ព្រះអម្ចាស់បានលុបបំបាត់សត្វលោកទាំងប៉ុន្មានអស់ពីផែនដី គឺចាប់ពីមនុស្ស សត្វស្រុក សត្វលូនវារ រហូតដល់បក្សាបក្សីនៅលើមេឃ ត្រូវលុបបំបាត់ទាំងអស់ នៅសល់តែលោកណូអេ និងអស់អ្នកដែលស្ថិតនៅក្នុងទូកធំជាមួយលោកប៉ុណ្ណោះ។
លោកុប្បត្តិ 8:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណូអេក៏ចេញពីទូកធំ រីឯកូនប្រុស ភរិយា និងកូនប្រសាស្រីរបស់លោកក៏ចេញមកដែរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ណូអេក៏ចេញមក ទាំងពួកកូនប្រុសរបស់គាត់ ប្រពន្ធរបស់គាត់ និងប្រពន្ធរបស់ពួកកូនប្រុសគាត់ដែលនៅជាមួយគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកណូអេក៏ចេញមក ហើយកូន ប្រពន្ធ និងកូនប្រសាស្រីរបស់លោកក៏ចេញមកជាមួយលោកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះណូអេក៏ចេញមក ព្រមទាំងប្រពន្ធកូន នឹងកូនប្រសាស្រីគាត់ អាល់គីតាប ណុះហ៍ក៏ចេញពីទូកធំ រីឯកូនប្រុស ភរិយា និងកូនប្រសារស្រីរបស់គាត់ក៏ចេញមកដែរ។ |
ព្រះអម្ចាស់បានលុបបំបាត់សត្វលោកទាំងប៉ុន្មានអស់ពីផែនដី គឺចាប់ពីមនុស្ស សត្វស្រុក សត្វលូនវារ រហូតដល់បក្សាបក្សីនៅលើមេឃ ត្រូវលុបបំបាត់ទាំងអស់ នៅសល់តែលោកណូអេ និងអស់អ្នកដែលស្ថិតនៅក្នុងទូកធំជាមួយលោកប៉ុណ្ណោះ។
ចូរនាំសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញទៅផង គឺនាំទាំងបក្សាបក្សី ទាំងសត្វជើងបួន និងសត្វលូនវារលើដីទាំងប៉ុន្មាន ដើម្បីឲ្យវានៅពាសពេញលើផែនដី ព្រមទាំងបង្កើតកូនចៅ និងកើនចំនួនយ៉ាងច្រើននៅលើផែនដី»។
សត្វជើងបួន ឧរង្គសត្វ បក្សាបក្សី និងសត្វដែលលូនវារនៅលើដីទាំងប៉ុន្មាន នាំគ្នាចេញពីទូកធំ តាមពូជរបស់វាដែរ។
ព្រះអម្ចាស់ថែរក្សាអ្នកនៅពេលចេញដំណើរ រហូតដល់ពេលត្រឡប់មកវិញ ចាប់តាំងពីពេលនេះរហូតតរៀងទៅ។
ជាវិញ្ញាណក្ខ័ន្ធរបស់អ្នកបះបោរប្រឆាំងនឹងព្រះជាម្ចាស់កាលពីសម័យដើម ក្នុងពេលដែលព្រះអង្គអត់ធ្មត់នៅសម័យលោកណូអេសង់ទូកធំ។ មានមនុស្សមួយចំនួនតូច ដែលបានចូលទៅក្នុងទូក និងបានរួចជីវិតដោយសារទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។