ព្រះជាម្ចាស់ប្រទានពរដល់វា ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនច្រើនឡើងពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីបានកើនច្រើនឡើងលើផែនដីដែរ»។
លោកុប្បត្តិ 9:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ប្រទានពរដល់លោកណូអេ ព្រមទាំងកូនប្រុសទាំងបីនាក់របស់លោក ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើនពាសពេញផែនដីទៅ! ព្រះគម្ពីរខ្មែរសាកល ព្រះបានប្រទានពរណូអេ និងពួកកូនប្រុសរបស់គាត់ ដោយមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់ប្រទានពរដល់លោកណូអេ និងកូនប្រុសរបស់លោក ព្រមទាំងមានព្រះបន្ទូលទៅពួកគេថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ហើយឲ្យបានពាសពេញលើផែនដីទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់ក៏ប្រទានពរដល់ណូអេ នឹងកូនគាត់ ព្រមទាំងមានបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យបាននៅពេញពាសលើផែនដីចុះ អាល់គីតាប អុលឡោះប្រទានពរដល់ណុះហ៍ ព្រមទាំងកូនប្រុសទាំងបីនាក់របស់គាត់ ដោយមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើន ពាសពេញផែនដីទៅ! |
ព្រះជាម្ចាស់ប្រទានពរដល់វា ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនច្រើនឡើងពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីបានកើនច្រើនឡើងលើផែនដីដែរ»។
ព្រះជាម្ចាស់បានប្រទានពរឲ្យគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
នេះហើយជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ។ អ្នកទាំងនោះជាដើមកំណើតជាតិសាសន៍ទាំងឡាយ ដែលបែកខ្ញែកលើផែនដីក្រោយទឹកជំនន់ធំ។
ព្រះជាម្ចាស់ប្រទានពរឲ្យថ្ងៃទីប្រាំពីរ និងញែកថ្ងៃនោះឲ្យបានវិសុទ្ធ* ដ្បិតថ្ងៃនោះ ព្រះអង្គបញ្ចប់កិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានបង្កើត។
ក្រុមគ្រួសារបានឲ្យពរនាងរេបិកាថា៖ «ប្អូនរេបិកាអើយ សូមឲ្យនាងបានទៅជាម្ដាយរបស់មនុស្ស រាប់លានរាប់កោដិនាក់ សូមឲ្យពូជពង្សនាងគ្រប់គ្រង លើពួកខ្មាំងសត្រូវរបស់នាង»។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ចូរអ្នកបង្កើតកូនចៅ ឲ្យបានចំនួនកើនឡើងជាច្រើន។ ប្រជាជាតិមួយ និងប្រជាជាតិជាច្រើនទៀត នឹងកើតចេញពីអ្នក ហើយក៏នឹងមានស្ដេចជាច្រើនអង្គកើតចេញពី ពូជពង្សរបស់អ្នកដែរ។
ចូរនាំសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញទៅផង គឺនាំទាំងបក្សាបក្សី ទាំងសត្វជើងបួន និងសត្វលូនវារលើដីទាំងប៉ុន្មាន ដើម្បីឲ្យវានៅពាសពេញលើផែនដី ព្រមទាំងបង្កើតកូនចៅ និងកើនចំនួនយ៉ាងច្រើននៅលើផែនដី»។
សត្វចតុប្បាទនៅលើផែនដី បក្សាបក្សីនៅលើមេឃ សត្វលូនវារលើដី និងត្រីនៅក្នុងទឹកទាំងប៉ុន្មាននឹងភ័យខ្លាចអ្នករាល់គ្នា។ យើងឲ្យអ្នករាល់គ្នាធ្វើជាម្ចាស់លើសត្វទាំងនោះ។
ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើនកុះករលើផែនដី ហើយឲ្យមានពាសពេញលើផែនដីចុះ»។
ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ហើយពេញចិត្តនឹងគោរពតាម ព្រះបញ្ជារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!
“ចូររំពឹងគិតពីអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា និងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។ ពេលយើងហៅអប្រាហាំមក គាត់នៅម្នាក់ឯង គ្មានកូនទេ។ យើងឲ្យពរគាត់ ហើយគាត់ក៏មានកូនចៅ កើនចំនួនឡើងជាច្រើន”។