យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
វិវរណៈ 12:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលនាគឃើញថាខ្លួនត្រូវគេទម្លាក់ចុះមកលើផែនដីដូច្នេះ វាក៏ដេញតាមស្ត្រីដែលបានសម្រាលបុត្រ។ ព្រះគម្ពីរខ្មែរសាកល នៅពេលនាគនោះឃើញថា វាត្រូវបានទម្លាក់ចុះមកផែនដី វាក៏ដេញតាមស្ត្រីដែលសម្រាលកូនប្រុសនោះ។ Khmer Christian Bible នៅពេលនាគឃើញថា វាត្រូវបានទម្លាក់ចុះមកផែនដីដូច្នេះ វាក៏បៀតបៀនស្រ្ដីដែលបានសម្រាលកូនប្រុសនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះនាគឃើញថា វាត្រូវបានបោះទម្លាក់ចុះមកផែនដីដូច្នេះ វាក៏ដេញតាមស្ត្រីដែលសម្រាលកូនប្រុសនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះនាគឃើញថា វាត្រូវបោះទំលាក់ទៅផែនដីហើយ នោះវាក៏ធ្វើទុក្ខដល់ស្ត្រីដែលសំរាលកូនប្រុសនោះ អាល់គីតាប កាលនាគឃើញថា ខ្លួនត្រូវគេទម្លាក់ចុះមកលើផែនដីដូច្នេះ វាក៏ដេញតាមស្ដ្រីដែលបានសំរាលបុត្រ។ |
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។