ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 48:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​យ៉ូសែប​នាំ​កូន​ទាំង​ពីរ​ចូល​មក​ជិត​ឪពុក លោក​កាន់​អេប្រាអ៊ីម​នៅ​ដៃ​ស្ដាំ គឺ​ឲ្យ​នៅ​ខាង​ឆ្វេង​លោក​អ៊ីស្រា‌អែល និង​កាន់​ម៉ាណា‌សេ​នៅ​ដៃ​ឆ្វេង គឺ​នៅ​ខាង​ស្ដាំ​លោក​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក យ៉ូសែប​យក​ពួកគេ​ទាំង​ពីរ​ចូលទៅជិត​អ៊ីស្រាអែល គឺ​អេប្រាអិម​ដែល​នៅ​ខាងស្ដាំ​គាត់ ឲ្យ​ទៅ​ខាងឆ្វេង​អ៊ីស្រាអែល ហើយ​ម៉ាណាសេ​ដែល​នៅ​ខាងឆ្វេង​គាត់ ឲ្យ​ទៅ​ខាងស្ដាំ​អ៊ីស្រាអែល​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូសែប​ក៏​នាំ​កូន​ទាំង​ពីរ​ចូល​ទៅ​ជិត​ឪពុក​វិញ គឺ​អេប្រាអិម​ដែល​នៅ​ដៃ​ស្តាំ ទៅ​ខាង​ឆ្វេង​លោក​អ៊ីស្រា‌អែល និង​ម៉ាណា‌សេ​ដែល​នៅ​ដៃ​ឆ្វេង​ទៅ​ខាង​ស្តាំ​លោក​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូសែប​ក៏​នាំ​យក​កូន​ចូល​ទៅ​ជិត​ឪពុក​វិញ គឺ​អេប្រា‌អិម​នៅ​ដៃ​ស្តាំ​ទៅ​ខាង​ឆ្វេង​អ៊ីស្រាអែល ហើយ​ម៉ាន៉ាសេ​នៅ​ដៃ​ឆ្វេង​ទៅ​ខាង​ស្តាំ​អ៊ីស្រាអែល

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក យូសុះ​នាំ​កូន​ទាំង​ពីរ ចូល​មក​ជិត​ឪពុក គាត់​កាន់​អេប្រា‌អ៊ីម​នៅ​ដៃ​ស្តាំ គឺ​ឲ្យ​នៅ​ខាង​ឆ្វេង​អ៊ីស្រ‌អែល និង​កាន់​ម៉ាណា‌សេ​នៅ​ដៃ​ឆ្វេង គឺ​នៅ​ខាង​ស្តាំ​អ៊ីស្រ‌អែល។

សូមមើលជំពូក



លោកុ‌ប្បត្តិ 48:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូសែប​ដាក់​ឈ្មោះ​កូន​បង​ថា “ម៉ា‌ណាសេ” ដ្បិត​លោក​ពោល​ថា “ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន និង​ភ្លេច​ញាតិ‌សន្ដាន​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ”។


នៅ​ស្រុក​អេស៊ីប លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ​នាក់ គឺ ម៉ាណា‌សេ និង​អេប្រាអ៊ីម ជា​កូន​ដែល​លោក​ស្រី​អាស‌ណាត់ កូន​ស្រី​លោក​ប៉ូទី‌ផេរ៉ា បូជា‌ចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​ជូន​លោក។


លោក​យ៉ូសែប​បាន​យក​កូនៗ​ចេញ​ពី​ភ្លៅ​ឪពុក រួច​លោក​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ។


លោក​អ៊ីស្រា‌អែល​បាន​ខ្វែង​ដៃ គឺ​លោក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ជា​ប្អូន និង​ដាក់​ដៃ​ឆ្វេង​លើ​ក្បាល​ម៉ាណា‌សេ​ជា​កូន​ច្បង


កូន​ចៅ​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ គឺ​ម៉ាណា‌សេ និង​អេប្រាអ៊ីម។


គឺ​ឲ្យ​ចៀម​នៅ​ខាង​ស្ដាំ ពពែ​នៅ​ខាង​ឆ្វេង។