ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 50:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​ក៏​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក ដោយ​មាន​ក្រុម​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន ក្រុម​ព្រឹទ្ធា‌ចារ្យ​នៃ​រាជ‌វាំង និង​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប ហែ‌ហម​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ យ៉ូសែប​ក៏​ឡើងទៅ​បញ្ចុះ​ឪពុក​របស់គាត់​។ អស់ទាំង​រាជបម្រើ​របស់​ផារ៉ោន ពួក​ចាស់ទុំ​នៃ​ដំណាក់​របស់ទ្រង់ និង​អស់ទាំង​ចាស់ទុំ​នៃ​ដែនដី​អេហ្ស៊ីប​បាន​ឡើងទៅ​ជាមួយ​គាត់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​យ៉ូសែប​ក៏​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក ដោយ​មាន​ពួក​រាជ​បម្រើ​ផារ៉ោន​ទាំង​អស់ ពួក​ចាស់​ទុំ​នៃ​រាជ​ដំណាក់ ព្រម​ទាំង​ពួក​ចាស់​ទុំ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន ឡើង​ទៅ​ជា‌មួយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូសែប​ក៏​ឡើង​ទៅ​កប់​សព​ឪពុក ហើយ​ពួក​មហា‌តលិក​ផារ៉ោន​ទាំង​អស់ នឹង​ពួក​ចាស់‌ទុំ​នៅ​ដំណាក់​ទ្រង់ ព្រម​ទាំង​ពួក​ចាស់‌ទុំ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន​ក៏​ឡើង​ទៅ​ជា​មួយ​ដែរ

សូមមើលជំពូក

អាល់គីតាប

យូសុះ​ក៏​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក ដោយ​មាន​ក្រុម​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន ក្រុម​អះលី‌ជំអះ​នៃ​វាំង និង​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប ហែ​ហម​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក



លោកុ‌ប្បត្តិ 50:7
3 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក​វិញ ហើយ​ក៏​នាំ​លោក​ឡុត​ជា​បងប្អូន​របស់​លោក ដោយ​មាន​ទាំង​ទ្រព្យ​សម្បត្តិ ប្រពន្ធ និង​ក្រុម​ញាតិ​ទាំង​អស់​មក​ជា​មួយ​ដែរ។


ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​លោក ដូច​លោក​បាន​ស្បថ​ជា​មួយ​គាត់​ចុះ»។


ក្រុម​គ្រួសារ​របស់​លោក​យ៉ូសែប​ទាំង​មូល បងប្អូន និង​ញាតិ‌សន្ដាន​ឪពុក​របស់​លោក​ទាំង​អស់ បាន​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ គឺ​ទុក​តែ​កូន​ចៅ និង​ហ្វូង​ចៀម ហ្វូង​គោ ឲ្យ​នៅ​តំបន់​កូសែន។