរិសុទ្ធ កាន់តែប្រព្រឹត្តអំពើបរិសុទ្ធថែមទៀត។
វិវរណៈ 2:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ យើងដឹងថា អ្នកមានចិត្តស្រឡាញ់ មានជំនឿ ចេះបម្រើអ្នកដទៃ មានចិត្តព្យាយាម។ យើងដឹងទៀតថា អំពើដែលអ្នកប្រព្រឹត្តថ្មីៗនេះមានចំនួនច្រើនលើសមុនទៅទៀត។ ព្រះគម្ពីរខ្មែរសាកល យើងស្គាល់កិច្ចការរបស់អ្នក ទាំងស្គាល់សេចក្ដីស្រឡាញ់ ជំនឿ ការងារបម្រើ និងការអត់ធ្មត់របស់អ្នក ព្រមទាំងដឹងថាកិច្ចការក្រោយៗរបស់អ្នក ប្រសើរជាងកិច្ចការដំបូងទៅទៀត។ Khmer Christian Bible យើងស្គាល់ការប្រព្រឹត្ដិ សេចក្ដីស្រឡាញ់ ជំនឿ ការបម្រើ និងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា ការប្រព្រឹត្ដិរបស់អ្នកនៅគ្រាចុងក្រោយនេះប្រសើរជាងមុនទៅទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "យើងស្គាល់កិច្ចការដែលអ្នកធ្វើ សេចក្ដីស្រឡាញ់ ជំនឿ ការបម្រើ ការអត់ធ្មត់របស់អ្នកហើយ គឺថា កិច្ចការដែលអ្នកធ្វើចុងក្រោយនេះ ច្រើនលើសជាងមុនទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញស្គាល់ការដែលឯងធ្វើហើយ ព្រមទាំងសេចក្ដីស្រឡាញ់ សេចក្ដីជំនួយ សេចក្ដីជំនឿ សេចក្ដីអត់ធ្មត់របស់ឯងដែរ ហើយថា ការដែលឯងធ្វើជាន់ក្រោយ បានច្រើនលើសជាងជាន់មុនទៅទៀត អាល់គីតាប “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះ ហើយយើងដឹងថា អ្នកមានចិត្ដស្រឡាញ់ មានជំនឿ ចេះបម្រើអ្នកដទៃ មានចិត្ដព្យាយាម។ យើងដឹងទៀតថាអំពើដែលអ្នកប្រព្រឹត្ដថ្មីៗនេះ មានចំនួនច្រើនលើសមុនទៅទៀត។ |
មនុស្សសុចរិតនៅប្រកាន់ជំហររបស់ខ្លួន តទៅមុខទៀត ហើយអ្នកដែលប្រព្រឹត្តអំពើបរិសុទ្ធ កាន់តែប្រព្រឹត្តអំពើបរិសុទ្ធថែមទៀត។
ទោះបីគេមានវ័យចាស់ជរាក្ដី ក៏គេនៅតែអាចបង្កើតកូនបានដដែល គឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកម្ដៅ។
លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។
មែកណានៅជាប់នឹងខ្ញុំ តែឥតមានផ្លែ ព្រះបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែ ព្រះអង្គលួសមែកនោះ ដើម្បីឲ្យមានផ្លែកាន់តែច្រើនឡើងទៀត។
លើសពីនេះទៅទៀត ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ ។
ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន មកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូននៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញយ៉ាងខ្លាំង ដូចយើងចង់ជួបបងប្អូនដែរ។
បងប្អូនអើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់ស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចម្រើនឡើង ហើយបងប្អូនក៏មានចិត្តស្រឡាញ់គ្នាទៅវិញទៅមករឹតតែខ្លាំងឡើងៗដែរ។
ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ* ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។
ជាបឋម ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលុប។
បន្ថែមភាតរភាពពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើភាតរភាព។
ផ្ទុយទៅវិញ សូមបងប្អូនបានចម្រើនឡើង ក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូគ្រិស្ត*ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។
“យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់មារ*សាតាំង។ អ្នកនៅតែមានចិត្តស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នកចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលមារសាតាំងនៅ។
“យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និងដឹងថាអ្នកកម្សត់ទុគ៌ត តែតាមពិត អ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នក តែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់មារ*សាតាំង។